២ | សូមព្រះអម្ចាស់ជួយតបឆ្លើយ | ទៅនឹងចម្លើយព្រះករុណា | |
| សូមនឹកនាមព្រះយ៉ាកុបណា | ជួយថែរក្សាការពារស្តេច | ។ |
៣ | សូមព្រះអង្គជួយព្រះរាជា | ពីព្រះវិហារឱ្យសម្រេច | |
| គាំទ្រករុណាដែលជាស្តេច | ឱ្យបានសម្រេចពីស៊ីយ៉ូន | ។ |
៤ | សូមទ្រង់នឹកឃើញដល់តង្វាយ | ដែលរាជាថ្វាយកុំសោះសូន្យ | |
| ឱ្យគាប់ហឫទ័យកុំស្រពោន | រាជាបញ្ជូនមកបូជា | ។ |
៥ | សូមទ្រង់ប្រទាននូវអ្វីៗ | ដែលមហាក្សត្រថ្លៃប៉ងប្រាថ្នា | |
| ឱ្យសម្រេចតាមគម្រោងការ | សូមព្រះករុណាបានជោគជ័យ | ។ |
៦ | យើងនាំគ្នាសើចហ៊ោរសប្បាយ | សំណើចក្អាកក្អាយគ្មានព្រួយភ័យ | |
| នាំគ្នាជួយលើកដងទង់ជ័យ | ក្នុងនាមម្ចាស់ថ្លៃព្រះខ្ពង់ខ្ពស់ | ។ |
៧ | ឥឡូវនេះខ្ញុំបានដឹងច្បាស់ | ថាព្រះអម្ចាស់ព្រះសង្គ្រោះ | |
| ចាក់ប្រេងអភិសេកព្រះគ្រីស្តនោះ | បានថ្កើងថ្កានខ្ពស់ឆ្ពោះបរមសុខ | ។ |
៨ | អ្នកខ្លះពឹងផ្អែករទេះច្បាំង | ខ្លះពឹងកម្លាំងសេះនាំមុខ | |
| រីឯយើងវិញបានក្តីសុខ | ព្រោះតែយើងទុកចិត្តព្រះម្ចាស់ | ។ |
៩ | ពួកគេបាក់ទ័ពបរាជ័យ | ដេកដួលនៅដីរត់ព្រាត់ប្រាស | |
| រីឯយើងវិញមាំមួនណាស | ជំហរឈរច្បាស់យ៉ាងរឹងប៉ឹង | ។ |
១០ | សូមព្រះជាម្ចាស់ជួយសង្គ្រោះ | ព្រះរាជានោះមានលំនឹង | |
| សំឡេងយើងខ្ញុំរកទីពឹង | សូមទ្រង់ឆ្លើយវិញកុំបីខាន | ។ |