ទំនុកតម្កើងលេខ ៧០ (៦៩) បទពាក្យ ៧
២ | ឱព្រះជាម្ចាស់នៃខ្ញុំអើយ | សូមយាងមកហើយជួយរំដោះ | |
ករុណាអាសូរដោយសង្គ្រោះ | ប្រោសខ្ញុំឱ្យរស់បានឆាប់ៗ | ។ | |
៣ | ឱ្យអ្នកព្យាបាទជីវិតខ្ញុំ | ត្រូវជួបទុក្ខធំកេរ្តិ៍ឈ្មោះអាប់ | |
ទាំងអ្នកដែលប៉ងចង់ធ្វើបាប | វិនាសឆុតឆាប់ត្រូវដកខ្លួន | ។ | |
៤ | សូមឱ្យអ្នកដែលសើចចំអក | លែបខាយឡឺយឡកវិនាសសូន្យ | |
ត្រូវបរាជ័យមិនរួចខ្លួន | កេរ្តិ៍ឈ្មោះសាបសូន្យអន្តរាយ | ។ | |
៥ | រីអ្នកស្រឡាញ់ការសង្គ្រោះ | ឱ្យគេទាំងនោះជួបសប្បាយ | |
ថ្លែងឥតឈប់ឈរទាំងយប់ថ្ងៃ | សូមលើកសិរីថ្កើងព្រះម្ចាស់ | ។ | |
៦ | ឱព្រះអម្ចាស់ទូលបង្គំ | រស់រងទុក្ខធំវេទនាណាស់ | |
សូមយាងមកជួយដោយរូតរះ | មេត្តាសង្គ្រោះកុំបង្អង់ | ។ |