Skip to content
ទំនុកតម្កើងលេខ ១៤៥ (១៤៤) បទកាកគតិ
១ | បពិត្រព្រះម្ចាស់ | ជាក្សត្ររបស់ | រូបទូលបង្គំ |
| ពេលនេះខ្ញុំកោត | នាមព្រះឧត្តម | អស់កល្បយូរលង់ |
| | ជារៀងដរាប | ។ |
២ | ខ្ញុំសូមតម្កើង | ព្រះអង្គខ្ពស់ឡើង | តទៅរៀងរៀប |
| ខ្ញុំសូមសរសើរ | ព្រះនាមល្អគាប់ | អស់កល្បដរាប |
| | រហូតតទៅ | ។ |
៣ | ព្រះម្ចាស់ឧត្តម | ប្រសើរសក្តិសម | ខ្ពង់ខ្ពស់ពេកកូវ |
| យើងលើកតម្កើង | ព្រះនាមជាផ្លូវ | ពេលនេះតទៅ |
| | រកអ្វីផ្ទឹមគ្មាន | ។ |
៤ | សូមឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | នៅគ្រប់ជំនាន់ |
| លើកតម្កើងស្នា | ព្រះហស្តព្រះអង្គ | ការអស្ចារ្យផង |
| | ដែលទ្រង់ប្រព្រឹត្ត | ។ |
៥ | ខ្ញុំរាប់ខ្ញុំរៀប | ពីអនុភាព | បារមីមានឫទ្ធិ |
| សិរីរុងរឿង | ព្រះអង្គមានពិត | ខ្ញុំសញ្ជឹងគិត |
| | គ្រប់ស្នាព្រះហស្ត | ។ |
៦ | គេនឹងថ្លាថ្លែង | អានុភាពស្ញប់ស្ញែង | បារមីខ្ពង់ខ្ពស់ |
| ខ្ញុំក៏ថ្លាថ្លែង | កិច្ចការទាំងអស់ | ជាស្នាព្រះហស្ត |
| | ទ្រង់ធ្វើហូរហែ | ។ |
៧ | គេនឹងរំលឹក | ទាំងថ្ងៃយប់ព្រឹក | តទៅឥតប្រែ |
| ព្រមទាំងប្រកាស | ក្តីសប្បុរសដែរ | សុចរិតឥតល្ហែ |
| | របស់ព្រះអង្គ | ។ |
៨ | ព្រះជាអម្ចាស់ | ប្រកបដោយព្រះ | ហឫទ័យត្រចង់ |
| ប្រណីសន្តោស | ករុណាហ្មត់ហ្មង | អត់ធ្មត់កន្លង |
| | អាណិតមេត្តា | ។ |
៩ | ព្រះជាអម្ចាស់ | ព្រះទ័យសប្បុរស | លើមនុស្សលោកា |
| ទ្រង់មានព្រះទ័យ | សន្តោសករុណា | មនុស្សគ្រប់អាត្មា |
| | រស់ពេញផែនដី | ។ |
១០ | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | មានច្រើនពេកក្រៃ |
| នាំគ្នាតម្កើង | រុងរឿងសិរី | រាស្រ្តទាំងប្រុសស្រី |
| | ក៏ថ្កើងទ្រង់ដែរ | ។ |
១១ | គេនឹងរៀបរាប់ | ព្រះរាជ្យគួរគាប់ | រុងរឿងស្ថិតស្ថេរ |
| របស់ព្រះអង្គ | ឥតមានប្រួលប្រែ | អានុភាពឥតកែ |
| | ព្រះអង្គនៅគង់ | ។ |
១២ | ដើម្បីឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | គ្រប់គ្នាបានដឹង |
| ពីការអស្ចារ្យ | របស់ព្រះអង្គ | រស្មីរឿងរុង |
| | ចិញ្ចែងចិញ្ចាច | ។ |
១៣ | ព្រះរាជ្យព្រះអង្គ | ស្ថិតនៅយូរលង់ | ពេញដោយអំណាច |
| គ្រងរាជ្យអស់កល្ប | ព្រោះទ្រង់ជាស្តេច | បារមីអង់អាច |
| | ស្ថិតយូរវស្សា | ។ |
| ព្រះអម្ចាស់តែង | គោរពឥតក្លែង | បន្ទូលសន្យា |
| អ្វីដែលទ្រង់ធើ្វ | សុទ្ធតែអស្ចារ្យ | សប្បុរសមេត្តា |
| | ករុណាអាសូរ | ។ |
១៤ | ព្រះអង្គលើកស្ទួយ | អ្នកហេវហត់ព្រួយ | ដួលយំស្រែកថ្ងូរ |
| ទ្រង់លើកអ្នកអស់ | សង្ឃឹមឱ្យឈរ | ពង្រឹងជំហរ |
| | ឱ្យល្អវិញបាន | ។ |
១៥ | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | ចាំមិនហ៊ានខាន |
| ដោយចិត្តសង្ឃឹម | ពួកគេនឹងបាន | អាហារគ្រប់ប្រាណ |
| | តាមពេលកំណត់ | ។ |
១៦ | ទ្រង់មានព្រះទ័យ | ទូលាយពេកក្រៃ | ពេញដោយប្រាកដ |
| ព្រះអង្គប្រទាន | ដល់អ្នកក្រខ្សត់ | បានឆ្អែតគ្រប់មាត់ |
| | តាមចិត្តប្រាថ្នា | ។ |
១៧ | ព្រះជាអម្ចាស់ | ធ្វើសព្វទាំងអស់ | នូវរាល់កិច្ចការ |
| ដោយព្រះហឫទ័យ | សុចរិតថ្លៃថ្លា | សន្តោសករុណា |
| | ទ្រង់បានប្រព្រឹត្ត | ។ |
១៨ | ព្រះអម្ចាស់គង់ | នៅជិតអែបអង្គ | កៀកកើយនែបនិត្យ |
| នឹងអ្នកអង្វរ | ដោយល្អសុទ្ធចិត្ត | រកព្រះអង្គពិត |
| | មិនយាងទៅណា | ។ |
១៩ | ទ្រង់បានសម្រេច | តាមបំណងកិច្ច | ដែលគេប្រាថ្នា |
| របស់អស់អ្នក | កោតខ្លាចចេស្តា | ព្រះអង្គស្ទុះស្ទា |
| | ហើយសង្គ្រោះគេ | ។ |
២០ | អ្នកដែលស្រឡាញ់ | ព្រះម្ចាស់ពោរពេញ | ឥតក្រឡះប្រែ |
| ទ្រង់នឹងគ្រប់គ្រង | ការពារថ្នមថែ | ហើយទ្រង់តែងតែ |
| | បំផ្លាញមនុស្សខូច | ។ |
២១ | ខ្ញុំសូមថ្លែងឡើង | សរសើរតម្កើង | គ្មានចិត្តលាក់លួច |
| តម្កើងព្រះម្ចាស់ | សត្វលោកធំតូច | ទាំងអស់ជួយលើក |
| | ព្រះនាមព្រះអង្គ | ។ |