២៦ | ព្រះអម្ចាស់ជាព្រះរបស់ | បុព្វបុរសនៃយើងខ្ញុំ | |
| យើងសូមតម្កើងទាំងប្រណម | ព្រះនាមឧត្តមតរៀងទៅ | ។ |
២៧ | ដ្បិតអីព្រះអង្គបានប្រព្រឹត្ត | លើយើងខ្ញុំពិតមិនអាស្រូវ | |
| ព្រះទ័យសុចរិតត្រង់ត្រឹមត្រូវ | ធ្លាប់វិនិច្ឆ័យនូវក្តីយុត្តិធម៌ | ។ |
២៩ | អំពើបាបច្រើនខ្ញុំប្រព្រឹត្ត | មិនប្រណិប័តន៍តាមផ្លូវល្អ | |
| ឃ្លាតពីព្រះអង្គចាកយុត្តិធម៌ | យើងនៅបន្តខុសគ្រប់យ៉ាង | ។ |
៣៤ | ឱ! ព្រះអម្ចាស់សូមកុំចោល | ឱ្យយើងតែលតោលគ្មានទីអាង | |
| សម្ព័ន្ធមេត្រីថ្មីស្រឡាង | គឺជាភស្តុតាងមិនបាត់បង់ | ។ |
៣៥ | សូមកុំដកយកក្តីមេត្តា | នឹកទៅដល់គ្រាដែលកន្លង | |
| នឹកដល់លោកអប្រាហាំផង | មិនដែលសៅហ្មងសម្លាញ់សិ្នទ្ធ | ។ |
| នឹកដល់អ៊ីសាកជាបម្រើ | ស្រាអែលធ្លាប់ដើរតាមប្រកិត | |
| ទៅណាមកណាជាប់នែបនិត្យ | ដូចបងប្អូនឥតដែលមានខ្ចោះ | ។ |
៣៦ | ពីដើមព្រះអង្គបានសន្យា | ដោយបន្ទូលថាទ្រង់នឹងប្រោស | |
| ឱ្យអ្នកទាំងបីមានកូនប្រុស | កូនស្រីចម្រុះឥតគណនា | ។ |
| ច្រើនពេកអនេករាប់ពុំបាន | ដូចផ្កាយដែលមានលើមេឃា | |
| ដូចគ្រាប់ខ្សាច់តាមឆ្នេរជលធារ | សមុទ្រនានាច្រើនក្រៃក្រាស់ | ។ |
៣៧ | បពិត្រព្រះអម្ចាស់ថ្លៃអើយ | គឺថ្ងៃនេះហើយយើងព្រួយណាស់ | |
| ធា្លក់ខ្លួនមកជាពូជអាម៉ាស់ | ខ្ចាត់ខ្ចាយព្រាត់ប្រាសថោកបំផុត | ។ |
| ទៅជាជនជាតិតូចជាងគេ | ទុក្ខធំឡើងទ្វេសែនស្រយ៉ុត | |
| ឥឡូវទន់ទាបស្ទើររលត់ | មកពីយើងល្ងិតល្ងង់សាងបាប | ។ |
៣៨ | ពេលនេះយើងខ្សត់អត់ទាំងអស់ | ជីវិតកក្រោះប្រៀបដូចសា្លប់ | |
| គ្មានស្តេចមន្ត្រីសែនអភ័ព្វ | ព្យាការីគាប់ក៏មិនមាន | ។ |
| យើងមិនអាចថ្វាយយញ្ញបូជា | ថ្វាយយញ្ញសក្ការទាំងប៉ុន្មាន | |
| ទាំងគ្រឿងក្រអូបម្សៅភុំផាន | ផលផ្លែមិនបានយកមកថ្វាយ | ។ |
៣៩ | សូមព្រះអង្គជួយទទួលយក | ទុក្ខព្រួយសោយសោកផងទាំងឡាយ | |
| និងចិត្តសុភាពរាបស្រស់ស្រាយ | ទុកជាតង្វាយគាប់ព្រះទ័យ | ។ |
៤០ | គឺតង្វាយដុតទាំងមូលមាន | កូនចៀមរាប់លានធាត់ពេកក្រៃ | |
| ពពែគោឈ្មោលនៅក្នុងព្រៃ | យើងខ្ញុំដាក់ថ្វាយនៅថ្ងៃនេះ | ។ |
| សូមឱ្យយើងខ្ញុំអាចដើរតាម | មាគ៌ាដានស្នាមដ៏វិសេស | |
| របស់ព្រះអង្គមិនប្រហែស | អ្នកសង្ឃឹមព្រះមិនខកចិត្ត | ។ |
៤១ | ឥឡូវយើងខ្ញុំប្រែប្រួលប្រាណ | ប្រព្រឹត្តឱ្យបានគ្មានរខិត | |
| គន្លងព្រះអង្គធម៌ប្រណីត | កោតខ្លាចដាក់ចិត្តស្គាល់ព្រះភ័ក្ត្រ | ។ |