២ | ឱពួកចៅក្រមទាំងឡាយអើយ | ពាក្យអ្នកនិយាយពេលកាត់ក្តី | |
| ជាពាក្យត្រឹមត្រូវល្អប្រពៃ | ហើយមានអត្ថន័យពិតឬទេ ? | ។ |
៣ | តែផ្ទុយទៅវិញតាមការពិត | ពួកអ្នកប្រព្រឹត្តទុច្ចរិតទ្វេ | |
| ដោយចិត្តចេតនាឥតកែប្រែ | ចូលចិត្តគិតតែរឿងឃោរឃៅ | ។ |
៤ | ឯមនុស្សវៀចវេរចិត្តអាក្រក់ | ល្បិចខ្មៅកខ្វក់សែនអាស្រូវ | |
| មានតាំងពីខ្លួនគេស្ថិតនៅ | មិនដឹងខុសត្រូវក្នុងផ្ទៃម្តាយ | ។ |
៥ | ខ្លួនគេមានពិសដូចសត្វពស់ | មិនខ្ចីស្រណោះមិនខ្វល់ខ្វាយ | |
| ធ្វើថ្លង់មិនឮសព្វស័ព្ទអ្វី | ដូចពស់ចង្រៃដ៏កំណាច | ។ |
៦ | មិនដែលចេះឮសូរសំឡេង | ទោះគ្រូចាស់ក្មេងមានអំណាច | |
| គ្រូអាលម្ពាយចាប់ពស់កាច | អ្នកមានអំណាចពូកែក្តី | ។ |
៧ | ឱព្រះជាអម្ចាស់ខ្ញុំអើយ | សូមកុំកន្តើយកុំប្រណី | |
| កាច់បំបាក់ធ្មេញមនុស្សអប្រីយ៍ | ចង្កូមសត្វព្រៃអស់ទាំងនោះ | ។ |
៨ | សូមឱ្យជីវិតគេរសាត់ | ប៉ើងបក់ទៅបាត់កុំស្រណោះ | |
| ដូចទឹកដែលហូរធ្លាក់ពីជ្រោះ | ឱ្យពួកគេនោះរាបដូចស្មៅ | ។ |
៩ | សូមឱ្យពួកគេដូចជន្លេន | ដងខ្លួនពត់ពេនហើយវារទៅ | |
| ស្ងួតខ្លួនក្រៀមក្រោះដោយកម្តៅ | ដូចកូនដែលត្រូវធ្លាក់រលូត | ។ |
១០ | ព្រះម្ចាស់ធ្វើឱ្យពួកមនុស្ស | ចិត្តពាលទុយ៌សវិនាសផុត | |
| ដូចជាបន្លាដ៏ស្រួចមុត | ត្រូវក្រៀមក្រោះស្វិតខ្យល់ផាត់ទៅ | ។ |
១១ | រីឯពួកមនុស្សសុចរិត | រីករាយក្នុងចិត្តមិនអាស្រូវ | |
| ដោយព្រះសងសឹកនឹងសត្រូវ | ឱ្យគេស្គាល់នូវក្តីវិនាស | ។ |
១២ | មនុស្សម្នានាំគ្នាពោលថា | អ្នកត្រង់ល្អជាចម្រើនច្បាស់ | |
| ព្រោះយើងមានព្រះជាអម្ចាស់ | នៅជួយជំរះក្តីមនុស្សលោក | ។ |