Skip to content
ព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ បទកាកគតិ
(អេភេសូ ១,៣-១០)
៣ | សូមលើកតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | ជាព្រះបិតា |
| នៃយេស៊ូគ្រីស្ត | ជាអង្គសាស្តា | ម្ចាស់យើងនេះណា |
| | វិសេសពេកក្រៃ | ។ |
| ទ្រង់ប្រោសប្រទាន | ព្រះពរឱ្យមាន | វិសុទ្ធឥតបី |
| ផ្នែកខាងវិញ្ញាណ | មករាស្រ្តប្រុសស្រី | ពីសួគ៌ាលៃ |
| | ក្នុងអង្គព្រះគ្រីស្ត | ។ |
៤ | ព្រះអង្គជ្រើសយក | យើងទាំងអស់មក | វិសាលវិសេស |
| ពីមុនកំណើត | ពីភពលោកម៉េ្លះ | ក្នុងអង្គព្រះគ្រីស្ត |
| | ឥតមានសៅហ្មង | ។ |
| ចំពោះព្រះភ័ក្ត្រ | ព្រះអម្ចាស់ជាក់ | ព្រោះតែព្រះអង្គ |
| ទ្រង់មានព្រះទ័យ | ស្ម័គ្រស្មោះកន្លង | ស្រឡាញ់ឥតហ្មង |
| | មិនប្រែសាវា | ។ |
៥ | ទ្រង់តម្រូវយើង | ទាំងលើកតម្កើង | ជាបុត្រធីតា |
| របស់ព្រះអង្គ | នោះក៏ដោយសារ | ព្រះគ្រីស្តនេះណា |
| | ស្របតាមបំណង | ។ |
៦ | ដើម្បីតម្កើង | សិរីរុងរឿង | នៃព្រះទ័យទ្រង់ |
| ដែលធ្លាប់ប្រណី | សន្តោសឥតហ្មង | ប្រទានមកយើង |
| | ក្នុងអង្គបុត្រា | ។ |
៧ | ព្រះជាម្ចាស់បាន | លោះយើងគ្រប់ប្រាណ | រស់រានដោយសារ |
| លោហិតព្រះគ្រីស្ត | ជាអង្គបុត្រា | ព្រោះគ្រប់កាយា |
| | រួមនឹងព្រះអង្គ | ។ |
| ទ្រង់តែងលើកទោស | ពួកយើងទាំងអស់ | ផុតទុក្ខសៅហ្មង |
| តាមព្រះហឫទ័យ | សន្តោសព្រះអង្គ | លើសលប់កន្លង |
| | មិនមានអាស្រូវ | ។ |
៨ | ព្រះម្ចាស់ប្រណី | សន្តោសពេកក្រៃ | ដឹងខុសស្គាល់ត្រូវ |
| ឱ្យមានតម្រិះ | ខ្លាំងក្លាពេកកូវ | មាំមិនអាស្រូវ |
| | ពេញដោយប្រាជ្ញា | ។ |
៩ | ព្រះម្ចាស់បានប្រោស | ឱ្យយើងទាំងអស់ | ស្គាល់គម្រោងការ |
| តាមព្រះបំណង | សប្បុរសថ្លៃថ្លា | គឺទ្រង់នេះណា |
| | ជាអ្នកសម្រេច | ។ |
១០ | ព្រះអង្គចាត់ចែង | គ្រោងការនេះឯង | រួចរាល់ស្រេចបាច់ |
| នៅគ្រាបំផុត | ឥតមានកលកិច្ច | គ្មានអ្វីត្រូវភ្លេច |
| | ប្រមូលគ្មានសល់ | ។ |
| ទាំងលើផែនដី | ទាំងសួគ៌ាលៃ | ដោយមិនកង្វល់ |
| ឱ្យរួមក្នុងអង្គ | ព្រះគ្រីស្តមិនសល់ | គឺព្រះអង្គផ្ទាល់ |
| | ជាម្ចាស់តែមួយ | ។ |