ទំនុកតម្កើងលេខ ៥៦ (៥៥) បទព្រហ្មគីតិ
២ | ឱព្រះម្ចាស់ថ្លាថ្លៃ | សូមប្រណីហើយមេត្តា | |
មនុស្សច្រើនណាស់ណា | វាយប្រហារទូលបង្គំ | ។ | |
៣ | ជារៀងរាល់ខែឆ្នាំ | សត្រូវចាំចង់គំនុំ | |
ដេញវាយប្រហារខ្ញុំ | ធ្វើឫកធំមកប្រយុទ្ធ | ។ | |
៤ | ឱព្រះជាម្ចាស់អើយ | ថ្ងៃនេះហើយខ្ញុំតក់ស្លុត | |
ភ័យខ្លាចញ័ររន្ធត់ | ផ្ញើជីវិតលើព្រះអង្គ | ។ | |
៥ | ខ្ញុំកោតសរសើរព្រះ | បន្ទូលច្បាស់មិនដែលឆ្គង | |
ទុកចិត្តលើព្រះអង្គ | ខ្ញុំគ្មានហ្មងមិនខ្លាចអ្វី | ។ | |
៦ | ជារៀងរាល់ថ្ងៃខែ | គេតែងតែតិះដៀលស្តី | |
ឱរាខ្ញុំរីងរៃ | មនុស្សចង្រៃតាមផ្តន្ទា | ។ | |
៧ | គេឃ្លាំចាំតាមដាន | មិនដែលខានរាល់វេលា | |
រកឱកាសផ្តន្ទា | ចង់ប្រហារខ្ញុំឱ្យក្ស័យ | ។ | |
៨ | ឱព្រះជាអម្ចាស់ | សូមដាក់ទោសកុំប្រណី | |
តាមតែមនុស្សព្រៃផ្សៃ | កុំប្រណីដល់សោះឡើយ | ។ | |
៩ | ព្រះអង្គជ្រាបយ៉ាងច្បាស់ | ខ្ញុំរងទោសទុក្ខឥតស្បើយ | |
ទ្រង់ជ្រាបមិនកន្តើយ | ទឹកភ្នែកខ្ញុំរាល់វេលា | ។ | |
១០ | ថ្ងៃខ្ញុំស្រែករកព្រះ | ជាអម្ចាស់លើលោកា | |
សត្រូវថយគ្រប់គ្នា | ខ្ញុំដឹងថាព្រះជួយខ្ញុំ | ។ | |
១១ | ខ្ញុំកោតខ្លាចខ្លាំងណាស់ | សន្យាច្បាស់ឥតបន្លំ | |
ព្រះបន្ទូលរងំ | ធ្វើឱ្យខ្ញុំស្ញប់ស្ញែងក្រៃ | ។ | |
១២ | ខ្ញុំទុកចិត្តលើព្រះ | ជាអម្ចាស់រៀងរាល់ថ្ងៃ | |
មនុស្សដែលតែងតែក្ស័យ | អាចធ្វើអ្វីរូបខ្ញុំបាន ? | ។ | |
១៣ | ឱព្រះជាម្ចាស់អើយ | ពេលនេះហើយមិនហ៊ានខាន | |
ថ្វាយតង្វាយប៉ុន្មាន | ដែលខ្ញុំបានពោលបែរបន់ | ។ | |
១៤ | ដ្បិតទ្រង់បានរំដោះ | ខ្ញុំឱ្យរស់រានមានជន្ម | |
ការពារគ្រាអាសន្ន | មិនឱ្យមានអ្វីរំខាន | ។ | |
ឱ្យខ្ញុំបានដើរឆ្ពោះ | រកភក្ត្រព្រះដោយសុខសាន្ត | ||
ក្រោមពន្លឺថ្កើងថ្កាន | បំភ្លឺស្ថានមនុស្សលោក | ។ |