១ | ឱ! ប្រជាជនអើយ | ខ្ញុំនេះហើយប្រៀនប្រដៅ | |
| ផ្ទៀងត្រចៀកស្តាប់ទៅ | ហើយអ្នកត្រូវប្រុងប្រៀបប្រាណ | ។ |
២ | ខ្ញុំរៀបរាប់ប្រវត្តិ | តាមកំណត់មិនខកខាន | |
| ប្រជាជនគ្រប់ប្រាណ | ជាមេរៀនឱ្យបានដឹង | ។ |
៣ | យើងបានឮគេប្រាប់ | ឱ្យយើងស្តាប់ជាដំណឹង | |
| ដូនតាលោកខំប្រឹង | តំណាលរឿងគ្រប់ទាំងអស់ | ។ |
៤ | តំណាលពីឫទ្ធា | នុភាពជាស្នាព្រះហស្ត | |
| អស្ចារ្យគ្មានចន្លោះ | ល្អឥតខ្ចោះទ្រង់ប្រព្រឹត្ត | ។ |
| យើងនឹងនិយាយប្រាប់ | កូនចៅស្តាប់តទៅពិត | |
| កូនចៅត្រូវរិះគិត | មានគំនិតយល់មិនខាន | ។ |
៥ | ព្រះអង្គបានតាក់តែង | ច្បាប់សម្តែងដល់សន្តាន | |
| លោកយ៉ាកុបស្តាប់បាន | ទាំងប្រទានព្រះវិន័យ | ។ |
| ឱ្យពូជអ៊ីស្រាអែល | កូនចៅដែលកើតមកក្រោយ | |
| ព្រះអង្គបង្គាប់ឱ្យ | កូនចៅក្រោយរៀនពីគេ | ។ |
៦ | ឱ្យកូនជាន់ក្រោយស្គាល់ | ព្រះអង្គផ្ទាល់កុំងាករេ | |
| កូនចៅកើតហូរហែ | បង្រៀនគេតរហូត | ។ |
៧ | ឱ្យគេផ្ញើជីវិត | ព្រះស្នេហ៍ស្និទ្ធមិនភរភូត | |
| គោរពតាមបែបបទ | ចាំឱ្យស្ទាត់ស្នាព្រះហស្ត | ។ |
៨ | កុំឱ្យប្រជាជន | ចិត្តទោរទន់ប្រព្រឹត្តហួស | |
| ដូចដូនតាទាំងនោះ | ចិត្តរឹងរូសប៉ងប្រឆាំង | ។ |
| គំនិតរៀចវេរល្អៀង | ចិត្តមិនទៀងមិនស្មោះត្រង់ | |
| នាំគ្នាក្បត់ព្រះអង្គ | មិនទៀងត្រង់សោះឡើយណា | ។ |
៩ | កងទ័ពអេប្រាអ៊ីម | ត្រូវនៅស្ងៀមលែងវាចា | |
| បាក់ទ័ពញ័រកាយា | ថ្ងៃនោះណាឈប់ចេញច្បាំង | ។ |
១០ | ពួកគេពុំគោរព | ទៅតាមច្បាប់នៃព្រះអង្គ | |
| មិនព្រមកាន់តាមផង | វិន័យទ្រង់ល្អបរិសុទ្ធ | ។ |
១១ | គេភ្លេចស្នាព្រះហស្ត | ព្រះម្ចាស់ខ្ពស់ខ្ពង់បំផុត | |
| ឫទ្ធិអស្ចារ្យមោះមុត | ព្រះវិសុទ្ធទ្រង់សម្តែង | ។ |
១២ | នៅតំបន់សូអាន | អេស៊ីបបានកោតស្ញប់ស្ញែង | |
| ការអស្ចារ្យក្រៃលែង | ទ្រង់សម្តែងឱ្យគេយល់ | ។ |
