ទំនុកតម្កើងលេខ ១១៩ (១១៨) បទកាកគតិ
១ | អ្នកណាដែលមាន | កិរិយាជាប់ប្រាណ | ត្រឹមត្រូវឥតខ្ចោះ |
ប្រតិបត្តិតាម | ធម្មវិន័យព្រះ | អ្នកនោះប្រទះ | |
តែសុខមង្គល | ។ | ||
២ | អ្នកដែលប្រតិបត្តិ | តាមផ្លូវល្អពិត | បញ្ជានិម្មល |
ហើយស្វែងរកព្រះ | មិនខ្ជីខ្ជាខ្ជិល | ពិតជាបានផល | |
មង្គលពេកហោង | ។ | ||
៣ | អ្នកនោះមិនធ្វើ | ប្រព្រឹត្តអំពើ | នាំឱ្យសៅហ្មង |
អាក្រក់អាប់អួ | តែគេដើរឆ្លង | តាមស្នាមគន្លង | |
ព្រះអម្ចាស់វិញ | ។ | ||
៤ | ព្រះអង្គចេញច្បាប់ | ដោយប្រកាសប្រាប់ | ឱ្យយើងស្រឡាញ់ |
យកចិត្តទុកដាក់ | ព្យាយាមទន្ទេញ | ខិតខំបំពេញ | |
ដានស្នាមព្រះអង្គ | ។ | ||
៥ | សូមជួយខ្ញុំផង | ឱ្យដូចបំណង | មានចិត្តរឹងប៉ឹង |
ដើម្បីប្រតិបត្តិ | តាមក្រឹត្យព្រះអង្គ | វិន័យត្រឹមត្រង់ | |
តាមទ្រង់បញ្ជា | ។ | ||
៦ | ប្រសិនដូច្នេះ | ពេលណាខ្ញុំត្រិះ | រិះពិចារណា |
វិន័យទាំងអស់ | សព្វគ្រប់ប្រការ | នោះខ្ញុំនេះណា | |
មិនខកបំណង | ។ | ||
៧ | ខ្ញុំសូមតម្កើង | ព្រះអង្គខ្ពស់ឡើង | ដោយចិត្តស្មោះត្រង់ |
ដោយពិចារណា | ក្តីសុចរិតផង | ពេលដែលព្រះអង្គ | |
សម្រេចឥតខ្ចោះ | ។ | ||
៨ | ខ្ញុំចង់កាន់តាម | វិន័យបំរាម | ដែលមានទាំងអស់ |
តែសូមព្រះអង្គ | កុំប្រែបង់បោះ | ចោលខ្ញុំស្រឡះ | |
ឱ្យសោះឡើយណា | ។ |
សូមដូរទៅជាបទពាក្យ ៧
៩ | តើពួកយុវជនធ្វើយ៉ាងណា | ឱ្យមានកិរិយាល្អត្រឹមត្រូវ | |
គឺប្រតិបត្តិត្រង់តាមផ្លូវ | មាគ៌ាតទៅនៃព្រះអង្គ | ។ | |
១០ | ខ្ញុំខំស្វះស្វែងមិនមានឈប់ | ទោះថ្ងៃឬយប់ចិត្តតម្រង់ | |
កុំទុកឱ្យខ្ញុំនៅត្រមង់ | វង្វេងវង្វាន់ពីវិន័យ | ។ | |
១១ | ខ្ញុំសូមតាំងចិត្តថែរក្សា | បន្ទូលសន្យាដ៏ប្រពៃ | |
នៅក្នុងចិត្តខ្ញុំមិនធ្វើអ្វី | ឱ្យទាស់ហឫទ័យទ្រង់ឡើយណា | ។ | |
១២ | បពិត្រព្រះម្ចាស់ដ៏ឧត្តម | ទូលបង្គំខ្ញុំលើកហត្ថា | |
តម្កើងព្រះអង្គសូមមេត្តា | បង្រៀនខ្ញុំណាស្គាល់វិន័យ | ។ | |
១៣ | ខ្ញុំតែងតែពោលឥតឈរឈប់ | រៀបរាប់សព្វគ្រប់នូវសេចក្តី | |
ទាំងប៉ុន្មានដែលអម្ចាស់ថ្លៃ | សម្រេចព្រះទ័យផ្តល់ជាទាន | ។ | |
១៤ | ទូលបង្គំត្រេកអរអនេក | ដោយបានពឹងផ្អែកដំបូន្មាន | |
ប្រៀបដូចជាខ្ញុំទទួលបាន | សម្បត្តិថ្កើងថ្កានដ៏ស្តុកស្តម្ភ | ។ | |
១៥ | ទូលបង្គំនឹងពិចារណា | ច្បាប់គ្រប់ប្រការទ្រង់ណែនាំ | |
សញ្ជឹងពីមាគ៌ាឧត្តម | ព្រះអង្គរឹងមាំជាប់ជានិច្ច | ។ | |
១៦ | ខ្ញុំពេញចិត្តណាស់នឹងវិន័យ | ព្រះអម្ចាស់ថ្លៃមិនមានភ្លេច | |
បន្ទូលព្រះអង្គចាំជានិច្ច | ចាំគ្រប់ពាក្យពេចន៍មិនភ្លេចឡើយ | ។ | |
១៧ | សូមសន្តោសខ្ញុំដែលជាអ្នក | បម្រើស្មោះស្ម័គ្រព្រះអង្គហើយ | |
នោះជីវិតខ្ញុំបានធូរស្បើយ | មិននៅកន្តើយគោរពតាម | ។ | |
១៨ | សូមទ្រង់បើកភ្នែកទូលបង្គំ | ពេលនោះរូបខ្ញុំនឹងឃើញស្នាម | |
ឃើញភាពថ្លៃថ្នូរគ្មានប្រេះស្រាំ | អស្ចារ្យនៃធម្មវិន័យទ្រង់ | ។ | |
១៩ | ខ្ញុំស្នាក់នៅលើផែនដីនេះ | គឺគ្រាន់បណ្តោះមិនយូរលង់ | |
សូមកុំលាក់វិន័យព្រះអង្គ | បង្ហាញខ្ញុំផងសូមប្រណី | ។ | |
២០ | ចិត្តទូលបង្គំតែងនឹកភ្នក | ផ្តោតចិត្តទៅរកសព្វសេចក្តី | |
ដែលទ្រង់សម្រេចព្រះហឫទ័យ | ឱ្យជនប្រុសស្រីចាំជានិច្ច | ។ | |
២១ | ព្រះអង្គគំរាមកំហែងមនុស្ស | ដែលអួតអាងខុសមានកលល្បិច | |
ត្រូវបណ្តាសាជាប់ឥតភ្លេច | វង្វេងឆ្ងាយគេចពីវិន័យ | ។ | |
២២ | សូមដកយកនូវការអាម៉ាស់ | កុំឱ្យគេត្មះដៀលជេរស្តី | |
ព្រោះទូលបង្គំកាន់វិន័យ | ដំបូន្មានថ្លៃឥតថ្លោះធ្លោយ | ។ | |
