ព្រះជាម្ចាស់វិនិច្ឆ័យមនុស្សលោក បទព្រហ្មគីតិ
(ហាបាគូក ៣,២-៤.១៣.១៥-១៨)
២ | ឱ! ព្រះជាអម្ចាស់ | ខ្ញុំឮច្បាស់សព្វសេចក្តី | |
ស្នាព្រះហស្តថ្លាថ្លៃ | រៀងរាល់ថ្ងៃខ្លាំងអស្ចារ្យ | ។ | |
សូមទ្រង់ប្រោសប្រណី | ដោយសេចក្តីករុណា | ||
សម្តែងឫទ្ធិបាដិហារិយ៍ | ឱ្យគ្រប់គ្នាស្គាល់ផងចុះ | ។ | |
ប៉ុន្តែពេលព្រះអង្គ | ពិរោធខ្លាំងសូមសន្តោស | ||
ព្រះទ័យដែលធ្លាប់ស្មោះ | ធ្លាប់ស្រណោះគ្រាកន្លង | ។ | |
៣ | ព្រះម្ចាស់យាងមកពី | ភ្នំជាទីឥតមានហ្មង | |
វិសុទ្ធពេកកន្លង | បារមីទ្រង់ភ្លឺចែងចាំង | ។ | |
សូមឱ្យផែនពសុធា | កុំរួញរាស្រែកឱ្យខ្លាំង | ||
លើកតម្កើងព្រះអង្គ | យប់ថ្ងៃផងកុំសោកា | ។ | |
៤ | ព្រះអង្គភ្លឺពណ្ណរាយ | ចាំងពីនាយល្អអស្ចារ្យ | |
ចែងចាំងរស្មីថ្លា | ព្រះចេស្តាបង្កប់ទុក | ។ | |
១៣ | ព្រះអង្គចេញសង្គ្រោះ | មនុស្សទាំងអស់នៅលើលោក | |
ទាំងស្តេចដែលចេញមក | ទ្រង់អភិសេកចាក់ប្រេងឱ្យ | ។ | |
ព្រះអង្គបានប្រហារ | មេគ្រួសារមិនបណ្តោយ | ||
កម្ទេចមិនទុកឱ្យ | នៅសល់ឡើយទាំងអស់គ្នា | ។ | |
១៥ | ព្រះអង្គត្រួសត្រាយផ្លូវ | សេះដើរទៅលាន់ខ្ទ័រខ្ទារ | |
នៅក្នុងបាតជលធារ | ដែលពុះពារកញ្ជ្រោលខ្លាំង | ។ | |
១៦ | ខ្ញុំឮសន្ធឹកនេះ | ទ្រូងស្ទើរប្រេះភ័យភាន់ភាំង | |
ឆ្អឹងឆ្អែងពុកអស់ទាំង | ដៃជើងគាំងនៅស្ងៀមឈឹង | ។ | |
ខ្ញុំរស់ចាំតែថ្ងៃ | អាសន្នភ័យទាំងទន្ទឹង | ||
ពេលពួកឈ្លានពានខឹង | ពួកវានឹងកាប់ប្រហារ | ។ | |
១៧ | ឈើព្រៃលែងឱ្យផ្លែ | ស្រូវក្នុងស្រែស្កកអាសារ | |
សត្វគោចៀមផងណា | ត្រូវមរណាគ្មានសល់ដែរ | ។ | |
១៨ | ឯខ្ញុំសែនរីករាយ | អរសប្បាយបានល្ហើយល្ហែ | |
ព្រោះព្រះម្ចាស់នៅក្បែរ | ទ្រង់តាមថែសង្គ្រោះខ្ញុំ | ។ |