១៣ | ទ្រង់ញែកទឹកសមុទ្រ | គេឆ្លងផុតឥតខ្វាយខ្វល់ | |
| ឱ្យទឹកផ្តុំនឹងថ្កល់ | ដូចកំណល់កល់កំពែង | ។ |
១៤ | ពេលថ្ងៃទ្រង់ដឹកនាំ | ដោយមានដុំពពកផ្សែង | |
| ពេលយប់ព្រះអង្គតែង | នាំសូរ្យសែងពន្លឺល្អ | ។ |
១៥ | ក្នុងវាលរហោស្ថាន | ព្រះអង្គបានបំបែកថ្ម | |
| ឱ្យទឹកហូរឈូឆរ | រាស្រ្តអបអរអ្វីម៉្លេះទេ | ។ |
១៦ | ទឹកហូរចេញពីថ្ម | ធ្លាក់ឈូឆរដូចទន្លេ | |
| បរិបូរមិនខ្វះទេ | ដូចទន្លេទឹកច្រើនពិត | ។ |
១៧ | ទោះជាទ្រង់ធ្វើត្រូវ | ពួកគេនៅតែប្រព្រឹត្ត | |
| អំពើបាបទុច្ចរិត | ដោយប្រព្រឹត្តទាស់ព្រះទ័យ | ។ |
| នៅវាលរហោស្ថាន | ដូនតាបានគិតរំពៃ | |
| ប្រឆាំងព្រះម្ចាស់ថ្លៃ | មានបារមីឥតអ្វីប្រៀប | ។ |
១៨ | ពួកគេសម្រេចចិត្ត | ល្បងឥតគិតអានុភាព | |
| ទាមទារជាដរាប | ឱ្យទ្រង់រៀបចំអាហារ | ។ |
១៩ | គេមានចិត្តសង្ស័យ | លើម្ចាស់ថ្លៃយ៉ាងឫស្យា | |
| ដោយពោលពាក្យវាចា | ឱ្យក្សត្រាជប់លៀងគេ | ។ |
២០ | ព្រះអង្គអាចវាយថ្ម | ទឹកឈូឆរដូចទន្លេ | |
| តើព្រះអង្គអាចទេ | ឱ្យសាច់គេនិងអាហារ | ។ |
២១ | ព្រះម្ចាស់ពិរោធក្រៃ | ឮគេស្តីពាក្យមុសា | |
| ទ្រង់ខឹងញ័រកាយា | ពូជអ៊ីស្រាអែលយ៉ាកុប | ។ |
២២ | ព្រោះពួកគេពុំបាន | ផ្ញើរខ្លួនប្រាណជ្រកក្រោមម្លប់ | |
| គេគ្មានជំនឿស៊ប់ | លើទ្រង់គ្រប់វេលាឡើយ | ។ |
២៣ | ទោះជាយ៉ាងណាក្តី | ទ្រង់ប្រណីអត់ទោសឱ្យ | |
| បញ្ជាមិនថ្លោះធ្លោយ | ពពកឱ្យបើកផ្ទៃមេឃ | ។ |
២៤ | ហើយប្រទានអាហារ | នំម៉ាណ្ណាច្រើនក្រៃពេក | |
| ធ្លាក់មកពីលើមេឃ | ព្រះអង្គចែកពីសួគ៌ា | ។ |
២៥ | ពួកគេបរិភោគ | អាហារយកពីទេវតា | |
| ទ្រង់ប្រទានអាហារ | គ្រប់អាត្មាឆ្អែតស្កប់ស្កល់ | ។ |
២៦ | ឯផ្ទៃមេឃខាងលើ | ព្រះអង្គធ្វើឱ្យមានខ្យល់ | |
| បោកបាចបក់វិលវល់ | ឥតមានសល់ពីកើតត្បូង | ។ |
២៧ | ទ្រង់ប្រទានសត្វស្លាប | ហើរឆ្វែលឆាបច្រើនទាំងហ្វូង | |
| ទាំងសាច់សត្វទៀតផង | ច្រើនកន្លងឥតគណនា | ។ |