២៣ | ទោះមេដឹកនាំខំប្រឆាំង | ពុះពាររារាំងខ្ញុំក៏ដោយ | |
ខ្ញុំនៅសញ្ជឹងមិនកន្តើយ | ក្រឹត្យព្រះអង្គហើយជាប់ជានិច្ច | ។ | |
២៤ | ខ្ញុំពេញចិត្តនឹងដំបូន្មាន | ឥតបីស្រាកស្រាន្តឥតកែគេច | |
ដំបូន្មានទ្រង់ចាំងរំលេច | នាំផ្លូវជីវិតខ្ញុំសុខសាន្ត | ។ | |
២៥ | ឥឡូវនេះខ្ញុំដុនដាបខ្លាំង | ឥតមានកម្លាំងស្ទើរក្ស័យប្រាណ | |
សូមប្រោសឱ្យខ្ញុំរស់ឡើងបាន | តាមបន្ទូលថ្កានទ្រង់សន្យា | ។ | |
២៦ | ខ្ញុំបានរៀបរាប់ពីជីវិត | ដំណើររឿងពិតគ្រប់ប្រការ | |
ទ្រង់សណ្តាប់ហើយសូមមេត្តា | ឱ្យខ្ញុំនេះណាស្គាល់វិន័យ | ។ | |
២៧ | ទាំងប្រោសប្រទានឱ្យខ្ញុំយល់ | សព្វទាំងឫសគល់នូវអត្ថន័យ | |
បញ្ជាព្រះអង្គខ្ញុំរំពៃ | ការអស្ចារ្យក្រៃទ្រង់ទាំងអស់ | ។ | |
២៨ | ខ្ញុំមានទុក្ខព្រួយយ៉ាងធំធេង | យំសោកសង្រេងមិនឈប់សោះ | |
សូមលើកទឹកចិត្តឱ្យស្រស់បស់ | តាមបន្ទូលព្រះអង្គសន្យា | ។ | |
២៩ | សូមឱ្យខ្ញុំចៀសចាកចេញផុត | ឆ្ងាយពីពាក្យភូតភរឫស្យា | |
សូមជួយបង្ហាញក្តីករុណា | វិន័យថ្លៃថ្លាឱ្យខ្ញុំស្គាល់ | ។ | |
៣០ | ខ្ញុំប្តេជ្ញាចិត្តជឿស្មោះត្រង់ | ទៅលើព្រះអង្គឥតមានខ្វល់ | |
ជឿដោយចិត្តស្មោះឥតសេសសល់ | តាមបង្គំគាល់ព្រះបញ្ជា | ។ | |
៣១ | ខ្ញុំជំពាក់ចិត្តស្អិតអនេក | ដំបូន្មានឯកឥតរួញរា | |
ឱ! ព្រះអម្ចាស់សូមមេត្តា | ខ្ញុំផុតទុក្ខាផុតអាម៉ាស់ | ។ | |
៣២ | ខ្ញុំខំយកចិត្តទុកដាក់នឹង | មាគ៌ាព្រះអង្គពន់ពេកណាស់ | |
ដ្បិតទ្រង់ប្រោសចិត្តខ្ញុំស្រឡះ | ឱ្យបានយល់ច្បាស់ភ្លឺថ្លាថ្លៃ | ។ | |
៣៣ | ឱ! ព្រះម្ចាស់អើយសូមព្រះអង្គ | បង្ហាញខ្ញុំផងពីវិន័យ | |
ឱ្យខ្ញុំកាន់តាមរៀងរាល់ថ្ងៃ | តាមព្រះវិន័យដោយស្ម័គ្រស្មោះ | ។ | |
៣៤ | សូមព្រះប្រទាននូវប្រាជ្ញា | ឱ្យខ្ញុំភ្លឺថ្លាសព្វទាំងអស់ | |
របស់ព្រះអង្គកុំចន្លោះ | កាន់តាមឥតខ្ចោះដោយស្ម័គ្រចិត្ត | ។ | |
៣៥ | សូមណែនាំខ្ញុំតាមមាគ៌ា | វិន័យធម្មាច្បាប់ក្រមក្រឹត្យ | |
ដ្បិតខ្ញុំស្រឡាញ់ហើយពេញចិត្ត | វិន័យនោះពិតល្អត្រជាក់ | ។ | |
៣៦ | សូមទាក់ទាញចិត្តទូលបង្គំ | ឱ្យធ្វើតាមដំបូន្មានទ្រង់ | |
កុំឱ្យចិត្តខ្ញុំនៅរេរង់ | ឬមានបំណងរកកម្រៃ | ។ | |
៣៧ | សូមទាក់ទាញអារម្មណ៍ខ្ញុំឱ្យ | ងាកបកថយក្រោយចេញពីអ្វី | |
ដែលគ្មានខ្លឹមសារមិនប្រពៃ | ជីវិតខ្ញុំថ្លៃព្រោះមាគ៌ា | ។ | |
៣៨ | សូមសម្រេចមកទូលបង្គំ | បម្រើឧត្តមដ៏ថ្លៃថ្លា | |
តាមព្រះបន្ទូលបានសន្យា | សម្រាប់់អ្នកណាកោតខ្លាចទ្រង់ | ។ | |
៣៩ | សូមការពារខ្ញុំកុំឱ្យគេ | មើលងាយដៀលជេរមិនទំនង | |
ដ្បិតការសម្រេចនៃព្រះអង្គ | សុទ្ធតែត្រឹមត្រង់ត្រូវទាំងអស់ | ។ | |
៤០ | ខ្ញុំមានបំណងចង់ធ្វើតាម | វិន័យបំរាមល្អឥតខ្ចោះ | |
ដោយក្តីសុចរិតព្រះអង្គនោះ | ជួយខ្ញុំឱ្យរស់ឡើងវិញផង | ។ | |
៤១ | ឱព្រះម្ចាស់អើយសូមប្រណី | សម្តែងព្រះទ័យឥតមានហ្មង | |
សង្គ្រោះមកទូលបង្គំផង | តាមបន្ទូលទ្រង់បានសន្យា | ។ | |
៤២ | សូមឱ្យខ្ញុំអាចតប ត ឆ្លើយ | នឹងអ្នកណាហើយដែលមុសា | |
ដ្បិតខ្ញុំសង្ឃឹមផ្ញើវាសនា | ជីវិតកាយាលើព្រះអង្គ | ។ | |
៤៣ | សូមកុំបណ្តោយខ្ញុំស្រដី | ពាក្យមិនប្រពៃមិនត្រឹមត្រង់ | |
ដ្បិតខ្ញុំសង្ឃឹមលើព្រះអង្គ | ការសម្រេចទ្រង់ឥតសង្ស័យ | ។ | |
៤៤ | ទូលបង្គំនឹងគោរពតាម | បញ្ញត្តិបំរាមទាំងវិន័យ | |
របស់ព្រះអង្គរៀងរាល់ថ្ងៃ | ជានិច្ចលុះក្ស័យសូន្យជីវី | ។ | |
៤៥ | ខ្ញុំចង់រស់នៅដោយមានន័យ | និងមានសេរីភាពពេញទី | |
ដ្បិតទូលបង្គំស្វែងសំភី | រកច្បាប់គ្រប់ទីរបស់ទ្រង់ | ។ | |
