១ | ព្រះម្ចាស់គង់ក្នុងអង្គប្រជុំ | នៃស្ថានបរមសុខពេកក្រៃ | |
| ទ្រង់តែងតែយាងមកកាត់ក្តី | ក្នុងចំណោមនៃពួកទេវតា | ។ |
២ | ពេលណាទើបអ្នកឈប់កាត់ក្តី | ដោយចិត្តអប្រីយ៍ដូច្នេះណា | |
| ឱ្យមនុស្សអាក្រក់ចិត្តឫស្យា | ឈ្នះគេដល់ណា ត ទៅទៀត ? | ។ |
៣ | ព្រះម្ចាស់មានព្រះបន្ទូលថា | ចូររកយុត្តិធម៌កុំរវាត | |
| ឱ្យអ្នកក្រីក្រខ្សត់គ្មានញាតិ | កូនកំព្រាអត់មានឪម៉ែ | ។ |
៤ | ចូរកុំនៅស្ងៀមចេញរំដោះ | អ្នកទន់ខ្សោយខ្សោះគ្មានអ្នកថែ | |
| ឱ្យគ្នារួចខ្លួនបានល្ហើយល្ហែ | ជនពាលតែងតែតាមធ្វើបាប | ។ |
៥ | តែគេមិនដឹងមិនយល់សោះ | ចិត្តគេទុយ៌សជាដរាប | |
| អំពើយុត្តិធម៌ក៏សូន្យសាប | ដែលទុកសម្រាប់់គ្រឹះផែនដី | ។ |
៦ | យើងនឹងប្រកាសថាអស់អ្នក | រាល់គ្នាពិតជាក់ជាបុត្រី | |
| បុត្រារបស់ម្ចាស់ផែនដី | ជាព្រះស្កឹមស្កៃដ៏ខ្ពង់ខ្ពស់ | ។ |
៧ | តែអ្នកត្រូវស្លាប់ដូចមនុស្សលោក | ដែលដួលដេកស្តូកពុំអាចរស់ | |
| ស្លាប់ដូចជាមនុស្សទូទាំងអស់ | ដូចអ្នកធំខ្ពស់បាត់តំណែង | ។ |
៨ | ឱព្រះម្ចាស់អើយសូមតើនឡើង | វិនិច្ឆ័យកុំឆ្មើងឫទ្ធិគួរស្ញែង | |
| ដ្បិតមនុស្សគ្រប់ជាតិទាំងនោះឯង | ជារាស្រ្តឥតក្លែងនៃព្រះអង្គ | ។ |