២៨ | សាច់សត្វទាំងអស់នោះ | បានធ្លាក់ចុះពីមេឃា | |
| ចំកណ្តាលទីធ្លា | ទីនានាដែលគេស្នាក់ | ។ |
២៩ | គេអាស្រ័យឆ្អែតឆ្អល់ | បានស្កប់ស្កល់គ្មានសល់ម្នាក់ | |
| ព្រះជាម្ចាស់ថ្នមថ្នាក់ | តាមចិត្តអ្នកប៉ងប្រាថ្នា | ។ |
៣០ | ប៉ុន្តែទោះគេមាន | អាហារណែនមាត់យ៉ាងណា | |
| ក៏ពួកជនសាវា | មិនព្រមថាគេគ្រប់អី | ។ |
៣១ | ពេលនោះព្រះម្ចាស់ក្រោធ | ទ្រង់គ្រវាត់លែងប្រណី | |
| ប្រហារអ្នកខ្លាំងក្រៃ | ទាំងយុវវ័យពេញកម្លាំង | ។ |
៣២ | ទោះបីយ៉ាងនេះក្តី | ជនអប្រីយ៍នៅតែរឹង | |
| ពុំព្រមជឿព្រះអង្គ | មិនលះបង់ធ្វើព្រៃផ្សៃ | ។ |
៣៣ | ព្រះអង្គក៏ប្រហារ | ផ្តាច់សង្ខារជនអប្រីយ៍ | |
| តែក្នុងពេលដ៏ខ្លី | ពួកគេក្ស័យសែនវេទនា | ។ |
៣៤ | ពេលគេឃើញដូច្នេះ | គេរេរិះឈប់រួញរា | |
| ប្រែចិត្តគំនិតជា | នាំគ្នីគ្នារកព្រះអង្គ | ។ |
៣៥ | ពួកគេនឹកឃើញថា | អង្គក្សត្រាមិនបោះបង់ | |
| ជាថ្មដាបិទបាំង | ការពារពាំងមាំមួនណាស់ | ។ |
៣៦ | ប៉ុន្តែតាមការពិត | គេមានចិត្តចង់បោកប្រាស | |
| និយាយពាក្យផ្តេសផ្តាស | ឃើញជាក់ច្បាស់ពាក្យកុហក | ។ |
៣៧ | គេមានចិត្តរៀចវេរ | មិនទៀងទេសែនអាក្រក់ | |
| គេភូតភរកុហក | ក្បត់នឹងសម្ពន្ធមេត្រី | ។ |
៣៨ | រីឯព្រះអង្គវិញ | ទ្រង់បញ្ចេញព្រះហឫទ័យ | |
| មេត្តាករុណាក្រៃ | លើកទោសពៃរ៍ដោយយល់យោគ | ។ |
៣៩ | ព្រះអង្គនៅចាំថា | គ្រប់អាត្មាជាមនុស្សលោក | |
| ជីវិតសែនសោយសោក | ដូចខ្យល់បោកមិនត្រឡប់ | ។ |
៤០ | ពួកគេតែងប្រឆាំង | នឹងព្រះអង្គឥតឈរឈប់ | |
| ឱ្យទ្រង់ព្រួយសព្វគ្រប់ | នឹងទីភពវាលហួតហែង | ។ |
៤១ | ពួកគេនៅតែល្បង | ជាច្រើនដងឥតកោតក្រែង | |
| ធ្វើឱ្យទ្រង់ចំបែង | មិនរអែងព្រះចេស្តា | ។ |
៤២ | ពួកគេពុំបានគិត | អំពីឫទ្ធាខ្លាំងក្លា | |
| គេមិននឹកចាំថា | ទ្រង់នេះណារំដោះគេ | ។ |