៤៦ | ខ្ញុំនឹងថ្លែងពីដំបូន្មាន | គ្រប់ទិសទីស្ថានមិនបង្អង់ | |
ទូលស្តេចនានាទាំងអស់ផង | នោះរូបខ្ញុំនឹងមិនខ្មាសឡើយ | ។ | |
៤៧ | ខ្ញុំពេញចិត្តណាស់នឹងវិន័យ | ពេញចិត្តរាល់ថ្ងៃមិនកន្តើយ | |
ខ្ញុំស្រឡាញ់ណាស់ព្រះម្ចាស់អើយ | វិន័យនេះហើយខ្ញុំសុខសាន្ត | ។ | |
៤៨ | ទូលបង្គំលើកដៃប្រណម្យ | គោរពទាំងព្រមមិនខកខាន | |
ស្រឡាញ់វិន័យមិនស្រាកស្រាន្ត | ចង់គិតចង់បានក្រឹត្យវិន័យ | ។ |
សូមដូរទៅជាបទកាកគតិ
៤៩ | ឱព្រះអម្ចាស់ | សូមនឹកដល់ព្រះ | បន្ទូលសន្យា |
ជាមួយនឹងខ្ញុំ | កុំបីប្រេះឆា | ជនគ្រប់កាយា | |
សង្ឃឹមទុកចិត្ត | ។ | ||
៥០ | ពេលខ្ញុំមានទុក្ខ | នៅមិនស្រណុក | ព្រះអង្គអាណិត |
ឱ្យខ្ញុំធូរស្បើយ | ទាំងកាយទាំងចិត្ត | ធ្វើឱ្យជីវិត | |
ខ្ញុំរស់វិញបាន | ។ | ||
៥១ | ទោះបីជនពាល | ចាក់រុកឆ្កឹះឆ្កៀល | ចំអកសាមាន្យ |
តែខ្ញុំមិនឃ្លាត | វិន័យថ្កើងថ្កាន | ឬចង់ប្រែប្រាណ | |
ក្រឡាស់បំភ្លៃ | ។ | ||
៥២ | បពិត្រព្រះម្ចាស់ | ខ្ញុំនឹកទ្រង់ណាស់ | បន្ទូលថ្លាថ្លៃ |
សន្យាព្រះអង្គ | ពីដើមប្រពៃ | ខ្ញុំសុខឥតបី | |
ទុក្ខសោករសាយ | ។ | ||
៥៣ | ពេលពួកមនុស្ស | ពាលមិនស្គាល់ខុស | ឱ្យខ្ញុំខ្វល់ខ្វាយ |
ចាក់រុកឆ្កឹះឆ្កៀល | ឱ្យក្តៅក្រហាយ | គេចង់កម្ចាយ | |
វិន័យព្រះអង្គ | ។ | ||
៥៤ | ខ្ញុំស្នាក់អាស្រ័យ | នៅលើផែនដី | រាល់ថ្ងៃផ្ចិតផ្ចង់ |
ខ្ញុំយកវិន័យ | របស់ព្រះអង្គ | មកច្នៃតម្រង់ | |
ធ្វើបទតម្កើង | ។ | ||
៥៥ | ព្រះអម្ចាស់អើយ | រាល់ពេលយប់ហើយ | ខ្ញុំរឭកឡើង |
ព្រះនាមព្រះអង្គ | ខ្ពង់ខ្ពស់ថ្កុំថ្កើង | វិន័យរុងរឿង | |
ខ្ញុំប្រតិបត្តិតាម | ។ | ||
៥៦ | រូបខ្ញុំបានសុខ | មង្គលគ្រប់មុខ | ព្រោះតែបំរាម |
វិន័យបញ្ញត្តិ | ដែលទ្រង់បានហាម | ខ្ញុំខំធ្វើតាម | |
មិនហ៊ានបំពាន | ។ |
សូមដូរទៅជាបទពាក្យ ៧
៥៧ | បពិត្រព្រះម្ចាស់អើយខ្ញុំសូម | បង្គំទូលព្រមព្រះអង្គថា | |
ធ្វើតាមបញ្ជារកុំសាវា | ជាកេរថ្លៃថ្លារបស់ខ្ញុំ | ។ | |
៥៨ | ខ្ញុំខិតខ្ញុំខំទាំងយប់ថ្ងៃ | ឱ្យគាប់ព្រះទ័យព្រះឧត្តម | |
សូមត្រាប្រណីសន្តោសខ្ញុំ | តាមការទូលសុំទ្រង់សន្យា | ។ | |
៥៩ | ខ្ញុំរិះគិតអំពីមារយាទ | គំនិតចោលម្សៀតឥតបានការ | |
បោះជំហានត្រង់ចរយាត្រា | ឆ្ពោះឥតរួញរារកព្រះអង្គ | ។ | |
៦០ | ប្រញាប់ប្រញាល់ប្រតិបត្តិ | តាមវិន័យក្រឹត្យឥតមានឆ្គង | |
មិនធ្វេសប្រហែសមិនមានហ្មង | ដោយចិត្តស្ម័គ្រផងមិនរួញរា | ។ | |
៦១ | ពួកជនអាក្រក់ធ្វើឱ្យខ្ញុំ | ជាប់អន្ទាក់រុំរបស់វា | |
តែទូលបង្គំខំពុះពារ | គោរពមាគ៌ាច្បាប់ព្រះអង្គ | ។ | |
៦២ | ពេលកណ្តាលយប់អធ្រាតស្ងាត់ | ខ្ញុំក្រោកថ្វាយថ្វាត់ដៃផ្ចិតផ្ចង់ | |
គោរពសរសើរថ្កើងព្រះអង្គ | សម្រេចត្រឹមត្រង់ល្អពេកកូវ | ។ | |
៦៣ | ខ្ញុំរួមកាយចិត្តគំនិតជាក់ | ជាមួយអស់អ្នកល្អត្រឹមត្រូវ | |
គឺអ្នកដែលប្រព្រឹត្តតាមផ្លូវ | មាគ៌ាត្រឹមត្រូវព្រះនៃយើង | ។ | |
៦៤ | ផែនដីពេញដោយព្រះហឫទ័យ | ព្រះម្ចាស់ថ្លើមថ្លៃក៏ថ្កានថ្កើង | |
សូមទ្រង់បង្រៀនវិន័យផង | ព្រះនាមព្រះអង្គឱ្យខ្ញុំស្គាល់ | ។ | |
៦៥ | បពិត្រព្រះអម្ចាស់ខ្ញុំអើយ | ទ្រង់សន្តោសហើយខ្ញុំមិនខ្វល់ | |
ខ្ញុំអ្នកបម្រើបង្គំគាល់ | តាមព្រះបន្ទូលទ្រង់សន្យា | ។ | |
៦៦ | សូមប្រោសប្រណីឱ្យខ្ញុំចេះ | គិតគូរវៃឈ្លាសមានប្រាជ្ញា | |
ឱ្យស្គាល់វិន័យសព្វប្រការ | ដ្បិតខ្ញុំនេះណាមិនក្រឡាស់ | ។ | |
៦៧ | កាលគ្រាមុននោះខ្ញុំវង្វេង | កណ្តោចកណ្តែងវេទនាណាស់ | |
