Skip to content
ទំនុកតម្កើងលេខ ៨ បទកាកគតិ
២ | ឱ! ព្រះអម្ចាស់ | ព្រះអង្គជាព្រះ | របស់យើងខ្ញុំ |
| ព្រះនាមព្រះអង្គ | រុងរឿងឧត្តម | ពាសពេញជិតជុំ |
| | ផ្ទៃមេឃផែនដី | ។ |
៣ | ព្រះអង្គបានប្រើ | ពាក្យកោតសរសើរ | តម្កើងថ្លាថ្លៃ |
| របស់ក្មេងៗ | និងទារកក្តី | ជាកម្លាំងជ័យ |
| | លើសត្រូវមារ | ។ |
៤ | ពេលទូលបង្គំ | សម្លឹងមើលចំ | ទៅផ្ទៃមេឃា |
| មើលហ្វូងតារា | មើលព្រះចន្ទ្រា | ដ៏ស្រស់សោភា |
| | ស្នាព្រះហស្តថ្លៃ | ។ |
៥ | ខ្លួនខ្ញុំសួរថា | តើមនុស្សយើងណា | មានឋានៈអ្វី |
| បានជាព្រះអង្គ | នឹកគិតរំពៃ | យកព្រះហឫទ័យ |
| | ទុកដាក់ដូច្នោះ? | ។ |
៦ | ព្រះអង្គប្រទាន | ឱ្យមនុស្សយើងមាន | កិត្តិយសខ្ពង់ខ្ពស់ |
| ទាបជាងទេវតា | បន្តិចប៉ុណ្ណោះ | ទៅដល់មនុស្ស |
| | ទុកជាមកុដរាជ្យ | ។ |
៧ | ព្រះអម្ចាស់ទ្រង់ | ឱ្យគេគ្រប់គ្រង | រាល់ថ្ងៃព្រឹកល្ងាច |
| លើអ្វីទាំងអស់ | ពេញដោយអំណាច | ព្រមទាំងបង្ក្រាប |
| | នៅក្រោមជើងគេ | ។ |
៨ | ដោយសារអំណាច | អ្វីៗមិនអាច | ផ្លាស់ប្តូប្រួលប្រែ |
| ទាំងចៀមទាំងគោ | សត្វព្រៃផងដែរ | ឱ្យមនុស្សមើលថែ |
| | ប្រើប្រាស់គ្រប់គ្រង | ។ |
៩ | ព្រមទាំងបក្សី | នៅលើផែនដី | នៅលើមេឃផង |
| ត្រីក្នុងសមុទ្រ | សព្វសត្វតែម្តង | សត្វលូនវារផង |
| | មកនៅជួបជុំ | ។ |
១០ | បពិត្រព្រះម្ចាស់ | ព្រះអង្គជាព្រះ | របស់យើងខ្ញុំ |
| ព្រះនាមព្រះអង្គ | រុងរឿងឧត្តម | ពាសពេញជិតជុំ |
| | ផ្ទៃមេឃផែនដី | ។ |