Skip to content
ទំនុកតម្កើងលេខ ១០០ (៩៩) បទកាកគតិ
១ | មនុស្សលើផែនដី | ទាំងប្រុសទាំងស្រី | ចូរអបអរឡើង |
| សាទរព្រះម្ចាស់ | ជាព្រះថ្កុំថ្កើង | ព្រះម្ចាស់នៃយើង |
| | កុំរាឡើយណា | ។ |
២ | នាំគ្នាគោរព | ទាំងថ្ងៃទាំងយប់ | ដោយចិត្តជ្រះថ្លា |
| នាំគ្នាមកជិត | អង្គព្រះចេស្តា | ច្រៀងហ៊ោខ្ញៀវខ្ញា |
| | ដោយអរសប្បាយ | ។ |
៣ | ចូរដឹងគ្រប់គ្នា | ថាព្រះម្ចាស់ជា | ព្រះយើងគ្រប់កាយ |
| ជាព្រះអម្ចាស់ | ពិតឥតក្លែងក្លាយ | បង្កើតយើងហើយ |
| | ទ្រង់ថែថ្នាក់ថ្នម | ។ |
៤ | យើងនាំគ្នីគ្នា | ចូលកុំរួញរា | ដំណាក់សក្តិសម |
| ទាំងអរព្រះគុណ | ព្រះម្ចាស់ឧត្តម | សរសើរបង្ខំ |
| | ព្រះនាមព្រះអង្គ | ។ |
៥ | ដ្បិតព្រះអម្ចាស់ | ទ្រង់សប្បុរសណាស់ | ករុណាហ្មត់ហ្មង |
| គង់នៅស្ថិតស្ថេរ | អង្វែងកន្លង | ស្មោះស្ម័គ្រច្បាស់ច្បង |
| | អស់កល្បតទៅ | ។ |