Skip to content
ទំនុកតម្កើងលេខ ១៤៩ បទកាកគតិ
១ | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | ប្រសើរកន្លង |
| ចូរច្រៀងតម្កើង | ព្រះនាមព្រះអង្គ | ក្នុងចំណោមផង |
| | អ្នកដែលជឿព្រះ | ។ |
២ | ចូរឱ្យជនជាតិ | ស្រាអែលខ្មីឃ្មាត | រីករាយទាំងអស់ |
| ដោយសារព្រះអង្គ | បានបង្កើតមនុស្ស | ទាំងស្រីទាំងប្រុស |
| | ពាសពេញផែនដី | ។ |
| សូមប្រជាជន | ក្នុងក្រុងស៊ីយ៉ូន | អបអរប្រពៃ |
| នឹងព្រះមហាក្សត្រ | គ្រងលើផែនដី | ជាស្តេចល្បាញល្បី |
| | របស់ផងខ្លួន | ។ |
៣ | សូមនាំគ្នារាំ | ថ្វាយព្រះឧត្តម | កុំវេះគេចពួន |
| តម្កើងព្រះនាម | ឱ្យបានសមសួន | វាយក្រាប់ផ្ទួនៗ |
| | ទាំងដេញពិណថ្វាយ | ។ |
៤ | ដ្បិតព្រះអម្ចាស់ | សព្វព្រះទ័យណាស់ | នឹងរាស្រ្តទាំងឡាយ |
| ទ្រង់តែងសង្គ្រោះ | ដឹកនាំត្រួសត្រាយ | ហើយតែងខ្វល់ខ្វាយ |
| | ជួយអ្នកទន់ទាប | ។ |
៥ | សូមឱ្យអស់អ្នក | សង្ឃឹមជឿជាក់ | លើព្រះដរាប |
| នាំគ្នាសប្បាយ | ប្រសើរលើសលប់ | តម្កើងសាយសព្វ |
| | សិរីព្រះម្ចាស់ | ។ |
| ទោះជាពេលយប់ | ក៏គេមិនឈប់ | គេនៅប្រកាស |
| ទាំងលើកតម្កើង | សិរីព្រះម្ចាស់ | ឱ្យបានខ្ពង់ខ្ពស់ |
| | ទាំងអំណរផង | ។ |
៦ | សូមទាំងអស់គ្នា | សរសើរគ្រប់គ្រា | កុំបីរំលង |
| មាត់ពោលពាក្យល្អ | ដៃកាន់ដាវផង | ទុក្ខសោកមួរហ្មង |
| | វិនាសខ្ចាត់ខ្ចាយ | ។ |
៧ | ឯការសងសឹក | ជាតិច្រើនសន្ធឹក | ឱ្យគេអន្តរាយ |
| និងការដាក់ទោស | ជនជាតិទាំងឡាយ | វិនាសខ្ចាត់ខ្ចាយ |
| | រលាយបែកបាក់ | ។ |
៨ | គេយកមកផង | ដើម្បីនឹងចង | ស្តេចនឹងច្រវាក់ |
| ហើយយកទាំងឃ្នាង | ទាំងខ្នោះអន្ទាក់ | ដាក់ពួកអស់អ្នក |
| | ដឹកនាំពួកគេ | ។ |
៩ | ឯការដាក់ទោស | ជាតិសាសន៍ទាំងនោះ | ត្រឹមត្រូវឥតប្រែ |
| តាមការសម្រេច | ព្រះមិនខុសទេ | ពួកវាត្រូវតែ |
| | ទទួលទោសនោះ | ។ |
| កិច្ចការទាំងអស់ | សក្តិសមឥតខ្ចោះ | គឺជាកិត្តិយស |
| ដ៏សែនរុងរឿង | ដល់អ្នកទាំងអស់ | ដែលជឿលើព្រះ |
| | មិនសាបសូន្យឡើយ | ។ |