Skip to content
ទំនុកតម្កើងលេខ ៦៣ (៦២) បទកាកគតិ
២ | បពិត្រព្រះម្ចាស់ | ទ្រង់ពិតជាព្រះ | នៃទូលបង្គំ |
| ខ្ញុំខំស្វែងរក | មិននៅសំងំ | តាំងពីព្រលឹម |
| | ស្វះស្វែងដើររក | ។ |
| រូបខ្ញុំស្រេកឃ្លាន | ព្រះប្រាជ្ញាញាណ | អាល័យនឹងភ្នក |
| ដូចដីប្រេះបែក | គ្មានភ្លៀងធា្លក់មក | ខ្ញុំដើរកាត់ជ្រក |
| | គ្រប់ទីទិសា | ។ |
៣ | សូមឱ្យរូបខ្ញុំ | បានឃើញព្រះអង្គ | ក្នុងទីសក្ការ |
| ខ្ញុំចង់ឃើញណាស់ | បារមីឫទ្ធា | អំណាចចេស្តា |
| | របស់ព្រះអង្គ | ។ |
៤ | ព្រះទ័យមេត្តា | សន្តោសករុណា | ប្រសើរឥតហ្មង |
| ខ្ញុំនឹងពោលពាក្យ | សរសើរតម្កើង | សិរីរុងរឿង |
| | ព្រះម្ចាស់មានឫទ្ធិ | ។ |
៥ | ខ្ញុំសូមថ្លាថ្លែង | អំណរក្រៃលែង | អស់មួយជីវិត |
| ខ្ញុំសូមលើកដៃ | បង្គំថ្វាយថ្វាត់ | ព្រះនាមវិសុទ្ធ |
| | ព្រះអង្គតែមួយ | ។ |
៦ | ខ្ញុំនឹងសប្បាយ | ឥតមានខ្វល់ខ្វាយ | ព្រោះមានព្រះជួយ |
| បានសុខរមនា | គ្មានភ័យគ្មានព្រួយ | ព្រះម្ចាស់តែមួយ |
| | ខ្ញុំច្រៀងតម្កើង | ។ |
៧ | រៀងរាល់រាត្រី | ខ្ញុំនឹកស្រមៃ | ទៅដល់ព្រះអង្គ |
| អស់ពេញមួយយប់ | រាត្រីកន្លង | នឹកដល់ព្រះអង្គ |
| | ឥតមានពេលភ្លេច | ។ |
៨ | ព្រោះតែព្រះអង្គ | បានជួយតម្រង់ | រូបខ្ញុំជានិច្ច |
| ខ្ញុំច្រៀងខ្ញុំរាំ | សប្បាយពន់ពេក | ឥតមានរារែក |
| | ក្រោមម្លប់បារមី | ។ |
៩ | ចិត្តខ្ញុំជំពាក់ | ឥតមានស្រាន្តស្រាក | នឹកគិតអាល័យ |
| ទៅដល់ព្រះម្ចាស់ | ទោះយប់ឬថ្ងៃ | ទ្រង់គាំទ្រឱ្យ |
| | រីកមុខស្រស់ថា្ល | ។ |
១០ | រីឯអស់អ្នក | ដែលចាំពួនស្ទាក់ | ចង់ផ្តាច់សង្ខារ |
| សូមឱ្យគេធា្លក់ | ជ្រោះជ្រៅក្រៃណា | ជ្រៅឥតឧបមា |
| | រកស្មានមិនត្រូវ | ។ |
១១ | ឱ្យពួកគេស្លាប់ | ដោយមុខដាវកាប់ | កុំបីសល់នៅ |
| សាច់ឈាមរហែក | ខ្ទេចខ្ទីដូចម្សៅ | ដូចសាច់សត្វត្រូវ |
| | ចចកខាំហែក | ។ |
១២ | ព្រោះតែព្រះម្ចាស់ | ស្តេចត្រេកអរណាស់ | រីករាយអនេក |
| អ្នកស្បថក្នុងនាម | ព្រះម្ចាស់ល្អឯក | ឯអ្នកដែលវៀច |
| | បាត់មាត់សូន្យឈឹង | ។ |