១ | ឱ! ព្រះជាម្ចាស់ដែលគ្រប់គ្រង | លើលោកឥតហ្មងទាំងមូលអើយ | |
| សូមអាណិតអាសូរយើងហើយ | ទតកុំកន្តើយយើងខ្ញុំផង | ។ |
២ | សូមធ្វើឱ្យគ្រប់ជាតិទាំងឡាយ | រស់ទាំងខ្វល់ខ្វាយកុំបង្អង់ | |
| ឱ្យគេបានឃើញឫទ្ធិព្រះអង្គ | ស្ញប់ស្ញែងខ្លាចផងអានុភាព | ។ |
៣ | សូមព្រះអង្គលើកព្រះហស្តវាយ | ប្រជាជិតឆ្ងាយជាដរាប | |
| ដើម្បីឱ្យគេស្គាល់អានុភាព | ឱ្យគេជ្រួតជ្រាបពីបារមី | ។ |
៤ | ដោយព្រះអង្គដាក់ទោសយើងខ្ញុំ | ពិតជាសក្តិសមគ្មានទាស់អ្វី | |
| តែសូមសម្តែងព្រះបារមី | ឱ្យជាតិដទៃឃើញច្បាស់ថា | ។ |
| ព្រះអង្គជាព្រះវិសុទ្ធ | វិសេសបំផុតលើលោកា | |
| សូមសម្តែងឱ្យខ្ញុំដឹងថា | ទ្រង់ដាក់ទោសាពួកគេដែរ | ។ |
៥ | សូមឱ្យមនុស្សគ្រប់ជាតិសាសន៍ | ទទួលស្គាល់ច្បាស់គ្មានកែប្រែ | |
| ក្រៅពីព្រះអង្គគ្មានព្រះទេ | ត្រូវចេះរិះរេស្គាល់ព្រះអង្គ | ។ |
៧ | សូមទ្រង់សម្តែងថ្លែងសិរី | រុងរឿងម្ចាស់ថ្លៃកុំរេរង់ | |
| បារមីខ្លាំងក្លានៃព្រះអង្គ | ឱ្យអ្នកទាំងពួងកោតស្ញប់ស្ញែង | ។ |
១០ | សូមពេលចុងក្រោយឆាប់មកដល់ | ព្រះអង្គកុំខ្វល់ភ្លេចសម្តែង | |
| គេនឹងរៀបរាប់ដោយកោតក្រែង | អស្ចារ្យជាក់ស្តែងទ្រង់ប្រព្រឹត្ត | ។ |
១១ | សូមឱ្យភ្លើងនៃព្រះពិរោធ | កំហឹងក្រេវក្រោធឆេះបំបាត់ | |
| ដុតកម្ទេចពួកអ្នកទុច្ចរិត | កុំឱ្យវារត់រួចសោះឡើយ | ។ |
១២ | សូមទ្រង់បំបែកក្បាលសត្រូវ | កុំទុកឱ្យនៅពួកនោះហើយ | |
| វាពោលក្តែងៗគ្មានគិតឡើយ | ថាវានេះហើយសំខាន់ណាស់ | ។ |
១៣ | សូមទ្រង់ប្រមូលកុលសម្ពន្ធ័ | ឱ្យឆាប់រួសរាន់កុំក្រឡះ | |
| ពូជពង្សយ៉ាកុបមានច្រើនណាស់ | រស់នៅដេរដាសឱ្យមកជុំ | ។ |