Skip to content
ទំនុកតម្កើងលេខ ៤៩ (៤៨) បទកាកគតិ
២ | ឱជនទាំងឡាយ | ចូរកុំខ្វល់ខ្វាយ | នាំគ្នាត្រងត្រាប់ |
| មនុស្សរស់លើដី | ណែនណាន់តាន់តាប់ | ត្រូវតែប្រុងស្តាប់ |
| | ដោយចិត្តទុកដាក់ | ។ |
៣ | គឺទូទាំងអស់ | មនុស្សទាំងស្រីប្រុស | កុំបីអន់អាក់ |
| ទាំងអ្នកតូចទាប | អ្នកធំហួសថ្នាក់ | អ្នកសម្បូរប្រាក់ |
| | អ្នកក្រវេទនា | ។ |
៤ | ខ្ញុំនឹងបរិយាយ | ឱ្យបានក្បោះក្បាយ | ដល់អ្នករាល់គ្នា |
| អំពីគតិ | បណ្ឌិតភ្លឺថ្លា | ពិតដោយប្រាជ្ញា |
| | ខ្លឹមសារប្រពៃ | ។ |
៥ | ខ្ញុំនឹងផ្ចិតផ្ចង់ | ដាក់ចិត្តតម្រង់ | ស្តាប់ពាក្យសម្តី |
| របស់អ្នកប្រាជ្ញ | ដែលធ្លាប់ល្បាញល្បី | ដោះប្រស្នាក្តី |
| | ដោយមានដេញពិណ | ។ |
៦ | ពេលមានទុក្ខភ័យ | ជួបគ្រោះចង្រៃ | ឬភ័យអាសន្ន |
| សត្រូវឡោមព័ទ្ធ | ក៏ខ្ញុំមិនស្លន់ | វង្វេងវង្វាន់ |
| | ភ័យមិនបានការ | ។ |
៧ | មនុស្សទុច្ចរិត | តែងតែទុកចិត្ត | លើទ្រព្យមហិមា |
| គេអួតគេអាង | ព្រោះខ្លួនគេជា | អ្នកមានទ្រព្យា |
| | មហាសេដ្ឋី | ។ |
៨ | គ្មាននរណាម្នាក់ | អាចនឹងបង់ប្រាក់ | លោះអ្នកដទៃ |
| ហើយមិនអាចបង់ | ថ្វាយព្រះម្ចាស់ថ្លៃ | កុំឱ្យខ្លួនក្ស័យ |
| | ជីវិតនោះដែរ | ។ |
៩ | ថ្លៃលោះជីវិត | មនុស្សយើងពិតៗ | កាត់មិនបានទេ |
| ទោះជាខំបង់ | មួយកើនជាទ្វេ | ក៏មិនគ្រប់ដែរ |
| | ចៀសស្លាប់មិនបាន | ។ |
១០ | តើមនុស្សនេះណា | អាចមានជីវ៉ា | រស់បានប៉ុន្មាន |
| ផុតពីរណ្តៅ | អាចនៅសុខសាន្ត | ឬអាចរស់បាន |
| | រហូតមិនស្លាប់ | |
១១ | យើងឃើញច្បាស់ថា | អ្នកមានប្រាជ្ញា | ក៏ដូចអ្នកអាប់ |
| អ្នកល្ងង់ឥតប្រាជ្ញ | ក៏គង់តែស្លាប់ | ទុកទ្រព្យច្រើនកប្ប |
| | ឱ្យអ្នកដទៃ | ។ |
១២ | គេនឹកគិតថា | រស់បានយូរយារ | ក្នុងលំនៅថ្មី |
| បាននៅស្ថិតស្ថេរ | ក្នុងផ្ទះល្អក្រៃ | បានដាក់ឈ្មោះដី |
| | ទៅគ្រប់ជំនាន់ | ។ |
១៣ | មនុស្សមានកិត្តិយស | រុងរឿងខ្ពង់ខ្ពស់ | ក៏គេចមិនបាន |
| គង់តែនឹងស្លាប់ | ដូចសត្វតិរច្ឆាន | ជាក់ជាមិនខាន |
| | ឥតបីឃ្លាងឃ្លាត | ។ |
១៤ | អ្នកដែលទុកចិត្ត | លើខ្លួនឯងពិត | នោះគ្មានមារយាទ |
| ពេញចិត្តពាក្យខ្លួន | ជាមនុស្សមានស្នៀត | អនាគតទៀត |
| | យ៉ាប់យ៉ឺនពេកក្រៃ | ។ |
១៥ | អ្នកនោះប្រៀបបាន | ចៀមសត្វតិរច្ឆាន | ដែលគេប្រល័យ |
| មច្ចុរាជឃុំគ្រង | វាយឥតសំចៃ | ឃ្វាលរាល់យប់ថ្ងៃ |
| | មិនឱ្យឃ្លាតឆ្ងាយ | ។ |
| រីមនុស្សសុចរិត | នឹងជាន់ឈ្លីពិត | លើរូបរាងកាយ |
| របស់ពួកគេ | រលាយអន្តរាយ | ទៅដល់ទីឆ្ងាយ |
| | ក្នុងស្ថានមនុស្សស្លាប់ | ។ |
១៦ | ប៉ុន្តែព្រះម្ចាស់ | មានឫទ្ធិខ្លាំងណាស់ | រំដោះខ្ញុំឆាប់ |
| ផុតពីអំណាច | នៃសេចក្តីស្លាប់ | ព្រះអង្គប្រញាប់ |
| | មកយកខ្ញុំទៅ | ។ |
១៧ | ពេលអ្នកឃើញគេ | សម្បត្តិឡើងទ្វេ | កុំបីហ្មងសៅ |
| ឃើញទ្រព្យគេច្រើន | ចម្រើនតទៅ | សំងំពួននៅ |
| | កុំភ័យខ្លាចអី | ។ |
១៨ | ពេលដែលគេស្លាប់ | គេពុំអាចចាប់ | យករបស់អ្វី |
| អស់ទាំងសម្បត្តិ | ទ្រព្យធនផ្សេងក្តី | ចូលទៅក្នុងដី |
| | អ្នកក្ស័យបានឡើយ | ។ |
១៩ | ពេលមានជីវិត | គេតែងនឹកគិត | ថាសុខឥតស្បើយ |
| ថាខ្លួនគេនឹង | មិនខ្វល់អ្វីឡើយ | អ្នកផងកោតហើយ |
| | ដែលគេមានបាន | ។ |
២០ | គេគង់នឹងត្រូវ | ធ្លាក់ខ្លួនចុះទៅ | ជួបនឹងសន្តាន |
| ជីតាជីដូន | មានទាំងប៉ុន្មាន | ទៅក្នុងទីស្ថាន |
| | ដែលគ្មានពន្លឺ | ។ |
២១ | អ្នកមានកិត្តិយស | រុងរឿងខ្ពង់ខ្ពស់ | ល្បីល្បាញរន្ទឺ |
| មិនយល់អ្វីសោះ | មិនភ័យព្រួយព្រឺ | អ្នកនោះហើយគឺ |
| | ដូចសត្វដែលស្លាប់ | ។ |