Skip to content
ទំនុកតម្កើងលេខ ១៤ (១៣) បទកាកគតិ
១ | ពួកមនុស្សលេលា | គេតែងនាំគ្នា | គិតថាគ្មានព្រះ |
| ចូលចិត្តប្រព្រឹត្ត | ថោកទាបផ្តេសផ្តាស | គួរស្អប់ខ្ពើមណាស់ |
| | គ្មានអ្នកល្អសោះ | ។ |
២ | ព្រះម្ចាស់ទតមក | មើលមនុស្សលោក | ឥតមានចន្លោះ |
| ក្រែងមានអ្នកណា | មានប្រាជ្ញាខ្ពស់ | ហើយមានចិត្តស្មោះ |
| | ស្វែងរកព្រះអង្គ | ។ |
៣ | ពួកគេសុទ្ធតែ | វង្វេងបែកបែរ | ឥតមានស្មោះត្រង់ |
| រួមគ្នាប្រព្រឹត្ត | ទុច្ចរិតយង់ឃ្នង | សូម្បីម្នាក់ផង |
| | ក៏គ្មានល្អដែរ | ។ |
៤ | មនុស្សដែលប្រព្រឹត្ត | អំពើទុច្ចរិត | ឥតមានទំនេរ |
| តើពួកទាំងនោះ | ឆោតល្ងង់ឬទេ | រកស៊ីព្រោះតែ |
| | កឹបគៃប្រជា | ។ |
៥ | ពួកគេភ័យញ័រ | ព្រោះព្រះបវរ | គាំទ្រមនុស្សម្នា |
| ជាអ្នកសុចរិត | ស្មោះត្រង់ល្អជា | ព្រះម្ចាស់ធានា |
| | មិនឱ្យភ័យស្លុត | ។ |
៦ | អ្នករាល់គ្នាឱ្យ | អ្នកក្រទន់ខ្សោយ | និងជនទុរគត |
| បាត់ក្តីសង្ឃឹម | ភិតភ័យរន្ធត់ | តែព្រះមានឫទ្ធិ |
| | ជាជម្រកគេ | ។ |
៧ | សូមព្រះអង្គដែល | គង់នៅជាខែល | សង្គ្រោះកុំរេ |
| ជួយអ៊ីស្រាអែល | កុំនៅទំនេរ | រំដោះពួកគេ |
| | ត្រឡប់ទៅស្រុក | ។ |
| ពូជលោកយ៉ាកុប | ត្រេកអរឥតឈប់ | រួចពីទោសទុក្ខ |
| ពូជអ៊ីស្រាអែល | ជួបតែក្តីសុខ | ពីនេះទៅមុខ |
| | សប្បាយពេកហោង | ។ |