Skip to content
ព្រះជាម្ចាស់ដែលបង្កើតពិភពលោកទ្រង់ការពារប្រជាជន បទកាកគតិ
(នាងយូឌីត ១៦,១-២.១៣-១៥)
១ | ចូរអ្នករាល់គ្នា | បង្គំវន្ទា | ច្រៀងរាំទូលថ្វាយ |
| ព្រះជាអម្ចាស់ | ប្រគុំភ្លេងលាយ | ឈឹងស្គរឱនកាយ |
| | សរសើរតម្កើង | ។ |
២ | ព្រះម្ចាស់ពិតជា | មានឫទ្ធិចេស្តា | ពន្លត់ភ្នក់ភ្លើង |
| សង្គ្រាមរលត់ | ព្រះនាមទ្រង់ថ្កើង | សុលសាយឮឡើង |
| | គឺព្រះអម្ចាស់ | ។ |
| ព្រះអង្គរំដោះ | ខ្ញុំផុតភ័យគ្រោះ | សត្រូវច្រើនណាស់ |
| វាដេញតាមខ្ញុំ | តែព្រះជាម្ចាស់ | នាំខ្ញុំវិលច្រាស |
| | មកវិញសុខសាន្ត | ។ |
១៣ | ខ្ញុំនឹងច្រៀងបទ | ថ្មីហើយវិសុទ្ធ | ថ្វាយព្រះថ្កើងថ្កាន |
| ព្រះអង្គពិតជា | ប្រសើរហួសស្មាន | បារមីចំណាន |
| | ខ្លាំងក្លាអស្ចារ្យ | ។ |
១៤ | សូមឱ្យសត្វលោក | ក្នុងទឹកលើគោក | កុំនៅសោកា |
| សុខចិត្តបម្រើ | ព្រះមានចេស្តា | ឥតមាននរណា |
| | ជំទាស់បានឡើយ | ។ |
១៥ | ពេលទ្រង់យាងមក | ភ្នំក៏កក្រើក | រង្គើអស់ហើយ |
| ធ្លាក់ក្នុងសមុទ្រ | នៅមិនបានឡើយ | ទោះថ្មក៏ដោយ |
| | រលាយជាដី | ។ |
| ប៉ុន្តែព្រះម្ចាស់ | តែងតែសន្តោស | អាណិតប្រណី |
| អាសូរដល់រាស្រ្ត | អ្នកទាបក្រក្រី | គោរពរាល់ថ្ងៃ |
| | កោតខ្លាចព្រះអង្គ | ។ |