Skip to content
បទលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ បទកាកគតិ
(ព្យាការីដានីអែល ៣,៥២-៨៨)
៥២ | បពិត្រព្រះម្ចាស់ | ជាព្រះរបស់ | ដូនតាយើងខ្ញុំ |
| សូមកោតសរសើ | ទាំងថ្វាយបង្គំ | ថ្កើងព្រះឧត្តម |
| | អស់កល្បតទៅ | ។ |
| ខ្ញុំសូមតម្កើង | លើកព្រះនាមឡើង | ពុំមានអាស្រូវ |
| សុចរិតយុត្តិធម៌ | ទ្រង់គង់ជាផ្លូវ | អង្វែងតទៅ |
| | សរសើរព្រះអង្គ | ។ |
៥៣ | សូមកោតសរសើរ | ព្រះគ្មានអ្វីស្មើ | ក្នុងគ្រានេះម្តង |
| ទ្រង់ប្រកបដោយ | សិរីរឿងរុង | ក្នុងវិហារទ្រង់ |
| | កុំនៅទីមទាម | ។ |
៥៤ | សូមលើកតម្កើង | ព្រះម្ចាស់យាងឡើង | លើខេរ៉ូប៊ីន |
| ខ្ពង់ខ្ពស់បំផុត | គ្មានអ្វីប្រៀបផ្ទឹម | ស្មូត្រទាំងញញឹម |
| | តម្កើងជានិច្ច | ។ |
៥៥ | សូមតម្កើងទ្រង់ | ដែលយាងឡើងគង់ | លើបល្ល័ង្ករាជ្យ |
| សូមច្រៀងតម្កើង | រាល់ថ្ងៃព្រឹកល្ងាច | ព្រះម្ចាស់ជានិច្ច |
| | កុំប្រែក្រឡះ | ។ |
៥៦ | សូមថ្កើងសរសើរ | ព្រះអង្គនៅលើ | វេហាស៍អាកាស |
| ព្រះអង្គគ្រប់គ្រង | ស្ថានបរមសុខខ្ពស់ | លើកសិរីយស |
| | ព្រះអង្គរហូត | ។ |
៥៧ | គ្រប់ស្នាព្រះហស្ត | ព្រះម្ចាស់ទាំងអស់ | នៅមិនរបូត |
| ជារៀងដរាប | សូមនាំគ្នាស្មូត្រ | តម្កើងរហូត |
| | អស់កល្បអន្លាយ | ។ |
៥៨ | ឱផ្ទៃមេឃអើយ | កុំនៅកន្តើយ | ហាក់ដូចជិនណាយ |
| ស្មូត្របទតម្កើង | ដោយចិត្តសប្បាយ | អស់កល្បអន្លាយ |
| | តទៅកុំឈប់ | ។ |
៥៩ | សូមឱ្យទេវទូត | តម្កើងរហូត | ទាំងថ្ងៃទាំងយប់ |
| ព្រះម្ចាស់ថ្កុំថ្កើង | អស់កល្បអស់កប្ប | តម្កើងកុំឈប់ |
| | តទៅរាល់ថ្ងៃ | ។ |
៦០ | ចូរទឹកទាំងឡាយ | អបអរសប្បាយ | លើនភាល័យ |
| នាំគ្នាសរសើរ | តម្កើងម្ចាស់ថ្លៃ | កុំបង្អង់អី |
| | អស់កល្បអង្វែង | ។ |
៦១ | ហ្វូងតារារះ | នៃព្រះអម្ចាស់ | នាំគ្នាសម្តែង |
| តម្កើងព្រះអង្គ | សរសើរស្ញប់ស្ញែង | គ្រប់ទីកន្លែង |
| | តទៅឥតដាច់ | ។ |
៦២ | សូមព្រះអាទិត្យ | ព្រះច័ន្ទមានឫទ្ធិ | ពន្លឺចិញ្ចាច |
| តម្កើងព្រះអង្គ | ដោយចិត្តអង់អាច | កុំភ័យកុំខ្លាច |
| | តទៅកុំប្រែ | ។ |
៦៣ | សូមអស់ទាំងផ្កាយ | ដែលនៅរាត់រាយ | លើមេឃផងដែរ |
