Skip to content
ទំនុកតម្កើងលេខ ៧៥ (៧៤) បទកាកគតិ
២ | ឱព្រះអម្ចាស់ | យើងសូមប្រកាស | សរសើរតម្កើង |
| ព្រះនាមព្រះអង្គ | ដែលគង់ជិតយើង | ស្នាព្រះហស្តថ្កើង |
| | ដែលខ្ញុំរៀបរាប់ | ។ |
៣ | ទ្រង់បន្ទូលថា | នេះគឺវេលា | ដែលកំណត់ស្រាប់ |
| យើងវិនិច្ឆ័យ | ឱ្យបានសព្វគ្រប់ | ទាំងថ្ងៃទាំងយប់ |
| | យុត្តិធម៌ក្រៃណា | ។ |
៤ | ផែនដីសត្វលោក | រស់នៅគរគោក | លើផែនពសុធា |
| នឹងត្រូវរលាយ | ប៉ុន្តែយើងជា | អ្នកធ្វើឱ្យវា |
| | រឹងមាំមិនស្រុត | ។ |
៥ | យើងធ្លាប់និយាយ | ប្រាប់ជារឿយៗ | ពួកមានអំនួត |
| ថាកុំបំប៉ោង | កុំអាងកុំអួត | វាយឫកហួសមាឌ |
| | គ្មានប្រយោជន៍ទេ | ។ |
៦ | កុំធ្វើឫពេក | ខ្ពង់ខ្ពស់កប់មេឃ | ងាកមើលឯងគេ |
| ពោលពាក្យព្រហើន | កោងកាចដៀលជេរ | ឥតប្រយោជន៍ទេ |
| | ល្មមឈប់ពោលហើយ | ។ |
៧ | អ្នកដែលវិនិច្ឆ័យ | កាត់សព្វសេចក្តី | មិនមកពីឆ្ងាយ |
| ឬពីលិចកើត | ត្បូងជើងនាយអាយ | នៅរាល់តែថ្ងៃ |
| | ជិតៗយើងដែរ | ។ |
៨ | គឺព្រះអម្ចាស់ | ទើបទ្រង់ជ្រាបច្បាស់ | ឥតមានគេចកែ |
| ជាអ្នកវិនិច្ឆ័យ | ឥតមានវៀចវេរ | អ្នកនេះអាចកែ |
| | អ្នកនោះអាចដោះ | ។ |
៩ | ទ្រង់កាន់ពែងទុក | នឹងចាក់សម្រុក | ពិរោធទាំងអស់ |
| ទៅលើផែនដី | នោះពួកអាក្រក់ | នឹងទទួលទោស |
| | ចៀសមិនផុតឡើយ | ។ |
១០ | រីឯខ្ញុំវិញ | ឥតមានទោម្នេញ | មិននៅកន្តើយ |
| ប្រកាសព្រះនាម | មិនឈប់ឈរឡើយ | រហូតទៅអើយ |
| | តម្កើងព្រះអង្គ | ។ |
១១ | ទ្រង់នឹងបំបាក់ | អំនួតពួកអ្នក | ពាលាយង់ឃ្នង |
| តែព្រះអង្គលើក | អ្នកសុចរិតឡើង | ខ្ពង់ខ្ពស់ថ្កុំថ្កើង |
| | ជានិច្ចរៀងទៅ | ។ |