Skip to content
ទំនុកតម្កើងលេខ ៨១ (៨០) បទកាកគតិ
២ | នាំគ្នាពន្លឺ | សំឡេងឱ្យឮ | ថ្វាយព្រះជាម្ចាស់ |
| ដែលជាកម្លាំង | នៃយើងទាំងអស់ | សាទរដល់ព្រះ |
| | របស់យ៉ាកុប | ។ |
៣ | ចូរយើងប្រគុំ | តន្ត្រីរងំ | ឱ្យបានឆាប់ៗ |
| ដេញពិណវាយស្គរ | ចាប៉ីវាយក្រាប់ | ប្រគុំឱ្យជាប់ |
| | កុំបីបង្អង់ | ។ |
៤ | ផ្លុំស្នែងប្រកាស | ពេលដាច់ខែចាស់ | ចូលដល់ថ្មីម្តង |
| ថ្ងៃចន្ទពេញវង់ | ល្អល្អះបំព្រង | ពេញបូណ៌មីផង |
| | ថ្ងៃបុណ្យដំណែល | ។ |
៥ | ព្រោះជាក្បួនច្បាប់ | រៀងមកដរាប | នៅអ៊ីស្រាអែល |
| តាមបទបញ្ជា | មាគ៌ាក្រាស់ក្រែល | របស់ព្រះដែល |
| | ជាព្រះយ៉ាកុប | ។ |
៦ | នេះជាវិន័យ | ព្រះអង្គលកលៃ | ពេលទ្រង់បង្គាប់ |
| មកដល់ពូជពង្ស | របស់យ៉ូសែប | នៅស្រុកអេស៊ីប |
| | ហើយខ្ញុំឮថា | ។ |
៧ | យើងដកអម្រែក | ដ៏ធ្ងន់អនេក | ចេញពីលើស្មា |
| ហើយក៏បានដក | ការធ្ងន់អស្ចារ្យ | ចេញពីហត្ថា |
| | របស់អ្នកដែរ | ។ |
៨ | ពេលអ្នកមានទុក្ខ | អ្នកបានស្រែករក | យើងគ្មានពេលល្ហែ |
| យើងក៏រំដោះ | មិននៅទំនេរ | ហើយយើងរិះរេ |
| | ល្បងមើលចិត្តអ្នក | ។ |
៩ | ឱប្រជារាស្រ្ត | នៃយើងទាំងអស់ | ចូរស្តាប់ឱ្យជាក់ |
| ពាក្យយើងរំលឹក | យើងដាស់តឿនអ្នក | កុំបីអន់អាក់ |
| | ត្រងត្រាប់លកលៃ | ។ |
១០ | ក្នុងចំណោមអ្នក | កុំទៅស្មោះស្ម័គ្រ | នឹងព្រះដទៃ |
| កុំទៅគោរព | កោតខ្លាចធ្វើអ្វី | ព្រោះព្រះដទៃ |
| | ជាព្រះក្លែងក្លាយ | ។ |
១១ | យើងជាព្រះម្ចាស់ | មិនមែនជាព្រះ | ក្លែងក្លាយនោះឡើយ |
| យើងបានយកអ្នក | ពីអេស៊ីបហើយ | កុំនៅកន្តើយ |
| | ទទួលពរយើង | ។ |
១២ | តែរាស្រ្តមិនស្តាប់ | ពាក្យយើងបង្គាប់ | គេធ្វើឫកឆ្មើង |
| ទោះអ៊ីស្រាអែល | ក៏លែងស្គាល់យើង | ធ្វើតាមទំនើង |
| | អំពើអាក្រក់ | ។ |
១៣ | ហេតុដូច្នេះហើយ | ទើបយើងបណ្តោយ | ឱ្យពួកគេធ្លាក់ |
| យើងឱ្យគេធ្វើ | តាមចិត្តគម្រក់ | ប្រព្រឹត្តអាក្រក់ |
| | តាមទំនើងចិត្ត | ។ |
១៤ | តែបើប្រជា | រាស្រ្តទាំងអស់គ្នា | គេប្តូរគំនិត |
| ស្តាប់សំឡេងយើង | ហើយគេប្រព្រឹត្ត | តាមមាគ៌ាពិត |
| | របស់យើងនោះ | ។ |
១៥ | នោះយើងមុខជា | បង្ក្រាបបច្ចា | ជាខ្មាំងទាំងអស់ |
| ហើយយើងសម្លាប់ | មិនឱ្យសល់សោះ | សត្រូវទាំងអស់ |
| | តែមួយរំពេច | ។ |
១៦ | អស់អ្នកដែលធ្លាប់ | ស្អប់ព្រះម្ចាស់ជាប់ | គេឈប់រត់គេច |
| នាំគ្នាមកចូល | ព្រះអង្គជានិច្ច | តែទ្រង់មិនភ្លេច |
| | ដាក់ទោសគេឡើយ | ។ |
១៧ | ព្រះអម្ចាស់បាន | ផ្តល់ស្រូវជាទាន | យ៉ាងល្អមកឱ្យ |
| ពួកអ៊ីស្រាអែល | បរិភោគរួចហើយ | ទាំងប្រទានឱ្យ |
| | ទឹកឃ្មុំបរិបូណ៌ | ។ |