តែឥឡូវនេះខ្ញុំយល់ច្បាស់ | ខ្ញុំខំរួតរះតាមបញ្ជា | ។ | |
៦៨ | ទ្រង់មានព្រះទ័យសប្បុរស | ករុណាសន្តោសមនុស្សនានា | |
សូមទ្រង់បង្រៀនក្រឹត្យធម្មា | វិន័យបញ្ជាតរៀងទៅ | ។ | |
៦៩ | អ្នកអួតបំប៉ោងនាំគ្នាជុំ | បង្ខូចឈ្មោះខ្ញុំឱ្យអាស្រូវ | |
តែទូលបង្គំឆ្ពោះសំដៅ | ដើរទៅតាមផ្លូវច្បាស់ព្រះអង្គ | ។ | |
៧០ | ពួកគេជាអ្នកដែលគ្មានចិត្ត | មិនចេះរិះគិតដ្បិតគេល្ងង់ | |
ឯខ្ញុំពេញចិត្តឥតរេរង់ | វិន័យព្រះអង្គល្អត្រចះ | ។ | |
៧១ | ទូលបង្គំរងទុក្ខវេទនា | នោះក៏គឺជាប្រពៃណាស់ | |
ដើម្បីខ្ញុំបានរៀនឱ្យច្បាស់ | ពីវិន័យព្រះដ៏ថ្លាថ្លៃ | ។ | |
៧២ | ធម្មវិន័យដែលព្រះអង្គបាន | ប្រកាសឱ្យកាន់មានតម្លៃ | |
ប្រសើរជាងមាសពេជ្រចរណៃ | ជាងប្រាក់ក្រាស់ក្រៃច្រើនលើសលប់ | ។ | |
៧៣ | ព្រះអង្គបង្កើតទូលបង្គំ | ឱ្យបានរឹងមាំមានសព្វគ្រប់ | |
សូមឱ្យមានទាំងប្រាជ្ញាគាប់ | បានសិក្សាច្បាប់វិន័យផង | ។ | |
៧៤ | អ្នកដែលគោរពកោតខ្លាចព្រះ | បានឃើញខ្ញុំច្បាស់ឥតមូរហ្មង | |
គេនឹងសប្បាយពេកកន្លង | ជីវិតខ្ញុំផងផ្ញើលើព្រះ | ។ | |
៧៥ | បពិត្រព្រះម្ចាស់អើយខ្ញុំស្គាល់ | ខ្ញុំដឹងខ្ញុំយល់ថាព្រះម្ចាស់ | |
សម្រេចពីអ្វីសុចរិតច្បាស់ | ទ្រង់ដាក់ទោសណាស់ក៏ត្រឹមត្រូវ | ។ | |
៧៦ | សូមទ្រង់មេត្តាជួយសម្រាល | ទុក្ខខ្ញុំឱ្យស្រាលកុំឱ្យនៅ | |
តាមទ្រង់សន្យាកុំហ្មងសៅ | ដល់ខ្ញុំដែលត្រូវជាបម្រើ | ។ | |
៧៧ | សូមទ្រង់បង្ហាញធម៌មេត្តា | ឱ្យមានជីវ៉ារស់គ្រាន់បើ | |
លើលោកីយ៍នេះខ្ញុំបម្រើ | តាមវិន័យធម៌ដោយរីករាយ | ។ | |
៧៨ | ឱ្យអ្នកអួតអាងត្រូវអាម៉ាស់ | ដ្បិតគេពោលផ្តាសពាក្យមើលងាយ | |
បង្កាច់រូបខ្ញុំឱ្យអន្តរាយ | ឯខ្ញុំមិនណាយពីច្បាប់ទ្រង់ | ។ | |
៧៩ | សូមអ្នកគោរពព្រះមកជុំ | នាំគ្នារកខ្ញុំកុំបង្អង់ | |
ឱ្យខ្ញុំស្គាល់ពាក្យទូន្មានផង | របស់ព្រះអង្គល្អពេកក្រៃ | ។ | |
៨០ | សូមជួយរូបខ្ញុំឱ្យប្រព្រឹត្ត | តាមវិន័យក្រឹត្យរៀងរាល់ថ្ងៃ | |
បានល្អឥតខ្ចោះមិនក្រឡៃ | រូបខ្ញុំគ្មានថ្ងៃត្រូវខ្មាសគេ | ។ | |
៨១ | ខ្ញុំទន្ទឹងចាំព្រះសង្គ្រោះ | ជាព្រះរបស់ខ្ញុំគ្មានល្ហែ | |
រូបខ្ញុំពឹងលើរាល់ថ្ងៃខែ | សង្ឃឹមឥតប្រែលើព្រះអង្គ | ។ | |
៨២ | ខ្ញុំខិតខំប្រឹងនៅរង់ចាំ | បន្ទូលឧត្តមរបស់ទ្រង់ | |
តើពេលណាទៅទើបព្រះអង្គ | សម្រាលទុក្ខផងខ្ញុំល្ហែល្ហើយ | ។ | |
៨៣ | រូបខ្ញុំជាអ្នកគ្មានគេរាប់ | រស់នៅអភ័ព្វណាស់ព្រះអើយ | |
ចាំតែវិន័យមិនកន្តើយ | ឥតមានភ្លេចឡើយលុះមរណា | ។ | |
៨៤ | តើឱ្យរូបខ្ញុំទ្រាំម្តេចកើត | ឬទ្រាំរហូតសូន្យសង្ខា | |
ម្តេចទ្រង់មិនប្រទេចផ្តាសា | ដាក់ទោសជនណាដែលសាមាន្យ | ។ | |
៨៥ | អ្នកមិនគោរពច្បាប់វិន័យ | គេចង់ធ្វើអ្វីដែលរំខាន | |
គេជីករណ្តៅចាំរុញច្រាន | ឱ្យខ្ញុំក្ស័យប្រាណនៅក្នុងនោះ | ។ | |
៨៦ | វិន័យព្រះអង្គសុទ្ធតែពិត | សូមទ្រង់អាណិតប្រណីប្រោស | |
សូមជួយរូបខ្ញុំនេះផងចុះ | គេបៀតបៀនហួសគ្មានហេតុផល | ។ | |
៨៧ | នៅតែបន្តិចគេប្រហារ | ឱ្យខ្ញុំមរណាមិនទុកសល់ | |
តែទូលបង្គំមិនខ្វាយខ្វល់ | ឬមានកិច្ចកលចោលវិន័យ | ។ | |
៨៨ | សូមប្រទានខ្ញុំមានជីវិត | រស់ឡើងវិញពិតដោយហឫទ័យ | |
មេត្តាករុណាល្អប្រពៃ | ព្រះបន្ទូលថ្លៃខ្ញុំប្រតិបត្តិ | ។ | |
៨៩ | បពិត្រព្រះម្ចាស់ព្រះបន្ទូល | គង់វង្សមុតមូលមិនខ្ចាយខ្ចាត់ | |
នៅស្ថានបរមសុខមិនរលត់ | អស់កល្បរហូតតរៀងទៅ | ។ | |
៩០ | ព្រះអង្គមានព្រះទ័យស្ម័គ្រស្មោះ | ប្រសើរសប្បុរសមិនអាស្រូវ | |
