ទំនុកតម្កើងលេខ ៨០ (៧៩) បទព្រហ្មគីតិ
២ | ព្រះម្ចាស់ជាគង្វាល | អ៊ីស្រាអែលសូមសណ្តាប់ | |
ពូជពង្សលោកយ៉ូសែប | ដែលព្រះអង្គបានដឹកនាំ | ។ | |
ដូចជាអ្នកគង្វាល | ចាំយាមឃ្វាលចៀមថែទាំ | ||
គេរស់ដោយសុខដុម | សូមសម្ដែងព្រះបារមី | ។ | |
៣ | ឱ្យពួកកុលសម្ព័ន្ធ | អេប្រាអ៊ីមឃើញស្នាដៃ | |
និងជាតិផ្សេងៗក្តី | សូមទ្រង់លៃជួយសង្គ្រោះ | ។ | |
៤ | ឱ! ព្រះជាម្ចាស់អើយ | កុំកន្តើយសូមសន្តោស | |
ទតមើលដោយសប្បុររស | នោះយើងខ្ញុំរួចជីវិត | ។ | |
សូមទ្រង់បែរព្រះភ័ក្ត្រ | ញញឹមដាក់យើងខ្ញុំពិត | ||
សង្គ្រោះឱ្យនៅជិត | កុំឱ្យបែកបាក់ខ្ចាត់ខ្ចាយ | ។ | |
៥ | បពិត្រព្រះជាម្ចាស់ | ទ្រង់ជាព្រះគង់ខ្ពស់ឆ្ងាយ | |
ខ្ពស់ហួសព្រះទាំងឡាយ | ម្តេចមិនស្រាយពិរោធចេញ | ។ | |
៦ | ម្តេចទ្រង់មកដាក់ទោស | ចាប់កំហុសយើងទៅវិញ | |
ឱ្យទឹកភ្នែកហូរចេញ | ដូចគង្គាមិនចេះចប់ | ។ | |
៧ | ទ្រង់ធ្វើឱ្យប្រជា | ជិតខាងគ្នាឈ្លោះសំអប់ | |
ដណ្តើមមិនចេះស្កប់ | យកទឹកដីរបស់យើង | ។ | |
៨ | ឱ! ព្រះជាអម្ចាស់ | សូមសង្គ្រោះយើងឆាប់ឡើង | |
សូមជួយនាំពួកយើង | ឱ្យត្រឡប់វិលមកវិញ | ។ | |
៩ | ព្រះអង្គគាស់រំលើង | ដើមទំពាំងបាយជូរចេញ | |
រួចហើយទ្រង់បណ្តេញ | ជាតិផ្សេងចេញពីទឹកដី | ។ | |
ព្រះអង្គយកមកដាំ | ដើមទំពាំងបាយជូរថ្មី | ||
ត្រួយលាស់ស្លឹកខៀវខ្ចី | ល្អពេកក្រៃស្រស់បំព្រង | ។ | |
១០ | ព្រះអង្គបានឆ្ការដី | ឱ្យដើមថ្មីចាក់ឫសផង | |
ដុះពេញស្រុកតែម្តង | ល្អកន្លងសែនសុខដុម | ។ | |
១១ | មែកវាផ្តល់ជាម្លប់ | គ្របដណ្តប់ទៅលើភ្នំ | |
គ្របដើមគគីរធំ | នៅលើភ្នំខ្ពស់បំផុត | ។ | |
១២ | បែកមែកម្លប់សាខា | បែកលុះត្រាដល់សមុទ្រ | |
ពន្លកលាស់ចេញផុត | រហូតទន្លេអឺប្រាត | ។ | |
១៣ | ហេតុអ្វីក៏ព្រះអង្គ | ផ្តួលរបងដោយក្រេវក្រោធ | |
មនុស្សម្នាដែលដើរកាត់ | បេះបោចបាត់ផ្លែដូច្នេះ | ។ | |
១៤ | សត្វជ្រូកមកបំផ្លិច | បំផ្លាញខ្ទេចមិនឈប់សោះ | |
បង្ហិនគ្រប់ទាំងអស់ | ដំណាំនោះវាស៊ីម៉ត់ | ។ | |
១៥ | ឱ! ព្រះជាម្ចាស់អើយ | កុំកន្តើយសូមទ្រង់ទត | |
ពីស្ថានសួគ៌ាមក | ជួយយើងខ្ញុំកុំខានឡើយ | ។ | |
១៦ | សូមទ្រង់ជួយរក្សា | ថែចំការដែលមានហើយ | |
ការពារកុំបណ្តោយ | ក្រែងថ្លោះធ្លោយខ្មាំងញាំញី | ។ | |
១៧ | សូមឱ្យពួកបច្ចា | ដែលកាប់ឆ្ការចំការថ្មី | |
វិនាសកុំសល់អី | ដោយព្រះអង្គទ្រង់គំរាម | ។ | |
១៨ | សូមទ្រង់ដាក់ព្រះហស្ត | លើស្តេចនោះគង់ខាងស្តាំ | |
បុត្រមនុស្សដ៏ឧត្តម | ដែលព្រះអង្គពង្រឹងឡើង | ។ | |
១៩ | យើងខ្ញុំមិនបែកបែរ | ចិត្តងាករេពីព្រះអង្គ | |
សូមប្រោសប្រទានផង | ឱ្យយើងខ្ញុំមានជីវិត | ។ | |
ពេលខ្ញុំរស់ឡើងវិញ | ចិត្តពោរពេញនៅនែបនិត្យ | ||
គោរពបម្រើពិត | ឥតមានក្បត់ឆ្ងាយពីទ្រង់ | ។ | |
២០ | ឱ! ព្រះជាម្ចាស់ខ្ញុំ | សូមជួយនាំកុំរេរង់ | |
វិលមករកព្រះអង្គ | ឱ្យយើងខ្ញុំក្រាមបង្គំ | ។ | |
សូមបែរព្រះភក្ត្រមក | ញញឹមរកពួកយើងខ្ញុំ | ||
ដោយព្រះទ័យឧត្តម | នោះយើងខ្ញុំរួចជីវិត | ។ |