២ | ពេលព្រះម្ចាស់ក្រោកឡើង | សត្រូវប៉ើងបាក់ខ្លបខ្លាច | |
| ចេស្តាឫទ្ធិអំណាច | អ្នកកោងកាចក៏រត់ចេញ | ។ |
៣ | ទ្រង់ឱ្យគេរលាយ | សូន្យរូបកាយដូចជាផ្សែង | |
| ដូចថ្ងៃក្តៅហួតហែង | ឱ្យក្រមួនរលាយអស់ | ។ |
៤ | រីឯជនសុចរិត | មិនប្រព្រឹត្តរឿងទុយ៌ស | |
| គេរីករាយខ្លាំងណាស់ | នៅចំពោះភក្ត្រព្រះម្ចាស់ | ។ |
៥ | ចូរច្រៀងលើកតម្កើង | ព្រះនៃយើងកុំក្រឡះ | |
| ត្រួសត្រាយផ្លូវថ្វាយព្រះ | ជិះរទេះកាត់វេហាស៍ | ។ |
៦ | ព្រះម្ចាស់គង់នៅក្នុង | ដំណាក់ទ្រង់ល្អអស្ចារ្យ | |
| ព្រះអង្គជាបិតា | អស់កុមារដែលកំព្រា | ។ |
| ព្រះអង្គទ្រង់កាត់ក្តី | ឱ្យអស់ស្រីដែលវេទនា | |
| មេម៉ាយគ្រប់ៗគ្នា | អ្នកវេទនាឱ្យមានផ្ទះ | ។ |
៧ | រីអ្នកនៅជាប់គុក | មិនស្រណុកស្ទើរព្រាត់ប្រាស | |
| ទ្រង់បើករួចស្រឡះ | បានភ្លឺច្បាស់ចិត្តរីករាយ | ។ |
| ឯពួកអ្នកបះបោរ | គេឆោឡោមិនសប្បាយ | |
| គេនឹងទៅរស់ឆ្ងាយ | នៅឯនាយដីហួតហែង | ។ |
៨ | បពិត្រព្រះជាម្ចាស់ | មានឫទ្ធិច្បាស់គួរស្ញប់ស្ញែង | |
| នៅពេលដែលទ្រង់យាង | នាំរាស្រ្តនៅរហោស្ថាន | ។ |
៩ | ផែនដីស្ទើរប្រេះបែក | ទាំងផ្ទៃមេឃមិនស្រាកស្រាន្ត | |
| ភ្លៀងធ្លាក់គ្រប់ទីស្ថាន | ដូចកាលយាងពីស៊ីណៃ | ។ |
១០ | បពិត្រព្រះអម្ចាស់ | ព្រះអង្គប្រោសយើងគ្មានភ័យ | |
| ភ្លៀងធ្លាក់ត្រជាក់ដី | រាស្រ្តក្រក្រីរស់ឡើងវិញ | ។ |
១១ | ប្រជារាស្រ្តព្រះអង្គ | បានមកតាំងលំនៅពេញ | |
| ដោយទ្រង់បានបញ្ចេញ | ក្តីសប្បុរសដល់ទុរគត | ។ |
១២ | ពេលព្រះចេញបញ្ជា | ស្ត្រីមានគ្នាច្រើនបំផុត | |
| ដូចទ័ពស្រួចមោះមុត | ចេញប្រកាសជាដំណឹង | ។ |
១៣ | ពេលនោះស្តេចបាក់ទ័ព | ពលខ្លះស្លាប់បាត់សូន្យឈឹង | |
| ស្ត្រីៗដែលនៅក្នុង | ស្ទុះមកវឹងចែកជយភណ្ឌ | ។ |
១៤ | ចុះតើអ្នករាល់គ្នា | ម្តេចប្រែជាពួនសំងំ | |
| សម្រាកក្នុងជំរំ | ម្តេចមិនខំមើលបក្សា | ។ |
| សូម្បីតែសត្វព្រាប | មានមាសជាប់ពេញស្លាបវា | |
| រោមមានរស្មីថ្លា | ខ្លួនបក្សាភ្លឺរន្ទាល | ។ |
១៥ | ពេលព្រះម្ចាស់មានឫទ្ធិ | ធើ្វឱ្យស្តេចនិងជនពាល | |
| បាក់ទ័ពមានទាំងព្រឹក | ធ្លាក់មកកើលភ្នំសាលម៉ូន | ។ |
១៦ | បាសានគឺជាភ្នំ | ដ៏សែនធំកំពូលច្រើន | |
| ជាសក្ការសំខាន់ | គួរគយគន់ដ៏ស្មោះស្ម័គ្រ | ។ |
១៧ | ហេតុម្តេចមកក្រវែល | នឹងភ្នំដែលព្រះជ្រើស្នាក់ | |
| ច្រណែននឹងដំណាក់ | ព្រះជាម្ចាស់គង់រហូត | ។ |
១៨ | ទ័ពសេះរបស់ទ្រង់ | ច្រើនរញង់រាប់លានកោដិ | |
| ព្រះអង្គគង់រហូត | លើស៊ីណៃជាសក្ការ | ។ |
១៩ | ឱព្រះម្ចាស់ថ្កើងថ្កាន | យាងឡើងស្ថានខ្ពស់អស្ចារ្យ | |
| នាំឈ្លើយទៅផងណា | យញ្ញសក្ការទ្រង់ព្រមយក | ។ |
| សូម្បីអ្នកប្រឆាំង | ធ្លាប់តតាំងច្រើនគរគោក | |
