២៤ | យើងនឹងនាំយកអ្នករាល់គ្នា | ចេញពីប្រជាជាតិទាំងឡាយ | |
| ប្រមូលមិនឱ្យនៅរាយប៉ាយ | ពីស្រុកជិតឆ្ងាយមកមាតុភូមិ | ។ |
២៥ | យើងនឹងប្រោះទឹកដ៏បរិសុទ្ធ | លើអ្នកប្រាកដដោយថ្នាក់ថ្នម | |
| ជំរះឱ្យអ្នកស្អាតទាំងព្រម | ផុតពីសៅហ្មងផងទាំងឡាយ | ។ |
| លែងឱ្យអ្នករាល់គ្នាជាប់ចិត្ត | លើព្រះមិនពិតព្រះក្លែងក្លាយ | |
| ឱ្យអ្នកផុតទុក្ខជួបសប្បាយ | ក្តីសោកទាំងឡាយវិនាសបង់ | ។ |
២៦ | យើងនឹងប្រគល់ចិត្តគំនិត | ថ្មីល្អប្រណីតវិញ្ញាណផង | |
| ដកចិត្តដូចថ្មរឹងកន្លង | ផ្លាស់ប្តូរវិញម្តងចេះជួយគ្នា | ។ |
២៧ | យើងដាក់វិញ្ញាណយើងទៅក្នុង | អ្នករាល់គ្នាផងមិនរួញរា | |
| ឱ្យអ្នកធ្វើតាមបទបញ្ជា | វិន័យធម្មាដំបូន្មាន | ។ |
២៨ | អ្នករាល់គ្នានឹងរស់ក្នុងស្រុក | ជួបតែក្តីសុខមិនរំខាន | |
| ទឹកដីដែលយើងប្រទានបាន | ដល់ទៅតាដូនរបស់អ្នក | ។ |
| ហើយយើងនឹងព្រមទទួលយក | អ្នកទាំងអស់មកប្រាកដជាក់ | |
| ធ្វើជារាស្រ្តយើងគ្មានសល់ម្នាក់ | ព្រោះយើងជាព្រះអ្នកឯងហើយ | ។ |