| សរសើរតម្កើង | កុំបីប្រួលប្រែ | កុំក្រឡះកែ |
| | រាល់ថ្ងៃខែឆ្នាំ | ។ |
៦៤ | សូមឱ្យសន្សើម | ទឹកភ្លៀងដ៏ឆ្នើម | ធ្លាក់ជាប្រចាំ |
| ចូរលើកតម្កើង | ទាំងថ្វាយបង្គំ | ព្រះម្ចាស់ឧត្តម |
| | ជានិច្ចកុំរា | ។ |
៦៥ | ចូរអស់ទាំងខ្យល់ | ធ្លាប់បក់វិលវល់ | រាល់ប្រាំងវស្សា |
| គ្រប់ទីគ្រប់ទិស | តម្កើងព្រះជា | ម្ចាស់អ្នករាល់គ្នា |
| | កុំបីឆ្មៃឆ្មើង | ។ |
៦៦ | ចូរឱ្យកម្តៅ | ទាំងក្នុងទាំងក្រៅ | ឱ្យមានទាំងភ្លើង |
| នាំគ្នាជួយលើក | សរសើរតម្កើង | ព្រះអង្គខ្ពស់ឡើង |
| | តទៅឥតអាក់ | ។ |
៦៧ | ចូរឱ្យខ្យល់ក្តៅ | ពេលនេះតទៅ | និងខ្យល់ត្រជាក់ |
| សរសើរតម្កើង | ព្រះជាម្ចាស់អ្នក | កុំបីអន់អាក់ |
| | ជានិច្ចតទៅ | ។ |
៦៨ | សន្សើមនិងព្រឹល | សូមអ្នកកុំខ្ជិល | កុំបង្អង់នៅ |
| ស្មូត្រលើកតម្កើង | ព្រះម្ចាស់ជាផ្លូវ | អង្វែងតទៅ |
| | អស់កល្បជានិច្ច | ។ |
៦៩ | ចូរថ្ងៃនិងយប់ | កោតកុំឈរឈប់ | សរសើរកុំភ្លេច |
| ស្មូត្រលើកតម្កើង | ព្រះម្ចាស់ជានិច្ច | កុំបីកែគេច |
| | អស់កល្បស្ថេរស្ថិត | ។ |
៧០ | ចូរឱ្យពន្លឺ | រន្ទាលរន្ទឺ | និងភាពងងឹត |
| សរសើរតម្កើង | អម្ចាស់មានឫទ្ធិ | រាល់ថ្ងៃកុំគិត |
| | ខ្វល់ខ្វាយឡើយណា | ។ |
៧១ | អាកាសត្រជាក់ | ខ្យល់រងាធ្លាក់ | មកជាធម្មតា |
| ចូរលើកតម្កើង | អម្ចាស់ក្សត្រា | ព្រះអ្នករាល់គ្នា |
| | កុំបីឃ្លាងឃ្លាត | ។ |
៧២ | សូមឱ្យទឹកកក | កុំបីខានខក | ទាំងសន្សើមទៀត |
| ចូរលើកតម្កើង | ព្រះម្ចាស់ទាំងឆ្លៀត | កុំបីរវាត |
| | រហូតតទៅ | ។ |
៧៣ | សូមដុំពពក | ផ្លេកបន្ទោរមក | កុំបង្អង់នៅ |
| តម្កើងព្រះអង្គ | កុំបីហ្មងសៅ | ស្មូត្ររហូតទៅ |
| | អស់កល្បយូរលង់ | ។ |
៧៤ | សូមឱ្យផែនដី | ទាំងមូលលកលៃ | តម្កើងព្រះអង្គ |
| សរសើរកុំឈប់ | កុំនៅរេរង់ | កោតសរសើរទ្រង់ |
| | កុំប្រែសាវា | ។ |
៧៥ | សូមឱ្យភ្នំធំ | កុំនៅសំងំ | ភ្នំតូចផងណា |
| ស្មូត្របទតម្កើង | ព្រះម្ចាស់រាល់គ្នា | ថ្កើងព្រះនាមា |
| | អស់កល្បជានិច្ច | ។ |
៧៦ | សព្វអស់អ្វីៗ | ដែលដុះលើដី | កុំបីមានភ្លេច |
| ចូរលើកតម្កើង | ព្រះម្ចាស់ជានិច្ច | កុំប្រែមានល្បិច |
