ទំនុកតម្កើងលេខ ២៨ (២៧) បទព្រហ្មគីតិ
១ | ឱព្រះអម្ចាស់អើយ | ខ្ញុំស្រែកហើយរកព្រះអង្គ | |
ទ្រង់ជាថ្មដាបាំង | ការពារឃាំងទូលបង្គំ | ។ | |
សូមទ្រង់ស្តាប់សម្រែក | ដែលខ្ញុំស្រែកស្ទើរទួញយំ | ||
បើទ្រង់នៅសំងំ | នោះរូបខ្ញុំធ្លាក់មរណា | ។ | |
២ | ពេលខ្ញុំដង្ហោយហៅ | លើកដៃទៅទីសក្ការ | |
គ្រប់ពេលតែងវាចា | សូមមេត្តាសណ្តាប់ផង | ។ | |
៣ | កុំឱ្យខ្ញុំមានទោស | ដូចកំហុសពួកយង់ឃ្នង | |
គេរាក់ទាក់ឥតឆ្គង | តែបំណងមានកលល្បិច | ។ | |
៤ | សូមទ្រង់ជួយដាក់ទោស | តាមកំហុសកុំបីភ្លេច | |
ឱ្យសមតាមកលល្បិច | កុំឱ្យគេចរួចខ្លួនឡើយ | ។ | |
៥ | ពួកគេមិនយល់សោះ | ស្នាព្រះហស្តនៅបង្កើយ | |
សូមទ្រង់ផ្តួលគេហើយ | កុំបីឡើយឱ្យងើបបាន | ។ | |
៦ | សូមនាំគ្នាលើកឡើង | ជួយតម្កើងព្រះថ្កើងថ្កាន | |
ដ្បិតព្រះអម្ចាស់បាន | ព្រះសណ្តាប់ពាក្យផងខ្ញុំ | ។ | |
៧ | ព្រះម្ចាស់ជាបន្ទាយ | កំពែងរាយខែលព័ទ្ធជុំ | |
ការពារសង្គ្រោះខ្ញុំ | ទូលបង្គំគួរទុកចិត្ត | ។ | |
ខ្ញុំរីករាយសប្បាយ | លែងខ្វល់ខ្វាយឈប់ភ័យភិត | ||
សរសើរព្រះម្ចាស់ពិត | ដោយមានបទច្រៀងតម្កើង | ។ | |
៨ | ព្រះម្ចាស់ជាកម្លាំង | ការពារពាំងរាស្រ្តព្រះអង្គ | |
ទ្រង់ជាកំពែងផង | សម្រាប់់សង្គ្រោះព្រះគ្រីស្ត | ។ | |
៩ | ឱព្រះជាអម្ចាស់ | សូមសង្គ្រោះប្រជារាស្រ្ត | |
ទ្រង់ជាគង្វាលឈ្លាស | វៃរវៀសថែទាំគេ | ។ |