៣ | អ្នកណាដាក់ចិត្តជាអ្នកខ្សត់ | អ្នកនោះប្រាកដផុតទុក្ខា | |
| មានសុខមង្គលគ្រប់ប្រការ | មានរាជ្យចេស្តាសួគ៌ាផង | ។ |
៤ | អ្នកណាដែលមានចិត្តសុភាព | ស្លូតបូតរាបទាបសុចរិតត្រង់ | |
| នឹងមានមង្គលដ៏ត្រចង់ | ទាំងផែនដីផងបានជាកេរ | ។ |
៥ | រីអ្នកដែលមានចិត្តសោកសៅ | នោះមុខជាត្រូវបានល្ហើយល្ហែ | |
| មានសុខមង្គលគ្មានកែប្រែ | ដ្បិតទុក្ខពួកគេព្រះសម្រាល | ។ |
៦ | អ្នកដែលស្រេកឃ្លានក្តីសុចរិត | អ្នកនោះប្រាកដបានធូរស្រាល | |
| មានសុភមង្គលដ៏ត្រកាល | ដ្បិតព្រះម្ចាស់ផ្តល់ឱ្យគេឆ្អែត | ។ |
៧ | អ្នកដែលមានចិត្តករុណា | នោះប្រាកដថាខ្ពស់ត្រដែត | |
| នឹងមានមង្គលច្បាស់ក្រឡែត | ព្រោះទ្រង់នៅអែបគេគ្រប់ពេល | ។ |
៨ | អ្នកដែលមានចិត្តស្មោះបរិសុទ្ធ | អ្នកនោះគឺពិតមានមង្គល | |
| ដ្បិតគេនឹងបានឃើញបានយល់ | ព្រះជាម្ចាស់ផ្ទាល់ច្បាស់នឹងភ្នែក | ។ |
៩ | ឯអ្នកកសាងសន្តិភាព | បានសុខរៀងរាបល្អអនេក | |
| ដ្បិតគេមានឈ្មោះជាបុត្រឯក | ជាទីគាប់ភ្នែកព្រះជាម្ចាស់ | ។ |
១០ | អ្នកណាដែលត្រូវគេបៀតបៀន | ព្រោះតែគេបានធ្វើឥតខ្ចោះ | |
| តាមក្តីសុចរិតទៀងត្រង់ស្មោះ | អ្នកនោះមានឈ្មោះសុខឥតខ្វល់ | ។ |
១១ | ប្រសិនបើមានគេតិះដៀល | ចាក់រុកឆ្កឹះឆ្កៀលនាំអំពល់ | |
| បង្ខូចឈ្មោះព្រោះរូបខ្ញុំផ្ទាល់ | នឹងមានមង្គលកើតដល់អ្នក | ។ |
១២ | ចូរនាំគ្នារីករាយសប្បាយ | អបអរក្អាកក្អាយកុំអន់អាក់ | |
| នឹងបានទទួលរង្វាន់ជាក់ | យ៉ាងធំដល់អ្នកនៅបរមសុខ | ។ |
| ដ្បិតព្យាការីគ្រាកន្លង | មិនដែលថ្កុំថ្កើងស្គាល់តែទុក្ខ | |
| ត្រូវគេបៀតបៀនមិនបានសុខ | នៅមិនស្រណុកដូច្នេះដែរ | ។ |