ព្រះអង្គតែងតាំងផែនដីនៅ | រឹងប៉ឹងពេកកូវនៅស្ងប់ស្ងៀម | ។ | |
៩១ | អ្វីៗទាំងអស់សព្វសារពើ | ឥតប្រែប្រួលរើឬស្វិតក្រៀម | |
មកដល់សព្វថ្ងៃឥតលាក់លៀម | សុទ្ធតែនៅក្រោមអំណាចព្រះ | ។ | |
៩២ | បើទូលបង្គំមិនពេញចិត្ត | នឹងវិន័យក្រឹត្យព្រះជាម្ចាស់ | |
នោះខ្ញុំមុខជារងទុក្ខទោស | វេទនារងគ្រោះលុះក្សិណក្ស័យ | ។ | |
៩៣ | ខ្ញុំមិនដែលភ្លេចច្បាប់ព្រះអង្គ | ទាំងវិន័យផងដ៏ប្រពៃ | |
ដោយសារតែច្បាប់នេះឯងហើយ | ទ្រង់ប្រទានឱ្យមានជីវិត | ។ | |
៩៤ | ជីវិតខ្ញុំផ្ញើរលើព្រះអង្គ | តម្រែតម្រង់តាមឱវាទ | |
ដ្បិតទូលបង្គំតែងឈ្លបឆ្លៀត | មិនបង់មារយាទរកច្បាប់ផង | ។ | |
៩៥ | មានជនអាក្រក់ជនពាលា | វាចង់ផ្តន្ទាខ្ញុំតែម្តង | |
តែខ្ញុំនៅតែគិតបំណង | រកច្បាប់ព្រះអង្គនិងវិន័យ | ។ | |
៩៦ | ខ្ញុំយល់ឃើញថាគ្រប់ទាំងអស់ | ដែលល្អឥតខ្ចោះនិងអ្វីៗ | |
គង់មានដើមចុងមានចាស់ថ្មី | ឯព្រះវិន័យគ្មានព្រំដែន | ។ |
សូមដូរទៅជាបទកាកគតិ
៩៧ | ខ្ញុំសែនពេញចិត្ត | វិន័យក្រមក្រឹត្យ | របស់ព្រះអង្គ |
ខ្ញុំតែងសញ្ជឹង | ពីវិន័យទ្រង់ | សព្វប្រការផង | |
ជារៀងរាល់ថ្ងៃ | ។ | ||
៩៨ | វិន័យព្រះអង្គ | ឱ្យខ្ញុំត្រឹមត្រង់ | ប្រាជ្ញាវាងវៃ |
ជាងពួកសត្រូវ | ដ្បិតខ្ញុំលកលៃ | រិះគិតរំពៃ | |
ពីវិន័យនេះ | ។ | ||
៩៩ | ខ្ញុំវាងវៃឆ្លាត | ជាងគ្រូទៅទៀត | ព្រោះតែខ្ញុំចេះ |
យកដំបូន្មាន | ទាំងប៉ុន្មាននេះ | មកសញ្ជឹងរិះ | |
គិតពិចារណា | ។ | ||
១០០ | កាន់តាមបញ្ញត្ដិ | វិន័យមិនបាត់ | ខ្ញុំយល់ឃើញថា |
មានប្រាជ្ញវាងវៃ | ជាងយាយជាងតា | ទោះចាស់យ៉ាងណា | |
មិនដល់ខ្ញុំសោះ | ។ | ||
១០១ | ខ្ញុំគេចឱ្យឆ្ងាយ | ពីផ្លូវអន្តរាយ | អាក្រក់ទាំងអស់ |
គេចចេញឱ្យផុត | ប្រព្រឹត្តតាមព្រះ | បន្ទូលអម្ចាស់ | |
នៅជាប់ស្ថិតស្ថេរ | ។ | ||
១០២ | ខ្ញុំមិនងាកគេច | អ្វីទ្រង់សម្រេច | ត្រឹមត្រូវឥតប្រែ |
ដ្បិតទ្រង់ប្រដៅ | ខ្ញុំរាល់ថ្ងៃខែ | ខ្ញុំមិនគេចកែ | |
ចាកចោលទ្រង់ឡើយ | ។ | ||
១០៣ | បញ្ជានេះណា | ប្រៀបបានអាហារ | ឆ្ងាញ់ពិសេសហើយ |
សម្រាប់រូបខ្ញុំ | គ្មានអ្វីស្មើឡើយ | ផ្អែមណាស់ព្រះអើយ | |
លើសទឹកឃ្មុំផង | ។ | ||
១០៤ | គឺធម្មវិន័យ | របស់ម្ចាស់ថ្លៃ | ធ្វើឱ្យខ្ញុំត្រង់ |
ចេះពិចារណា | រិះគិតឥតឆ្គង | ស្អប់ផ្លូវសៅហ្មង | |
វៀចវេរបោកប្រាស | ។ | ||
១០៥ | បន្ទូលព្រះអង្គ | គឺជាចង្កៀង | ខ្ញុំបានឃើញច្បាស់ |
ពិតជាពន្លឺ | ត្រចង់ត្រចះ | ឃើញផ្លូវស្រឡះ | |
ឱ្យខ្ញុំសុខសាន្ត | ។ | ||
១០៦ | ខ្ញុំសូមសន្យា | ឥតងាករេថា | ធ្វើតាមមិនខាន |
ខ្ញុំនឹងប្រតិបត្តិ | សេចក្តីប៉ុន្មាន | សុចរិតថ្កើងថ្កាន | |
របស់ព្រះអង្គ | ។ | ||
១០៧ | បពិត្រព្រះម្ចាស់ | ខ្ញុំវេទនាណាស់ | សូមប្រោសខ្ញុំផង |
ឱ្យមានជីវិត | សូមកុំបោះបង់ | ជួយឱ្យរស់ផង | |
តាមទ្រង់សន្យា | ។ | ||
១០៨ | ឱ! ព្រះអម្ចាស់ | សូមទទួលត្រាស់ | ពាក្យខ្ញុំនេះណា |
ចាត់ដូចតង្វាយ | ដាក់ថ្វាយក្សត្រា | ឱ្យស្គាល់បញ្ជា | |
វិន័យម្ចាស់ថ្លៃ | ។ | ||
១០៩ | ខ្សែជីវិតខ្ញុំ | ប្រឈមមុខចំ | នឹងក្តីអន្តរាយ |
តែខ្ញុំមិនភ្លេច | ពីធម្មវិន័យ | ចងចាំរាល់ថ្ងៃ | |
ឥតបីងាករេ | ។ | ||
១១០ | មានជនអាក្រក់ | គេលបចាំដាក់ | អន្ទាក់ឥតល្ហែ |
ចាប់ទូលបង្គំ | រាល់ឆ្នាំថ្ងៃខែ | ក៏ខ្ញុំមិនប្រែ | |
ពីច្បាប់ព្រះអង្គ | ។ | ||
១១១ | ពាក្យដំបូន្មាន | ព្រះបានប្រទាន | ជាកេរផូរផង់ |
ឱ្យទូលបង្គំ | រីករាយកន្លង | មានអំណរផង | |
នៅក្នុងដួងចិត្ត | ។ | ||
