Skip to content
ព្រះជាម្ចាស់ជាព្រះសង្គ្រោះ បទកាកគតិ
(ព្យាការីអេសាយ ៤០,៩-១៧)
៩ | អ្នកក្រុងស៊ីយ៉ូន | ទាំងចៅទាំងកូន | ចូរអ្នកកុំភ្លេច |
| ឡើងលើភ្នំខ្ពស់ | ចែងចាំងរំលេច | ចូរស្រែកកុំខ្លាច |
| | ប្រាប់ស្រុកយូដា | ។ |
| នុះហ្ន! ព្រះម្ចាស់ | ជាព្រះរបស់ | អស់អ្នករាល់គ្នា |
| ទ្រង់មានអំណាច | បារមីខ្លាំងក្លា | ព្រះអ្នករាល់គ្នា |
| | តែមួយលើលោក | ។ |
១០ | មើលហ្ន! ព្រះជា | អម្ចាស់រាល់គ្នា | ទ្រង់បានយាងមក |
| ដោយព្រះបារមី | ខ្លាំងក្រៃលើលោក | ព្រះអង្គយាងមក |
| | ដើម្បីគ្រងរាជ្យ | ។ |
១១ | ព្រះអង្គប្រៀបបាន | គង្វាលចំណាន | ពេញដោយអំណាច |
| នាំអស់ហ្វូងចៀម | រាល់ថ្ងៃព្រឹកល្ងាច | ទាំងមេកូនតូច |
| | កំពុងបំបៅ | ។ |
១២ | តើនរណាចេះ | អាចមានតម្រិះ | នឹងវាស់ជម្រៅ |
| មហាសមុទ្រ | ធំហើយសែនជ្រៅ | វាស់រហូតទៅ |
| | ទាំងផ្ទៃមេឃា | ។ |
| តើនរណាអាច | មានតម្រិះប្រាជ្ញ | អាចនឹងគណនា |
| ធូលីហ្មត់ល្អិត | ថ្លឹងទាំងព្រឹក្សា | គីរីបព្វតា |
| | ដោយខ្លួនឯងបាន | ។ |
១៣ | តើនរណាអាច | ស្ទង់នូវញាណប្រាជ្ញ | នៃព្រះថ្កើងថ្កាន |
| អាចធ្វើជាទី | ប្រឹក្សាចំណាន | ផ្តល់គំនិតបាន |
| | ចំពោះព្រះអង្គ | ។ |
១៤ | ទ្រង់ឥតមានសួរ | យោបល់គាប់គួរ | ឬមួយផ្តោះផ្តង |
| តែទ្រង់វិនិច្ឆ័យ | ត្រឹមត្រូវកន្លង | ប្រាជ្ញាញាណផង |
| | ទ្រង់ចេះដឹងសព្វ | ។ |
១៥ | ប្រជាទាំងឡាយ | ដូចទឹកហូរខ្ចាយ | ដែលគេកំពប់ |
| គេមានតម្លៃ | បីដូចជាគ្រាប់ | ធូលីគេចាប់ |
| | យកទៅដាក់ថ្លឹង | ។ |
| ម៉្យាងទៀតដូចកោះ | ដែលមានទាំងអស់ | មិនអាចនៅនឹង |
| ដូចជាធូលី | ត្រូវខ្យល់បក់វឹង | កោះគ្មានលំនឹង |
| | ខ្យល់កួចទៅបាត់ | ។ |
១៦ | ព្រៃឈើក្នុងស្រុក | ក៏មិនល្មមទុក | ធ្វើជាសម្បត្តិ |
| ឬធ្វើជាអុស | រួមទាំងសព្វសត្វ | ទាំងអស់ត្រូវបាត់ |
| | ធ្វើយញ្ញពុំបាន | ។ |
១៧ | ចំពោះព្រះភ័ក្ត្រ | ព្រះរបស់អ្នក | ប្រជាប៉ុន្មាន |
| គ្មានតម្លៃអ្វី | ថោកហួសការស្មាន | ប្រើការមិនបាន |
| | ឥតមានប្រយោជន៍ | ។ |