ទំនុកតម្កើងលេខ ៣២ (៣១) បទព្រហ្មគីតិ
១ | អ្នកដែលព្រះជាម្ចាស់ | លើកលែងទោសប្រោសប្រណី | |
រួចពីបាបទុក្ខភ័យ | មានសេរីសុខមង្គល | ។ | |
២ | អស់អ្នកដែលព្រះម្ចាស់ | មិនចាប់ទោសផុតអំពល់ | |
គ្មានចិត្តរៀចវិលវល់ | មានមង្គលសុខឥតល្ហែ | ។ | |
៣ | ដរាបណារូបខ្ញុំ | នៅមិនព្រមសារភាពទេ | |
នោះខ្ញុំកើតទុក្ខទ្វេ | មិនឈប់ទេចុកចាប់ក្រៃ | ។ | |
៤ | ដ្បិតព្រះអង្គដាក់ទោស | ព្រោះខ្ញុំខុសទាំងយប់ថ្ងៃ | |
ហេវខ្សោះស្ទើរក្សិណក្ស័យ | ដូចជាដីហួតទឹកអស់ | ។ | |
៥ | រូបខ្ញុំបានសារភាព | អំពើបាបមុខព្រះម្ចាស់់ | |
ខ្ញុំមិនលាក់លៀមសោះ | នូវកំហុសខ្ញុំនោះឡើយ | ។ | |
ទូលបង្គំពោលថា | ខ្ញុំនេះណាសារភាពហើយ | ||
ទោសខ្ញុំធ្ងន់ឥតស្បើយ | ទ្រង់លើកឱ្យរួចពីបាប | ។ | |
៦ | ហេតុនេះហើយបានជា | អ្នករាល់គ្នាប្រណិប័តន៍ក្រាប | |
ព្រះម្ចាស់ជាដរាប | ជាប់រៀងរៀបមិនភិតភ័យ | ។ | |
ទោះជាមានកង្វល់ | ជួបព្យុះខ្យល់ទឹកជន់ក្តី | ||
ព្រះម្ចាស់តែងប្រណី | មិនឱ្យក្ស័យឬលិចលង់ | ។ | |
៧ | ព្រះអង្គជាជម្រក | ឱ្យខ្ញុំជ្រកមិនឱ្យហ្មង | |
ការពាររូបខ្ញុំផង | កម្ចាត់បង់អាសន្នភ័យ | ។ | |
៨ | យើងនឹងប្រដៅអ្នក | ឱ្យស្គាល់ជាក់ផ្លូវប្រពៃ | |
ផ្តល់យោបល់ថ្លាថ្លៃ | ថែរាល់ថ្ងៃមិនឱ្យឆ្គង | ។ | |
៩ | កុំឆោតល្ងង់ដូចលា | ឬសេះជាជំនិះម្តង | |
ដាក់ដែកបង្ខាំផង | រួចមានចងទាំងបង្ហៀរ | ។ | |
១០ | ជនពាលត្រូវរងគ្រប់ | ទុក្ខទោសសព្វវេទនា | |
ព្រះម្ចាស់តែងមេត្តា | ដល់អ្នកណាពឹងព្រះអង្គ | ។ | |
១១ | មនុស្សសុចរិតអើយ | កុំកន្តើយសប្បាយឡើង | |
អស់អ្នកដែលទៀងត្រង់ | ស្រែកហ៊ោរផងដោយអំណរ | ។ |