២ | ឱព្រះជាអម្ចាស់ខ្ញុំអើយ | សូមកុំកន្តើយដាក់ទោសខ្ញុំ | |
| សូមកុំពិរោធហើយគួនគុំ | សូមដាក់ទោសខ្ញុំតាមកំហុស | ។ |
៣ | ព្រួញនៃព្រះអង្គខ្ញុំចុកចាប់ | ឈឺស្ទើរតែស្លាប់គ្មានស្រណោះ | |
| ព្រះហស្តសង្កត់មិនព្រមប្រោស | រូបខ្ញុំធ្វើខុសសែនឈឺផ្សា | ។ |
៤ | ពេលដែលព្រះទ្រង់អង្គពិរោធ | ខ្ញុំឈឺចាក់ដោតឥតឧបមា | |
| ឆ្អឹងឆ្អែងពុកផុយអស់ហើយណា | ព្រោះមានវេរាបាបអនេក | ។ |
៥ | មែនហើយខ្ញុំខុសច្រើនពេកពន់ | រហូតជោរជន់ស្ទើរដល់មេឃ | |
| ហាក់ដូចបន្ទុកធ្ងន់អនេក | ទ្រូងខ្ញុំស្ទើរបែកស្រែកមិនបាន | ។ |
៦ | របួសខ្ញុំក្លាយជាដំបៅ | រលួយយូរទៅស្អុយពេញប្រាណ | |
| ព្រោះគំនិតខ្ញុំដូចតិរច្ឆាន | លេលាសាមាន្យមិនសមសួន | ។ |
៧ | ទូលបង្គំឈឺចាប់យ៉ាងខ្លាំង | រហូតចំកោងអស់ទាំងខ្លួន | |
| ទុក្ខធ្ងន់ក៏ធ្លាក់មកផ្ទួនៗ | ស្ថិតនៅខ្ជាប់ខ្ជួនពេញមួយថ្ងៃ | ។ |
៨ | ខ្ញុំសែនរងារក្តៅទាំងប្រាណ | ទ្រាំស្ទើរមិនបានសព្វរាងកាយ | |
| ឈឺចុកចាប់ណាស់ព្រះម្ចាស់អើយ | ស្លាប់ឥឡូវហើយសូមមេត្តា | ។ |
៩ | ខ្ញុំអស់កម្លាំងហេវខ្សោះល្វើយ | ស្រែកហៅខ្វើយៗញ័រកាយា | |
| ខ្ញុំស្រែកថ្ងូរថ្ងួចចុកពើតផ្សា | ឈឺឥតឧបមាស្ទើរក្ស័យប្រាណ | ។ |
១០ | បពិត្រព្រះម្ចាស់អើយព្រះអង្គ | ឈ្វេងយល់ចិត្តប៉ងទាំងប៉ុន្មាន | |
| ទ្រង់សណ្តាប់ខ្ញុំមិនដែលខាន | សំឡេងខ្ញុំបានថ្ងូរស្រែកហៅ | ។ |
១១ | បេះដូងខ្ញុំចាប់ផ្តើមញាប់ញ័រ | ឯកម្លាំងក៏ចុះខ្សោយទៅ | |
| ភ្នែកប្រែស្រវាំងថាមិនត្រូវ | ទោះជាមើលផ្លូវក៏មិនបាន | ។ |
១២ | មិត្តភក្តិទាំងអ្នកធ្លាប់ជិតស្និទ្ធ | មិនហ៊ានចូលជិតនាំរំខាន | |
| ព្រោះខ្លាចដំបៅសព្វទាំងប្រាណ | ទោះញាតិសន្តានក៏គេចឆ្ងាយ | ។ |
១៣ | ពួកគេចាំឃ្លាំចាប់ប្រហារ | ឱ្យខ្ញុំមរណាគេសប្បាយ | |
| គេដាក់អន្ទាក់សើចក្អាកក្អាយ | ឱ្យខ្ញុំអន្តរាយវិនាសបង់ | ។ |
១៤ | ខ្ញុំធ្វើមិនឮសព្វអ្វីៗ | ទោះជិតឆ្ងាយក្តីដូចមនុស្សថ្លង់ | |
| មាត់មិននិយាយចិត្តមិនចង់ | ធ្វើដូចមនុស្សល្ងង់គមិនស្តី | ។ |
១៥ | រូបខ្ញុំដូចជាមនុស្សដែលឈឺ | អ្នកមានជំងឺមិនឮអ្វី | |
| និយាយមិនរួចពិបាកក្រៃ | ទោះជាចង់ស្តីក៏មិនបាន | ។ |
១៦ | បពិត្រព្រះម្ចាស់ខ្ញុំសូមថ្វាយ | ទាំងជីវិតកាយទាំងអង្គប្រាណ | |
| ព្រះម្ចាស់ជាព្រះដ៏ថ្កើងថ្កាន | ទ្រង់តបមិនខានឆ្លើយមកខ្ញុំ | ។ |
១៧ | សូមកុំបណ្តោយឱ្យពួកខ្មាំង | សប្បាយចិត្តខ្លាំងពេលខ្ញុំយំ | |
| វេទនាឈឺចាប់រងទុក្ខធំ | ឬឃើញរូបខ្ញុំទន់ជើងដួល | ។ |
១៨ | ខ្ញុំធ្លាក់ខ្លួនស្គមស្គាំងរីងរៃ | ទុក្ខព្រួយរាល់ថ្ងៃទ្រូងឆាបឆួល | |
| ឈឺចាប់ជានិច្ចឥតប្រែប្រួល | ខ្លួនខ្ញុំចង់ដួលកាយទោរទន់ | ។ |
១៩ | ពេលនេះរូបខ្ញុំសុំសារភាព | កំហុសទោសបាបកាលគ្រាមុន | |
| ទុក្ខព្រួយក្នុងចិត្តច្រើនពេកពន់ | ដូចលីសែងធ្ងន់ព្រោះបាបកម្ម | ។ |
២០ | ឯខ្មាំងសត្រូវខ្ញុំទាំងអស់ | សាច់ឈាមស្រស់បស់រាងកាយមាំ | |
| អស់អ្នកដែលធ្លាប់ស្អប់រូបខ្ញុំ | គេចូលមកផ្តុំគ្នាច្រើនណាស់ | ។ |
២១ | ពួកអ្នកដែលប្រព្រឹត្តមិនល្អ | នាំគ្នាឈូឆរមីរដេរដាស | |
| ចោទប្រកាន់ខ្ញុំឥតអៀនខ្មាស | ព្រោះរូបខ្ញុំនេះខំធ្វើល្អ | ។ |
២២ | ឱព្រះម្ចាស់អើយកុំបង់បោះ | ចោលខ្ញុំឱ្យរស់ទាំងត្រដរ | |
| មេត្តារូបខ្ញុំសូមអង្វរ | កុំយាងចេញចរខ្ញុំខ្លោចផ្សារ | ។ |
២៣ | ឱព្រះអម្ចាស់ព្រះសង្គ្រោះ | សូមជួយឱ្យរស់ផុតមរណា | |
| យាងមកឆាប់ៗស្រង់សង្ខារ | នោះទើបជីវ៉ាផុតក្សិណក្ស័យ | ។ |