១១២ | ខ្ញុំសូមប្តេជ្ញា | ធ្វើតាមបញ្ជា | វិន័យក្រមក្រឹត្យ |
របស់ព្រះអង្គ | ដោយអស់ពីចិត្ត | លុះទីបំផុត | |
ជីវិតក្សិណក្ស័យ | ។ | ||
១១៣ | ខ្ញុំស្អប់មនុស្ស | អាក្រក់ទុរយស | មានចិត្តពីរបី |
តែខ្ញុំស្រឡាញ់ | ព្រះធម្មវិន័យ | ព្រះអម្ចាស់ថ្លៃ | |
គ្មានថ្ងៃភ្លេចឡើយ | ។ | ||
១១៤ | ទ្រង់ជាជម្រក | ជាខែលឱ្យជ្រក | ផុតទុក្ខល្ហែល្ហើយ |
សូមផ្ញើជីវិត | លើព្រះម្ចាស់ហើយ | សូមកុំកន្តើយ | |
ទទួលយកផង | ។ | ||
១១៥ | ជនអាក្រក់អើយ | បើអ្នកចេញឆ្ងាយ | ខ្ញុំអស់សៅហ្មង |
ឱ្យខ្ញុំប្រតិបត្តិ | វិន័យព្រះផង | ល្អល្អះឥតហ្មង | |
ជាព្រះនៃខ្ញុំ | ។ | ||
១១៦ | សូមព្រះអង្គជួយ | គាំទ្រលើកស្ទួយ | ជួយទូលបង្គំ |
តាមព្រះបន្ទូល | បញ្ជាមកខ្ញុំ | កុំឱ្យសង្ឃឹម | |
ខ្ញុំប្រែខកចិត្ត | ។ | ||
១១៧ | សូមធ្វើបង្អែក | កុំបីរារែក | ខ្ញុំមានជីវិត |
ខ្ញុំនឹងតម្រង់ | ខំផ្ចង់ទាំងចិត្ត | រកវិន័យក្រឹត្យ | |
របស់ព្រះម្ចាស់ | ។ | ||
១១៨ | ព្រះអង្គមិនលះ | បង់ចោលអស់អ្នក | ដែលវេទនាប្រាស |
ពីក្រឹត្យវិន័យ | នៃព្រះជាម្ចាស់ | ធ្វើអ្វីទាំងអស់ | |
ជាការកុហក | ។ | ||
១១៩ | ពួកអាក្រក់នោះ | ព្រះអង្គផាត់អស់ | មិនមានសល់ទុក |
ដូចជាសំរាម | គ្មានអ្វីសោយសោក | ហេតុនេះខ្ញុំយក | |
ដំបូន្មានទ្រង់ | ។ | ||
១២០ | រូបកាយខ្ញុំភ័យ | ញ័រអស់ជើងដៃ | ដោយខ្លាចព្រះអង្គ |
ទូលបង្គំកោត | សេចក្តីត្រឹមត្រង់ | អ្វីដែលព្រះអង្គ | |
បានសម្រេចយក | ។ | ||
១២១ | ខ្ញុំខំប្រព្រឹត្ត | អំពើសុចរិត | យុត្តិធម៌រៀងមក |
កុំឱ្យខ្ញុំធ្លាក់ | រណ្តៅលាមក | កុំឱ្យជួយអ្នក | |
សង្កត់សង្កិន | ។ | ||
១២២ | សូមជួយធានា | រូបខ្ញុំដែលជា | អ្នកបម្រើទ្រង់ |
បានសេចក្តីសុខ | ក្សេមក្សាន្តយូរលង់ | អ្នកអួតបំប៉ោង | |
កុំមកជិះជាន់ | ។ | ||
១២៣ | យើងខ្ញុំទន្ទឹង | រង់ចាំព្រះអង្គ | សង្គ្រោះបន្ទាន់ |
បញ្ជានេះណា | កាលពីគ្រាមុន | មិននៅទំរន់ | |
ខ្ញុំចងចាំគិត | ។ | ||
១២៤ | សូមទ្រង់មេត្តា | ផ្តល់ក្តីករុណា | អាសូរអាណិត |
មេត្តាប្រទាន | បង្រៀនទាំងក្រឹត្យ | វិន័យនោះពិត | |
ឱ្យខ្ញុំស្គាល់ផង | ។ | ||
១២៥ | សូមមេត្តាព្រះ | ប្រទានខ្ញុំចេះ | កុំនៅបង្អង់ |
ចេះពិចារណា | ខុសត្រូវឆ្គាំឆ្គង | ដំបូន្មានផង | |
ទ្រង់ទូន្មានខ្ញុំ | ។ | ||
១២៦ | បពិត្រម្ចាស់អើយ | ក្នុងពេលនេះហើយ | ជួយទូលបង្គំ |
ដ្បិតគេរំលោភ | វិន័យព្រះអង្គ | កុំបីរេរង់ | |
បង្អង់កែគេច | ។ | ||
១២៧ | ខ្ញុំស្រឡាញ់ព្រះ | វិន័យអម្ចាស់ | ពេកក្រៃមិនភ្លេច |
ស្រឡាញ់ជាងមាស | រស្មីរំលេច | ជាងប្រាក់ជាងពេជ្រ | |
ទាំងឡាយទៅទៀត | ។ | ||
១២៨ | យើងខ្ញុំយល់ថា | ច្បាប់គ្រប់ប្រការ | ឥតបីឃ្លាងឃ្លាត |
សុទ្ធតែត្រឹមត្រូវ | ឥតមានរវាត | ខ្ញុំតែងឈ្លបឆ្លៀត | |
ត្រងត្រាប់គ្រប់យ៉ាង | ។ |
សូមដូរទៅជាបទពាក្យ ៧
១២៩ | ដំបូន្មាននៃព្រះអម្ចាស់ | ល្អវិសេសណាស់គ្រប់ពាក្យពេចន៍ | |
ហេតុនេះខ្ញុំធ្វើតាមជានិច្ច | ឥតបីមានភ្លេចភ្លាត់របេះ | ។ | |
១៣០ | ការស្វែងរកព្រះបន្ទូលទ្រង់ | ឱ្យចិត្តភ្លឺស្វាងប្រាកដណាស់ | |
ហើយធ្វើឱ្យអ្នកទន់ទាបចេះ | ពិចារណាត្រិះរិះគូរគិត | ។ | |
១៣១ | ខ្ញុំខំយកចិត្តទុកដាក់ស្តាប់ | ដោយក្តីត្រង់ត្រាប់អស់ពីចិត្ត | |
ដ្បិតខ្ញុំចង់ស្គាល់វិន័យក្រឹត្យ | ព្រះម្ចាស់ពេកពិតឥតមានណាយ | ។ | |
១៣២ | សូមបែរព្រះភក្ត្រទតមកខ្ញុំ | សូមប្រណីកុំបីរសាយ | |
ដូចទ្រង់ប្រណីជនទាំងឡាយ | ធ្លាប់ស្មោះឱនកាយថ្វាយព្រះអង្គ | ។ | |