៤៣ | ពួកគេពុំនឹងដល់ | ទីសំគាល់អស្ចារ្យទេ | |
| ដែលទ្រង់គិតគ្នាន់គ្នេរ | នៅអេស៊ីបក្រុងសូអាន | ។ |
៤៤ | ឱ្យទឹកទន្លេនីល | ប្រែឥតសល់ជាឈាមបាន | |
| ជាតិអេស៊ីបគ្រប់ប្រាណ | ព្រួយឥតស្រាន្តព្រោះគ្មានទឹក | ។ |
៤៥ | ទ្រង់ចាត់កង្កែបមូស | ឱ្យហើរចុះច្រើនសន្ធឹក | |
| បំផ្លាញទាំងល្ងាចព្រឹក | អេស៊ីបនឹកសែនភ័យព្រួយ | ។ |
៤៦ | មានកណ្តូបចង្រឹត | ទាំងឆ្ងាយជិតច្រើនរញ្ជួយ | |
| ស៊ីបង្ហិនអស់ត្រួយ | គ្មានសល់មួយផលដំណាំ | ។ |
៤៧ | ព្រមទាំងមានព្រឹលធ្លាក់ | សែនត្រជាក់ជាប្រចាំ | |
| បំផ្លាញឱ្យខ្ទេចខ្ទាំ | ផលដំណាំខូចរេចរិល | ។ |
៤៨ | ហ្វូងគោត្រូវវិនាស | មិនអាចចៀសដោយសារព្រឹល | |
| ហ្វូងចៀមងាប់គ្មានសល់ | ដោយសារខ្យល់និងរន្ទះ | ។ |
៤៩ | ព្រះម្ចាស់ទ្រង់ពិរោធ | ទ្រង់ខ្ញាល់ក្រោធខឹងខ្លាំងណាស់ | |
| ជនជាតិអេស៊ីបច្បាស់ | ជួបប្រទះក្តីអន្តរាយ | ។ |
៥០ | ទ្រង់ធ្វើតាមព្រះទ័យ | គ្មានប្រណីជាតិនោះឡើយ | |
| ព្រះអង្គបានធ្វើឱ្យ | គ្រោះអន្តរាយកើតមានឡើង | ។ |
៥១ | ព្រះអង្គបានប្រហារ | យកសង្ខារអស់កូនច្បង | |
| ជាតិអេស៊ីបនេះផង | ក្នុងពូជពង្សអប្រាហាំ | ។ |
៥២ | ព្រះអង្គនាំប្រជា | រូតម្នីម្នាមិនរង់ចាំ | |
| ដោយទ្រង់មើលថែឃ្លាំ | ហើយដឹកនាំទៅរហោស្ថាន | ។ |
៥៣ | ព្រះអង្គដឹកនាំគេ | មិនរារេដោយសុខសាន្ត | |
| ឯសត្រូវសាមាន្យ | ត្រូវលង់ប្រាណក្នុងសមុទ្រ | ។ |
៥៤ | ព្រះអង្គនាំពួកគេ | ទៅកាន់ទីដ៏វិសុទ្ធ | |
| ដូចគង្វាលចាំសត្វ | ដើរឆ្លងកាត់វាលស្មៅខ្ចី | ។ |
៥៥ | ព្រះអង្គបានបណ្តេញ | ជាតិផ្សេងចេញមិនប្រណី | |
| ហើយទ្រង់ចែកទឹកដី | ដ៏ថ្លាថ្លៃដល់ស្រាអែល | ។ |
៥៦ | ប៉ុន្តែពួកគេបាន | ល្បងរំខានព្រះម្ចាស់ដែល | |
| មានតេជះក្រាស់ក្រែល | ដោយមិនធ្វើតាមបញ្ជា | ។ |
៥៧ | ពួកគេក្បត់ព្រះអង្គ | មិនត្រាប់ត្រងគ្រប់ៗគ្នា | |
| ដូចដូនតាពួកគេ | ចិត្តវៀចវេរដូចកណ្តៀវ | ។ |