| ក៏ទ្រង់នៅតែយក | មិនឱ្យគេខកចិត្តឡើយ | ។ |
២០ | សូមសរសើរតម្កើង | ព្រះនៃយើងមិនកន្តើយ | |
| ដ្បិតមានតែទ្រង់ហើយ | ជួយគាំទ្រសង្គ្រោះយើង | ។ |
២១ | ព្រះម្ចាស់ព្រះសង្គ្រោះ | យើងឱ្យរស់ទ្រង់មិនឆ្មើង | |
| ព្រះម្ចាស់អាចជួយយើង | ឱ្យរួចផុតពីមរណា | ។ |
២២ | ពួកខ្មាំងទុកសក់វែង | ចង់ប្រជែងនឹងសាសនា | |
| ប៉ុន្តែគេច្បាស់ជា | ត្រូវផ្តន្ទាជាមិនខាន | ។ |
២៣ | ទ្រង់មានព្រះបន្ទូល | នឹងប្រមូលពីបាសាន | |
| ត្រឡប់វិលវិញថ្កាន | មកពីបាតសមុទ្រភ្លាម | ។ |
២៤ | ដើម្បីឱ្យអស់អ្នក | ដែលច្បាស់ជាក់ដើរលុយឈាម | |
| ពួកឆ្កែមិនទីមទាម | មកលិទ្ធឈាមពួកសត្រូវ | ។ |
២៥ | ឱព្រះជាអម្ចាស់ | មនុស្សឃើញច្បាស់មិនអាស្រូវ | |
| ទ្រង់ឈ្នះអស់សត្រូវ | ទ្រង់ចូលទៅទីសក្ការ | ។ |
២៦ | អ្នកច្រៀងដើរខាងមុខ | អ្នកភ្លេងទុកខាងក្រោយណា | |
| នារីច្រើនអាត្មា | ដើរត្រៀបត្រាទាំងវាយភ្លេង | ។ |
២៧ | ចូរលើកតម្កើងព្រះ | ជាអម្ចាស់ខ្ពស់ក្រៃលែង | |
| តម្កើងកុំរអែង | ទាំងពូជពង្សអ៊ីស្រាអែល | ។ |
២៨ | មានទាំងកុលសម្ព័ន្ធ | បេនយ៉ាមីនដើរអ៊ូអែ | |
| បន្ទាប់មកហូរហែ | ជាសម្ពន្ធនៃយូដា | ។ |
| មានសម្លៀកបំពាក់ | ល្អឥតអាក់ដ៏ថ្លៃថ្លា | |
| រួចអ្នកនាំមាគ៌ា | សាប់ប៊ូឡូនណែថាលី | ។ |
២៩ | ព្រះអ្នកសព្វព្រះទ័យ | ឱ្យអ្នកថ្លៃខ្លាំងគ្មានពីរ | |
| សូមព្រះម្ចាស់ជីវី | បង្ហាញឫទ្ធីសង្គ្រោះ | ។ |
៣០ | ពីដំណាក់ព្រះអង្គ | ក្រុងយេរូសាឡឹមខ្ពស់ | |
| កន្លែងស្តេចទាំងនោះ | យកតង្វាយថ្វាយសក្ការ | ។ |
៣១ | សូមព្រះអង្គគំរាម | កុំទីមទាមសូមផ្តន្ទា | |
| ពួកនោះវាដូចជា | សត្វនានាតាមដើមត្រែង | ។ |
| ពួកអ្នកដឹកនាំស្រុក | ដើរតត្រុកគ្មានកោតក្រែង | |
| ដូចជាគោបាតែង | តែរត់លេងពីរនាក់កូន | ។ |
| ពួកគេនឹងចុះចូល | មកមីរមូលឱនក្រាបលូន | |
| យកប្រាក់ជាជំនូន | តង្វាយជូនព្រះជាម្ចាស់ | ។ |
៣២ | អេស៊ីបចាត់ទូតមក | លើកដៃរកដោយរូតរះ | |
| អេត្យូពីស្វែងស្វះ | រកព្រះម្ចាស់ពីចម្ងាយ | ។ |
៣៣ | នគរនានាអើយ! | កុំកន្តើយចូរច្រៀងថ្វាយ | |
| ព្រះម្ចាស់ដូចពណ្ណរាយ | លេងភ្លេងថ្វាយកុំរួញរា | ។ |
៣៤ | ទ្រង់គង់លើរាជរថ | ឡើងខ្ពស់ផុតផ្ទៃមេឃា | |
| បន្លឺសូរខ្ទ័រខ្ទារ | ព្រះសូរសៀងនៃព្រះអង្គ | ។ |
៣៥ | ចូរយើងប្រកាសថា | ឫទ្ធិចេស្តារបស់ទ្រង់ | |
| ចេស្តានៃព្រះអង្គ | ទ្រង់គ្រងលើអ៊ីស្រាអែល | ។ |
៣៦ | ឱព្រះជាម្ចាស់អើយ | ព្រះអង្គហើយជាព្រះដែល | |
| មានឫទ្ធិបារមីក្រែល | អ៊ីស្រាអែលកោតខ្លបខ្លាច | ។ |
| ព្រះអង្គទ្រង់ប្រទាន | រាស្រ្តឱ្យមានចិត្តអង់អាច | |
| មានកម្លាំងអំណាច | សូមសរសើរថ្កើងព្រះអង្គ | ។ |