Skip to content
ទំនុកតម្កើងលេខ ៨៣ (៨២) បទកាកគតិ
២ | ឱព្រះម្ចាស់អើយ | សូមកុំកន្តើយ | គង់ស្ងៀមស្ងាត់ឈឹង |
| សូមទ្រង់មេត្តា | កុំធ្វើមិនដឹង | ម្តេចព្រងើយធ្មឹង |
| | យ៉ាងដូច្នេះណា | ។ |
៣ | សត្រូវព្រះអង្គ | គ្រប់គ្នាកំពុង | បង្កបញ្ហា |
| នាំចលាចល | គ្រប់ៗអាត្មា | អ្នកស្អប់ក្សត្រា |
| | កំពុងបះបោរ | ។ |
៤ | ពួកគេរៀបចំ | គម្រោងការធំ | ប្រឆាំងឆោឡោ |
| គេឃុបឃិតគ្នា | ប្រឆាំងបះបោរ | រាស្រ្តក្នុងនគរ |
| | របស់ព្រះម្ចាស់ | ។ |
៥ | គេពោលឡើងថា | « តោះយើងនាំគ្នា | ប្រហារឱ្យអស់ |
| កុំឱ្យមានសល់ | ជនជាតិទាំងនោះ | កុំឱ្យនឹកឈ្មោះ |
| | អ៊ីស្រាអែលទៀត» | ។ |
៦ | គេពិភាក្សា | គំនិតរួមគ្នា | ពីរឿងចោលម្សៀត |
| ចុះសិន្ធិសញ្ញា | ពីការបៀនបៀត | នឹងព្រះម្ចាស់ទៀត |
| | រួមគ្នាប្រឆាំង | ។ |
៧ | មានជាតិអេដំ | អ៊ីស្មាអែលព្រម | ម៉ូអាប់អ្នកខ្លាំង |
| ជនជាតិហាកា | រួមគ្នាតតាំង | ចូលមកប្រឆាំង |
| | នឹងព្រះអម្ចាស់ | ។ |
៨ | ជនជាតិកេបាល | អាំម៉ូនរាលដាល | អាម៉ាឡេករូរះ |
| ទាំងភីលីស្ទីន | ទីរ៉ុសស្អេកស្កះ | ប្រឆាំងព្រះម្ចាស់ |
| | ពីគ្រប់ទិសទី | ។ |
៩ | នៅមានច្រើនទៀត | សូម្បីជនជាតិ | ពួកអាស្ស៊ីរី |
| ក៏បានចូលរួម | កុះករមូលមីរ | ចូលដៃគ្រប់ទី |
| | លោកឡុតសាមាន្យ | ។ |
១០ | សូមព្រះអង្គធ្វើ | ដូចប្រព្រឹត្តលើ | ពួកម៉ាឌីយ៉ាន |
| លោកស៊ីសេរ៉ា | ស្តេចទាំងប៉ុន្មាន | និងស្តេចយ៉ាប៊ីន |
| | ឯជ្រោះគីសូន | ។ |
១១ | ព្រះអង្គប្រហារ | ឱ្យគេមរណា | វិនាសទាំងកូន |
| ដូចនៅអែនឌ័រ | សពទាំងប៉ុន្មាន | រលួយម៉ត់សូន្យ |
| | ជាជីទាំងអស់ | ។ |
១២ | សូមព្រះអង្គដាក់ | ទោសគេម្នាក់ៗ | ដូចបានដាក់ទោស |
| ដល់ស្តេចអូរឹប | និងស្តេចសឹបនោះ | ហើយកុំស្រណោះ |
| | ពួកនោះឡើយណា | ។ |
| ដាក់ទោសទាំងមេ | កុំបីរិះរេ | ដូចជាសេបា |
| កុំឱ្យរួចខ្លួន | មួយសោះឡើយណា | ដូចដាក់ទោសា |
| | សាល់ម៉ូណាដែរ | ។ |
១៣ | គេនិយាយថា | «យើងនាំគ្នីគ្នា | កុំនៅរិះរេ |
| វាយដណ្តើមដី | មកធ្វើជាកេរ | ដីនោះគឺជា |
| | របស់ព្រះម្ចាស់ » | ។ |
១៤ | ឱព្រះខ្ញុំអើយ | កុំអែអង់ឡើយ | ឱ្យគេនិរាស |
| ដូចជាធូលី | ខ្យល់បកបញ្រ្ចាស់ | ដូចចំបើងវាស |
| | វាត់ប៉ើងតាមខ្យល់ | ។ |
១៥ | ដូចភ្លើងវក់វី | ឆេះម៉ត់ខ្ទេចខ្ទី | ដុតអស់គ្មានសល់ |
| អណ្តាតស្កឹមស្កៃ | ភ្លើងព្រៃត្រូវខ្យល់ | ឆេះអស់មិនសល់ |
| | វិនាសអសារ | ។ |
១៦ | សូមប្រើព្យុះខ្យល់ | បក់បោកឱ្យដល់ | ដេញតាមពួកវា |
| ហើយសូមបន្ថែម | ទាំងព្យុះសង្ឃរា | ធ្វើឱ្យពួកវា |
| | រន្ធត់ញ័រញាប់ | ។ |
១៧ | ព្រះអម្ចាស់អើយ | មេត្តាធ្វើឱ្យ | ពួកគេមុខអាប់ |
| និងឱ្យគេស្វែង | នាមព្រះអង្គគាប់ | ពួកគេមុខអាប់ |
| | រហូតតទៅ | ។ |
១៨ | សូមឱ្យពួកគេ | បាក់មុខខ្មៅអែ | វិនាសមិននៅ |
| ងើបមុខមិនរួច | គ្មានញាតិពូជផៅ | ឈ្មោះគេអាស្រូវ |
| | គ្មានញាតិគ្មានមិត្រ | ។ |
១៩ | ឱ្យគេស្គាល់ថា | ព្រះអម្ចាស់ជា | ព្រះគង់នៅជិត |
| ព្រះខ្ពស់ឧត្តុង្គ | ឧត្តមបំផុត | ប្រសើរពេកពិត |
| | លើភពផែនដី | ។ |