| | អស់កល្បជានិច្ច | ។ |
៧៧ | ចូរសមុទ្រស្ទឹង | ទន្លេល្វើយល្វឹង | តូចធំទាំងឡាយ |
| នាំគ្នាតម្កើង | ដោយក្តីរីកសាយ | សរសើរម្ចាស់ថ្លៃ |
| | ឱ្យលាន់រងំ | ។ |
៧៨ | ចូរប្រភពទឹក | មានច្រើនសន្ធឹក | ព្រែកទាំងតូចធំ |
| ទឹកហូរពីជ្រោះ | ទឹកធ្លាក់ពីភ្នំ | កុំនៅសំងំ |
| | តម្កើងព្រះអង្គ | ។ |
៧៩ | ចូរអស់ទាំងត្រី | តូចធំម្តេចក្តី | និងសត្វរស់ក្នុង |
| ទន្លេសមុទ្រ | តាមព្រែកបួរបឹង | កុំសំងំឈឹង |
| | តម្កើងព្រះម្ចាស់ | ។ |
៨០ | សូមបក្សីសត្វ | ដែលរស់ខ្វែងខ្វាត់ | ច្រើនមីរដេរដាស |
| ស្មូត្របទតម្កើង | ព្រះជាអម្ចាស់ | កុំបីចន្លោះ |
| | អស់កល្បយូរលង់ | ។ |
៨១ | សូមឱ្យសត្វស្រុក | រស់នៅអែរអុក | ទាំងសត្វព្រៃផង |
| នាំគ្នាសរសើរ | តម្កើងព្រះអង្គ | អស់កល្បយូរលង់ |
| | តទៅអន្លាយ | ។ |
៨២ | ចូរឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | កុំបីឃ្លាតឆ្ងាយ |
| សរសើរព្រះអង្គ | ជាព្រះម្ចាស់ថ្លៃ | រៀងរាល់យប់ថ្ងៃ |
| | កុំបីអល់អែក | ។ |
៨៣ | ឱអ៊ីស្រាអែល | អ្នកជាជាតិដែល | វិសុទ្ធពន់ពេក |
| ចូរលើកតម្កើង | ព្រះខ្ពស់អនេក | ហួសទាំងផ្ទៃមេឃ |
| | កុំសំងំនៅ | ។ |
៨៤ | ចូរបូជាចារ្យ | គ្រប់ៗកាយា | ឆ្ពោះតម្រង់ទៅ |
| តម្កើងព្រះអង្គ | ទាំងថ្ងៃយប់ជ្រៅ | កុំសងំនៅ |
| | សរសើរកុំឈប់ | ។ |
៨៥ | ចូរអ្នកទាំងឡាយ | ដែលតែងខ្វល់ខ្វាយ | បម្រើគោរព |
| ស្មូត្រតម្កើងព្រះ | ទាំងថ្ងៃទាំងយប់ | កុំឈរកុំឈប់ |
| | នៅស្ងៀមឱ្យសោះ | ។ |
៨៦ | ចូរវិញ្ញាណក្ខន្ធ | អ្នកស្លាប់ប៉ុន្មាន | កុំបីចន្លោះ |
| ព្រលឹងនៃអ្នក | សុចរិតទាំងអស់ | តម្កើងដោយស្មោះ |
| | កុំនៅកន្តើយ | ។ |
៨៧ | អស់អ្នកគោរព | ប្រណិប័តន៍សព្វគ្រប់ | ព្រះអម្ចាស់អើយ |
| និងអ្នកដាក់ចិត្ត | ជាអ្នកខ្សត់ហើយ | កុំបង្អង់ឡើយ |
| | តម្កើងព្រះអង្គ | ។ |
៨៨ | លោកអណានីយ៉ា | រួមជាមួយគ្នា | អសារីយ៉ាផង |
| និងមីកាអែល | តម្កើងព្រះអង្គ | ស្មូត្រសរសើរផង |
| | តទៅដរាប | ។ |
| ព្រះអង្គរំដោះ | យើងខ្ញុំឱ្យរស់ | ផុតពីក្តីស្លាប់ |
| ហើយទ្រង់សង្គ្រោះ | ខ្ញុំជាប្រញាប់ | រួចផុតទុក្ខសព្វ |
| | ទាំងភ្លើងសន្ធៅ | ។ |