៣ | ឱព្រះជាម្ចាស់ទូលបង្គំ | សូមលើកទោសខ្ញុំហើយមេត្តា | |
| តាមព្រះហឫទ័យករុណា | លើសលប់អស្ចារ្យព្រះអង្គផង | ។ |
| សូមលើកទោសឱ្យទូលបង្គំ | ផុតទុក្ខក្រៀមក្រំគ្រានេះម្តង | |
| ព្រះទ័យអាណិតអាសូរផង | ព្រោះតែព្រះអង្គឥតមានខ្ចោះ | ។ |
៤ | សូមជួយលុបលាងខ្ញុំឱ្យជ្រះ | ឱ្យស្អាតស្រឡះពីកំហុស | |
| ជួយជំរះខ្ញុំស្អាតផងចុះ | ឱ្យបរិសុទ្ធអស់អំពើបាប | ។ |
៥ | ខ្ញុំដាក់ខ្លួនប្រាណសុំទទួល | ឥតមានប្រែប្រួលសុំសារភាព | |
| រូបទូលបង្គំបានសាងបាប | ដិតដក់នៅជាប់ក្នុងអារម្មណ៍ | ។ |
៦ | ខ្ញុំបានប្រព្រឹត្តអំពើទាស់ | ព្រះហឫទ័យស្មោះព្រះនៃខ្ញុំ | |
| ហើយប្រព្រឹត្តរឿងមិនសក្តិសម | ក្បត់ព្រះឧត្តមធ្វើពាលា | ។ |
| ទោះជាព្រះអង្គដាក់ទុក្ខទោស | ទៅតាមកំហុសខ្ញុំយ៉ាងណា | |
| ទ្រង់នៅសុចរិតបរិសុទ្ធថ្លា | ទោះជាម្តេចម្តាទ្រង់គ្មានខុស | ។ |
៧ | ខ្ញុំមានកំហុសពីកំណើត | តាំងតែពីកើតមកឯណោះ | |
| បាបខ្ញុំជាប់ប្រាណមិនចេះអស់ | មកទល់ពេលនេះមិនរសាយ | ។ |
៨ | ប៉ុន្តែព្រះម្ចាស់សព្វព្រះទ័យ | ជ្រាបអស់សេចក្តីពិតទាំងឡាយ | |
| សូមប្រោសឱ្យអស់មនុស្សគ្រប់កាយ | ស្គាល់ជម្រៅនៃប្រាជ្ញាញាណ | ។ |
៩ | សូមជំរះខ្ញុំឱ្យបរិសុទ្ធ | នោះរូបខ្ញុំពិតជានឹងបាន | |
| សជាងសំឡីជាមិនខាន | បរិសុទ្ធថ្កើងថ្កានមិនអប្រីយ៍ | ។ |
១០ | សូមប្រាប់ឱ្យទូលបង្គំដឹង | ថាព្រះអង្គហ្នឹងអត់ទោសពៃរ៍ | |
| នោះខ្ញុំនឹងមានអំណរក្រៃ | ចិត្តសោករីងរៃប្រែរីករាយ | ។ |
១១ | ព្រះម្ចាស់អើយសូមកុំទតមក | បាបច្រើនគរគោកខ្ញុំនោះឡើយ | |
| សូមលុបកំហុសដែលមានហើយ | ឱ្យបានធូរស្បើយល្អបំផុត | ។ |
១២ | ឱព្រះជាអម្ចាស់ខ្ញុំអើយ | សូមជួយប្រោសឱ្យបរិសុទ្ធ | |
| បង្កើតចិត្តថ្មីមាំមោះមុត | រឹងប៉ឹងបំផុតដល់ខ្ញុំផង | ។ |
១៣ | សូមកុំបោះបង់រូបខ្ញុំចោល | ឱ្យនៅតែលតោលឆ្ងាយព្រះអង្គ | |
| កុំដកវិញ្ញាណដ៏ត្រចង់ | វិសុទ្ធព្រះអង្គពីខ្ញុំឡើយ | ។ |
១៤ | សូមប្រោសឱ្យខ្ញុំអរសប្បាយ | ព្រោះព្រះម្ចាស់ថ្លៃសង្គ្រោះហើយ | |
| សូមគាំទ្រខ្ញុំកុំកន្តើយ | ដោយប្រទានឱ្យធ្វើតាមផង | ។ |
១៥ | រូបខ្ញុំនឹងខំប្រៀនប្រដៅ | មនុស្សពាលកម្លៅមិនឱ្យហ្មង | |
| ឱ្យស្គាល់មាគ៌ាដ៏ត្រចង់ | របស់ព្រះអង្គជាដរាប | ។ |
១៦ | ឱព្រះជាម្ចាស់ព្រះសង្គ្រោះ | សូមជួយរំដោះខ្ញុំពីស្លាប់ | |
| ខ្ញុំនឹងទន្ទេញប្រកាសប្រាប់ | សុចរិតគួរគាប់នៃព្រះអង្គ | ។ |
១៧ | ឱព្រះអម្ចាស់កុំស្ទាក់ស្ទើរ | ជួយខ្ញុំបន្លឺសំឡេងផង | |
| ខ្ញុំនឹងប្រកាសឱ្យរំពង | ពាក្យលើកតម្កើងទ្រង់ឥតភ្លេច | ។ |
១៨ | ព្រះអង្គមិនដែលសព្វព្រះទ័យ | ឱ្យដាក់យញ្ញថ្វាយច្រើនឬតិច | |
| ទោះតង្វាយដុតទាំងមូលស្រេច | ក៏ទ្រង់គ្មានកិច្ចចង់បានដែរ | ។ |
១៩ | យញ្ញដែលព្រះអង្គសព្វព្រះទ័យ | ឱ្យរូបខ្ញុំថ្វាយរាល់ថ្ងៃខែ | |
| គឺចិត្តសោកសៅទុក្ខឥតល្ហែ | និងចិត្តកែប្រែលែងក្អេងក្អាង | ។ |
២០ | ឱព្រះម្ចាស់អើយសូមប្រណី | ក្រុងស៊ីយ៉ូនថ្មីស្រស់ស្រឡាង | |
| មេត្តាសូមទ្រង់ជួយកសាង | សាឡឹមថ្កើងថ្កានឡើងវិញផង | ។ |
២១ | ពេលនោះព្រះអង្គមុខជាសព្វ | ព្រះហឫទ័យគាប់មិនសៅហ្មង | |
| តង្វាយដុតនិងយញ្ញតែម្តង | គោឈ្មោលមកផងថ្វាយអាសនៈ | ។ |