១៣៣ | សូមជួយពង្រឹងទូលបង្គំ | មានចិត្តរឹងមាំមិនឃ្លេងឃ្លោង | |
កុំបណ្តោយខ្ញុំធ្លាក់ទៅក្នុង | រណ្តៅអន្លង់ជ្រោះជ្រៅឡើយ | ។ | |
១៣៤ | សូមជួយរំដោះខ្ញុំឱ្យរួច | ពីអ្នកខិលខូចខ្ញុំបានស្បើយ | |
អ្នកដែលជិះជាន់ឈប់មានហើយ | ខ្ញុំមិនកន្តើយធ្វើតាមច្បាប់ | ។ | |
១៣៥ | សូមទ្រង់សម្តែងព្រះហឫទ័យ | អាណិតប្រណីមកឆាប់ៗ | |
អ្នកបម្រើទ្រង់ឱ្យចេះច្បាប់ | វិន័យគ្រប់សព្វបានភ្លឺស្វាង | ។ | |
១៣៦ | ទឹកភ្នែកខ្ញុំហូរឥតស្រាន្តស្រាក | យំឥតសម្រាកជាតឹកតាង | |
ដោយខ្ញុំឃើញអ្នកគ្មានទីអាង | មិនគោរពតាមធម្មវិន័យ | ។ | |
១៣៧ | បពិត្រព្រះជាអម្ចាស់អើយ | ទ្រង់ប្រកបដោយសុចរិតក្រៃ | |
សេចក្តីសម្រេចទ្រង់ថ្លាថ្លៃ | ត្រឹមត្រូវប្រពៃពេកកន្លង | ។ | |
១៣៨ | ព្រះជាអម្ចាស់បានប្រទាន | នូវដំបូន្មានល្អហ្មត់ហ្មង | |
សុចរិតត្រឹមត្រូវពេកកន្លង | ឥតមានឆ្គាំឆ្គងសោះឡើយណា | ។ | |
១៣៩ | ខ្ញុំសែនក្តួលក្តៅមួម៉ៅខ្លាំង | ដោយឃើញពួកខ្មាំងចិត្តឫស្យា | |
បំភ្លេចព្រះបន្ទូលនោះណា | សូមទ្រង់មេត្តាជួយតតាំង | ។ | |
១៤០ | បន្ទូលបញ្ជោពោលចេញជាក់ | ឥតលៀមឥតលាក់ឥតកំបាំង | |
ទូលបង្គំអ្នកបម្រើទ្រង់ | ស្រឡាញ់យ៉ាងខ្លាំងបន្ទូលនេះ | ។ | |
១៤១ | ខ្ញុំជាមនុស្សក្រតូចតាច | គ្មានទាំងអំណាចគ្មានសក្តិយស | |
តែខ្ញុំនៅចាំមិនភ្លេចសោះ | ពីច្បាប់ទាំងអស់ស្មោះឥតស្បើយ | ។ | |
១៤២ | សេចក្តីសុចរិតនៃព្រះអង្គ | ស្ថិតស្ថេរយូរលង់អស់កល្បហើយ | |
ទោះធម្មវិន័យទ្រង់ក៏ដោយ | សុទ្ធតែនាំឱ្យប្រពៃពិត | ។ | |
១៤៣ | ខ្ញុំកើតទោសទុក្ខធំក្រៃលែង | អន្ទះអន្ទែងចំបែងចិត្ត | |
វិន័យព្រះអង្គខ្ញុំនែបនិត្យ | មានក្តីសុខពិតឥតសោយសោក | ។ | |
១៤៤ | ដំបូន្មានទ្រង់សុចរិត | អស់កល្បអស់កប្បអង្វែងមក | |
សូមប្រទានឱ្យខ្ញុំចេះរក | ពិចារណារយកការខុសត្រូវ | ។ | |
១៤៥ | ខ្ញុំសូមអង្វរព្រះអម្ចាស់ | ព្រះអង្គជាព្រះល្អពេកកូវ | |
សូមឆ្លើយមកខ្ញុំកុំទុកនៅ | ខ្ញុំប្រព្រឹត្តត្រូវតាមវិន័យ | ។ | |
១៤៦ | យើងខ្ញុំអង្វរសូមព្រះអង្គ | សូមសង្គ្រោះផងប្រញាប់ខ្មី | |
ខ្ញុំធ្វើតាមមិនបង្អង់អី | ពាក្យពេចន៍ថ្លាថ្លៃនៃព្រះអង្គ | ។ | |
១៤៧ | ខ្ញុំខំស្រែកទួញអង្វរព្រះ | មុនពេលថ្ងៃរះទៅទៀតផង | |
ទន្ទឹងរង់ចាំមិនមានហ្មង | ស្តាប់ពាក្យព្រះអង្គមានបន្ទូល | ។ | |
១៤៨ | ខ្ញុំខំសញ្ជឹងនឹករិះគិត | ព្រះបន្ទូលពិតដែលទ្រង់ពោល | |
បញ្ជាមកខ្ញុំនៅផុសថ្គោល | គឺព្រះបន្ទូលមុនភ្លឺច្បាស់ | ។ | |
១៤៩ | សូមស្តាប់ពាក្យដែលខ្ញុំអង្វរ | ដោយករុណាធម៌ដ៏ត្រចះ | |
ឱព្រះម្ចាស់អើយជួយឱ្យរស់ | តាមការទាំងអស់ទ្រង់សម្រេច | ។ | |
១៥០ | ពួកអ្នកឃ្លាតចាកពីវិន័យ | ធម៌ព្រះម្ចាស់ថ្លៃគេមានល្បិច | |
ខិតចូលមកជិតខ្ញុំជានិច្ច | ចិត្តគេគួចកិច្ចគុំកម្លៅ | ។ | |
១៥១ | បពិត្រព្រះម្ចាស់ពេលទ្រង់គង់ | នៅជិតរូបខ្ញុំសែនកក់ក្តៅ | |
វិន័យទាំងអស់ទ្រង់ប្រដៅ | សែនត្រង់ត្រឹមត្រូវឥតមានខ្ចោះ | ។ | |
១៥២ | យើខ្ញុំបានដឹងច្បាស់ហើយថា | តាំងពីដូនតាមកហើយនោះ | |
ដំបូន្មានទ្រង់ល្អឥតខ្ចោះ | គង់វង្សនៅអស់កល្បយូរយារ | ។ | |
១៥៣ | សូមព្រះអង្គទតមើលឱ្យច្បាស់ | ខ្ញុំរងទុក្ខទោសសោកគ្រាំគ្រា | |
សូមរំដោះខ្ញុំផុតវេរា | មិនភ្លេចធម្មាក្រឹត្យវិន័យ | ។ | |
១៥៤ | សូមរកយុត្តិធម៌ឱ្យរូបខ្ញុំ | ការពារអប់រំដោយប្រណី | |
ឱ្យមានជីវិតរស់ជាថ្មី | ដោយបន្ទូលថ្លៃថាប្រទាន | ។ | |
១៥៥ | ព្រះអង្គទ្រង់មិនសង្គ្រោះអ្នក | ដែលមិនជឿជាក់ចិត្តសាមាន្យ | |
