ទំនុកតម្កើងលេខ ១៤៤ (១៤៣) បទព្រហ្មគីតិ
១ | សូមលើកតម្កើងព្រះ | ជាអម្ចាស់ដ៏ឧត្តម | |
ជាថ្មដានៃខ្ញុំ | ធំរឹងមាំមួនបំផុត | ។ | |
ព្រះអង្គបានបង្ហាត់ | ខ្ញុំចេះស្ទាត់ការប្រយុទ្ធ | ||
ធ្វើសឹកឥតភ័យស្លុត | ចេញតយុទ្ធខ្មាំងជិតជុំ | ។ | |
២ | ទ្រង់សម្តែងហឫទ័យ | ករុណាក្រៃចំពោះខ្ញុំ | |
ជាកំពែងរឹងមាំ | ការពារខ្ញុំយ៉ាងអង់អាច | ។ | |
ព្រះអង្គជាជម្រក | ខ្ញុំមកជ្រកឥតភ័យខ្លាច | ||
ទ្រង់ប្រគល់អំណាច | ឱ្យខ្ញុំអាចមានថ្វីដៃ | ។ | |
៣ | ឱ! ព្រះជាអម្ចាស់ | តើមនុស្សគឺជាអ្វី | |
ទើបទ្រង់យកព្រះទ័យ | ត្រាប្រណីមិនឈរឈប់ | ។ | |
តើមនុស្សលោកីយ៍ | គេជាអ្វីទើបទ្រង់សព្វ | ||
ព្រះទ័យមិនឈរឈប់ | ទោះថ្ងៃយប់នឹករិះរេ | ។ | |
៤ | មនុស្សលោកប្រៀបផ្ទឹម | មួយដង្ហើមប៉ុណ្ណោះទេ | |
អាយុជីវិតគេ | មិនទៀងទេគ្រប់ៗគ្នា | ។ | |
៥ | ឱ! ព្រះជាអម្ចាស់ | សូមរូតរះផ្ទៀងមេឃា | |
សូមពាល់ភ្នំនានា | ឱ្យខ្ទ័រខ្ទារផ្សែងហុយឡើង | ។ | |
៦ | សូមធ្វើផ្លេកបន្ទោរ | កម្ចាត់ចោលខ្មាំងឱ្យប៉ើង | |
សូមទ្រង់បាញ់ព្រួញភ្លើង | ឱ្យរលើងទ័ពខ្មាំងផង | ។ | |
៧ | សូមទ្រង់លាតព្រះហស្ត | មករំដោះនិងស្រោចស្រង់ | |
ផុតសមុទ្រជ្រោះជ្រង | អំណាចផងជនទុច្ចរិត | ។ | |
៨ | គេមិនដែលនិយាយ | សេចក្តីអ្វីជាពាក្យពិត | |
មិនគោរពសម្បថ | ដែលគេស្បថប្រែឥតន័យ | ។ | |
៩ | បពិត្រព្រះម្ចាស់អើយ | ខ្ញុំច្រៀងថ្វាយនូវបទថ្មី | |
និងប្រគុំតន្ត្រី | ពិរោះក្រៃថ្វាយព្រះម្ចាស់ | ។ | |
១០ | ព្រះអង្គបានប្រទាន | ឱ្យស្តេចមានជ័យជំនះ | |
ព្រះអង្គបានសង្គ្រោះ | ដាវីឌរស់មានសិរី | ។ | |
១១ | សូមសង្គ្រោះរំដោះ | ខ្ញុំឱ្យរស់ផុតពីដៃ | |
ជនបរទេសអប្រីយ៍ | ដែលនិយាយពាក្យមិនពិត | ។ | |
១២ | សូមឱ្យកូនប្រុសៗ | យើងទាំងអស់ស្រស់ប្រណីត | |
លូតលាស់ល្អហ្មត់ហ្មង | ដូចរុក្ខជាតិស្រស់ខៀវខ្ចី | ។ | |
ឯកូនស្រីសំណព្វ | ល្អគួរគាប់ស្រស់ប្រិមប្រីយ៍ | ||
ដូចទេពអប្សរស្រី | ល្អប្រពៃស្រស់ផូរផង់ | ។ | |
១៣ | សូមឱ្យក្នុងជង្រុក | យើងមានផ្ទុកភោគផលផង | |
ចៀមក្នុងហ្វូងត្រសង | កើនច្រើនដងរាប់ម៉ឺនពាន់ | ។ | |
១៤ | ហ្វូងគោក៏ចម្រើន | មានកូនច្រើនមិនថយអន់ | |
គ្មានបាត់គ្មានគេប្លន់ | គ្មានអាសន្នតាមទីផ្សារ | ។ | |
១៥ | ប្រជាណាទទួល | ពរនិមលដូច្នេះណា | |
កើតមានក្តីសុខា | មង្គលថ្លាល្អត្រចះ | ។ | |
ប្រជាណាគោរព | ព្រះម្ចាស់ទុកធ្វើជាព្រះ | ||
នោះគេនឹងឃើញច្បាស់ | ជួបប្រទះតែមង្គល | ។ |