ទំនុកតម្កើងលេខ ១៤៧ (១៤៦) បទព្រហ្មគីតិ
១ | យើងស្មូត្របទថ្វាយព្រះ | ជាអម្ចាស់របស់យើង | |
សរសើរលើកតម្កើង | ដ៏រុងរឿងល្អប្រពៃ | ។ | |
២ | ព្រះម្ចាស់បានសង់ក្រុង | ល្អឧត្តុង្គឧត្តមក្រៃ | |
យេរូសាឡឹមថ្មី | អ្នកខ្ចាត់ខ្ចាយនាំមកវិញ | ។ | |
៣ | អ្នកដែលមានវិបត្តិ | គ្រាំគ្រាចិត្តគិតមិនចេញ | |
ទ្រង់ប្រោសផុតទោម្នេញ | របួសវិញជាសះស្បើយ | ។ | |
៤ | ព្រះអង្គអាចរាប់បាន | ផ្កាយឥតមានខ្វះមួយឡើយ | |
ដាក់ឈ្មោះឱ្យរួចហើយ | មិនភ្លេចឡើយស្គាល់ទាំងអស់ | ។ | |
៥ | ព្រះម្ចាស់របស់យើង | សែនថ្កុំថ្កើងឧត្តមខ្ពស់ | |
ចេស្តាខ្លាំងមុតមោះ | ព្រះតម្រិះធំធេងក្រៃ | ។ | |
៦ | ព្រះអម្ចាស់គាំទ្រ | ជនក្រីក្រខ្សត់រីងរៃ | |
ទ្រង់បន្ទាបដល់ដី | ជនអប្រីយ៍ធ្វើអាក្រក់ | ។ | |
៧ | ចូរនាំគ្នាច្រៀងអរ | ថ្លែងអំណរគុណព្រះម្ចាស់ | |
ចូរដេញពិណថ្វាយព្រះ | ជាអម្ចាស់នៃយើងផង | ។ | |
៨ | ទ្រង់ឱ្យពពកបិទ | គ្របជុំជិតអស់តែម្តង | |
បាំងទាំងផ្ទៃមេឃផង | អាប់មួរហ្មងគ្មានរស្មី | ។ | |
ព្រះអង្គបានឱ្យភ្លៀង | ធ្លាក់ទាត់ទៀងលើផែនដី | ||
ស្មៅលាស់ស្រស់ខៀវខ្ចី | ពាសពេញដីនៅលើភ្នំ | ||
៩ | ទ្រង់ផ្តល់ទាំងអាហារ | អស់សព្វសាសត្វតូចធំ | |
កូនក្អែកដែលស្រែកយំ | ទ្រង់ថ្នាក់ថ្នមផ្តល់ចំណី | ។ | |
១០ | ព្រះអង្គមិនដែលគាប់ | ព្រះទ័យជាប់នឹងសេះថ្មី | |
ទ្រង់មិនពេញព្រះទ័យ | មនុស្សពេញដីដែលខ្លាំងក្លា | ។ | |
១១ | តែព្រះអង្គទ្រង់គាប់ | ព្រះទ័យជាប់នឹងមនុស្សណា | |
កោតខ្លាចព្រះចេស្តា | ផ្ញើជីវ៉ាលើព្រះអង្គ | ។ | |
១២ | ក្រុងយេរូសាឡឹម | កុំស្ងាត់ស្ងៀមនៅរេរង់ | |
ព្រមទាំងក្រុងស៊ីយ៉ូន | ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់ | ។ | |
១៣ | ដ្បិតព្រះអង្គការពារ | អ្នករាល់គ្នាបានសុខណាស់ | |
ទ្រង់ឱ្យពរដល់រាស្រ្ត | ដែលរស់ពាសពេញទីក្រុង | ។ | |
១៤ | ទ្រង់ប្រទានទឹកដី | មានសេរីសុខត្រចង់ | |
សន្តិភាពគ្រប់ជ្រុង | ស្រូវបំរុងច្រើនមហិមា | ។ | |
១៥ | នៅលើផ្ទៃផែនដី | ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា | |
ផ្សព្វផ្សាយគ្រប់ទិសា | ពីបញ្ជាព្រះអម្ចាស់ | ។ | |
១៦ | ព្រះអង្គឱ្យទឹកកក | ធ្លាក់ចុះមកច្រើនដេរដាស | |
សន្សើមត្រជាក់ណាស់ | ក៏ធ្លាក់ចុះតាមបញ្ជា | ។ | |
១៧ | ព្រះអង្គធ្វើឱ្យព្រឹល | ធ្លាក់មិនខ្ជិលច្រើនមហិមា | |
ឱ្យមានធាតុរងា | តើនរណាអាចទ្រាំបាន ? | ។ | |
១៨ | ពេលទ្រង់មានបន្ទូល | ធ្វើឱ្យព្រឹលទាំងប៉ុន្មាន | |
ទឹកកកគ្រប់ទីស្ថាន | រលាយបានជាទឹកអស់ | ។ | |
ធ្វើឱ្យមានទាំងខ្យល់ | បោកវិលវល់មិនឈប់សោះ | ||
បក់យកទឹកទាំងនោះ | ហូរតាមជ្រោះទៅមិនសល់ | ។ | |
១៩ | ទ្រង់សម្តែងឱ្យពូជ | លោកយ៉ាកុបស្តាប់បន្ទូល | |
ក្រឹត្យវិន័យនិមល | ឱ្យអ៊ីស្រាអែលបានដឹង | ។ | |
២០ | ព្រះអង្គពុំបញ្ជា | សព្វកិច្ចការអស់ទាំងហ្នឹង | |
ឱ្យជាតិសាសន៍ផ្សេងដឹង | វិន័យទ្រង់នោះសោះឡើយ | ។ |