មិនកាន់វិន័យល្អថ្កើងថ្កាន | គេធ្វើមិនបានតាមបញ្ញត្តិ | ។ | |
១៥៦ | បពិត្រព្រះម្ចាស់អើយព្រះអង្គ | ព្រះហឫទ័យត្រង់តែងអាណិត | |
សូមប្រោសឱ្យខ្ញុំមានជីវិត | តាមក្តីសម្រេចនោះឡើងវិញ | ។ | |
១៥៧ | អ្នកដែលបៀតបៀនទូលបង្គំ | មានចិត្តគួនគុំខ្ញុំជ្រក់ជ្រេញ | |
តែខ្ញុំមិនព្រមឃ្លាតបែកចេញ | វិន័យពោរពេញសែនវិសុទ្ធ | ។ | |
១៥៨ | ពេលដែលខ្ញុំឃើញជនទុរយស | ខ្ញុំសែនទើសទាស់ពេញក្នុងចិត្ត | |
ដ្បិតគេមិនធ្វើតាមបែបបទ | បន្ទូលវិសុទ្ធព្រះអង្គទេ | ។ | |
១៥៩ | សូមព្រះអម្ចាស់ឈ្វេងយល់ថា | រូបខ្ញុំនេះណាគ្មានកែប្រែ | |
ស្រឡាញ់ច្បាប់ទ្រង់គ្មានពេលល្ហែ | សូមប្រទានតែជីវិតផង | ។ | |
១៦០ | បន្ទូលព្រះអង្គសុទ្ធតែពិត | ពេញដោយសុចរិតទៀងស្មោះត្រង់ | |
ការវិនិច្ឆ័យល្អកន្លង | ស្ថិតស្ថេរយូរលង់អស់កប្បកល្ប | ។ | |
១៦១ | ពួកអ្នកដឹកនាំបៀតបៀនខ្ញុំ | ដោយមិនសក្តិសមគ្មានហេតុផល | |
ខ្ញុំឥតមានព្រួយឥតខ្វាយខ្វល់ | មានតែបន្ទូលទើបខ្ញុំខ្លាច | ។ | |
១៦២ | ខ្ញុំរីករាយចិត្តនឹងទទួល | បញ្ជាទ្រង់ផ្ទាល់ដែលសម្រេច | |
ដូចអ្នកទទួលបានមាសពេជ្រ | ជ័យភណ្ឌរំលេចថ្លៃពន់ពេក | ។ | |
១៦៣ | ខ្ញុំស្អប់ខ្ពើមការបោកកុហក | ភូតភរគម្រក់ខ្លាំងអនេក | |
ដ្បិតខ្ញុំស្រឡាញ់នឹកឃ្លានស្រេក | ធម្មវិន័យពេកព្រះអង្គថ្លៃ | ។ | |
១៦៤ | ខ្ញុំសូមសរសើរកោតព្រះអង្គ | បានប្រាំពីរដងក្នុងមួយថ្ងៃ | |
អ្វីទ្រង់សម្រេចល្អប្រពៃ | សុចរិតពេកក្រៃមិនប្រែប្រួល | ។ | |
១៦៥ | អ្នកណាស្រឡាញ់វិន័យធម៌ | នឹងមានជោគល្អហើយទទួល | |
បានក្តីសុខសាន្តរស់នៅស្រួល | មិនជួបភ័យជ្រួលបានថ្កើងថ្កាន | ។ | |
១៦៦ | ខ្ញុំជឿសង្ឃឹមថាព្រះម្ចាស់ | មុខជាសង្គ្រោះខ្ញុំពុំខាន | |
ខ្ញុំសូមប្រព្រឹត្តតាមស្នាមដាន | វិន័យថ្កើងថ្កាននៃព្រះអង្គ | ។ | |
១៦៧ | ខ្ញុំប្រព្រឹត្តតាមដំបូន្មាន | ខកខានមិនហ៊ានគឺស្មោះត្រង់ | |
ស្រឡាញ់ដំបូន្មានព្រះអង្គ | ឥតមានវាងវង់ឬកលកិច្ច | ។ | |
១៦៨ | ទូលបង្គំប្រព្រឹត្តតាមច្បាប់ | បញ្ជាបង្គាប់មិនមានភ្លេច | |
អ្វីដែលខ្ញុំធ្វើទ្រង់ជ្រាបខ្ទេច | ឥតមានស្រពេចស្រពិលឡើយ | ។ |
សូមដូរទៅជាបទកាកគតិ
១៦៩ | ឱ! ព្រះអម្ចាស់ | សូមសណ្តាប់ច្បាស់ | សំឡេងខ្លាំងល្វើយ |
ដែលខ្ញុំបានស្រែក | ទ្រង់សណ្តាប់ហើយ | សូមប្រទានឱ្យ | |
ខ្ញុំចេះរិះគិត | ។ | ||
១៧០ | សូមពាក្យទទូច | អង្វរថ្ងូរថ្ងួច | លាន់ឮទៅជិត |
សូមជួយរំដោះ | ឱ្យរួចជីវិត | តាមបន្ទូលពិត | |
សន្យាទ្រង់ផង | ។ | ||
១៧១ | សូមឱ្យរូបខ្ញុំ | ពោលពាក្យឧត្តម | សរសើរព្រះអង្គ |
ដ្បិតទ្រង់បង្រៀន | វិន័យថ្កុំថ្កើង | របស់ព្រះអង្គ | |
ខ្ញុំបានយល់ច្បាស់ | ។ | ||
១៧២ | ខ្ញុំនឹងស្រែកច្រៀង | បន្លឺសំនៀង | សរសើរដល់ព្រះ |
បន្ទូលសន្យា | សក្តិសមឥតខ្ចោះ | ធម្មវិន័យនោះ | |
សុចរិតកន្លង | ។ | ||
១៧៣ | សូមសម្តែងព្រះ | បារមីទាំងអស់ | ហើយសង្គ្រោះផង |
ដ្បិតទូលបង្គំ | សម្រេចបំណង | តាមច្បាប់ព្រះអង្គ | |
មិនគេចកែឡើយ | ។ | ||
១៧៤ | បពិត្រព្រះម្ចាស់ | ខ្ញុំចង់ឱ្យព្រះ | សង្គ្រោះផុតក្ស័យ |
ខ្ញុំពេញចិត្តណាស់ | នឹងធម្មវិន័យ | ជារៀងរាល់ថ្ងៃ | |
ពុំមានស្រាកស្រាន្ត | ។ | ||
១៧៥ | សូមឱ្យជីវិត | ខ្ញុំនៅរស់ពិត | ដើម្បីនឹងបាន |
សរសើរតម្កើង | ព្រះដ៏ថ្កើងថ្កាន | សេចក្តីប៉ុន្មាន | |
ជួយលើកទឹកចិត្ត | ។ | ||
១៧៦ | ខ្ញុំដើរដូចសត្វ | ចៀមវង្វេងបាត់ | សូមយាងនែបនិត្យ |
មករកខ្ញុំជា | បម្រើស្មោះពិត | ដ្បិតខ្ញុំមិនភ្លាត់ | |
ភ្លេចវិន័យទ្រង់ | ។ |