៥៨ | គេបែរថ្វាយបង្គំ | នៅលើភ្នំព្រះក្លែងក្លាយ | |
| ដែលជាហេតុធ្វើឱ្យ | ទាស់ព្រះហឫទ័យព្រះអង្គ | ។ |
៥៩ | ព្រះអង្គឃើញដូច្នេះ | ទ្រង់ព្រះពិរោធយ៉ាងខ្លាំង | |
| ហើយលែងរវល់នឹង | ជាតិក្បាលរឹងអ៊ីស្រាអែល | ។ |
៦០ | ព្រះអង្គបានបង់បោះ | មិនស្រណោះកន្លែងដែល | |
| ជាដំណាក់នៅឯ | ភូមិស៊ីឡូធ្លាប់អាស្រ័យ | ។ |
៦១ | ព្រះអង្គបណ្តោយឱ្យ | ខ្មាំងរាប់រយចិត្តអប្រិយ៍ | |
| យកហឹបសម្ពន្ធមេត្រី | ជាបារមីនៃព្រះអង្គ | ។ |
៦២ | ហើយទ្រង់បណ្តោយឱ្យ | រាស្រ្តទន់ខ្សោយស្លាប់បាត់បង់ | |
| ដោយមុខដាវតម្រង់ | សត្រូវប៉ងកាប់ប្រល័យ | ។ |
៦៣ | ឯយុវជនទាំងឡាយ | ក៏អន្តរាយដោយក្សិណក្ស័យ | |
| ក្នុងភ្លើងសង្គ្រាមជ័យ | គ្មានសល់អ្វីនឹងរៀបការ | ។ |
៦៤ | មនុស្សស្ទើរទាំងអស់ | ជាពិសេសបូជាចារ្យ | |
| ស្លាប់ដោយដាវប្រហារ | គ្មានស្រីណាកាន់ទុក្ខបាន | ។ |
៦៥ | ពេលនោះទ្រង់តើនមក | ដូចគេក្រោកពីសម្រាន្ត | |
| ដូចអ្នកច្បាំងក្លាហាន | ស្វាងស្រាកស្រាន្តពីសុរា | ។ |
៦៦ | ព្រះអង្គវាយសត្រូវ | មិនឱ្យនៅសល់ឡើយណា | |
| ពួកខ្មាំងគ្រប់អាត្មា | បង់អសារជាដរាប | ។ |
៦៧ | ព្រះអង្គនៅតែខឹង | នឹងពូជពង្សលោកយ៉ូសែប | |
| ទ្រង់ក៏មិនជ្រើសបែប | កុលសម្ព័ន្ធអេប្រាអ៊ីម | ។ |
៦៨ | ទ្រង់ពេញព្រះហឫទ័យ | ពន់ពេកក្រៃយូដាវិញ | |
| គាប់ចិត្តឥតទោម្នេញ | ស៊ីយ៉ូនវិញភ្នំវិសុទ្ធ | ។ |
៦៩ | ទ្រង់សង់សក្ការៈ | ល្អឥតអាក់ខ្ពស់បំផុត | |
| ដូចមេឃរឹងមោះមុត | ឥតផុងទ្រុឌដូចផែនដី | ។ |
៧០ | ដាវីឌដ៏ល្អឯក | ទ្រង់ជ្រើសញែកជាទាសី | |
| អ្នកបម្រើប្រពៃ | យកស្តេចថ្លៃពីឃ្វាលចៀម | ។ |
៧១ | ទ្រង់បានដកយកចេញ | មិនទោម្នេញនៅទីមទាម | |
| ឃ្វាលពូជយ៉ាកុបភ្លាម | គឺជាតិនាមអ៊ីស្រាអែល | ។ |
៧២ | ស្តេចដាវីឌដឹកនាំ | ជាតិរឹងមាំមិនអែកអល់ | |
| ស្មោះត្រង់គ្មានកិច្ចកល | នាំគេដល់ត្រើយសុខសាន្ត | ។ |