ទំនុកតម្កើងលេខ ៥០ (៤៩) បទព្រហ្មគីតិ
១ | ព្រះអង្គម្ចាស់ជាព្រះ | ប្រសើរណាស់លើសអ្វីៗ | |
ទ្រង់កោះហៅផែនដី | ខាងលិចក្តីដល់ខាងកើត | ។ | |
២ | ព្រះជាម្ចាស់ចែងចាំង | ពីទីក្រុងស៊ីយ៉ូនឆើត | |
ដែលជាក្រុងល្អស្អាត | ត្រូវតាមខ្នាតឥតមានខ្ចោះ | ។ | |
៣ | សូមព្រះអង្គយាងមក | ជាជម្រកយើងរួមរស់ | |
កុំនៅស្ងៀមដូច្នោះ | សូមសន្តោសត្រួសត្រាយផ្លូវ | ។ | |
ពេលព្រះអង្គយាងមក | ខ្យល់បក់បោកខ្លាំងពេកកូវ | ||
មានភ្លើងឆេះសន្ធៅ | ជុំវិញនៅមុខព្រះអង្គ | ។ | |
៤ | ព្រះអង្គហៅមេឃដី | ធ្វើសាក្សីគ្រានោះផង | |
វិនិច្ឆ័យទោសខុសឆ្គង | រាស្រ្តព្រះអង្គទាំងប៉ុន្មាន | ។ | |
៥ | ព្រះអង្គមានបន្ទូល | ថាប្រមូលកុំខកខាន | |
គឺអស់អ្នកដែលបាន | ចងសម្ពន្ធជាមួយគ្នា | ។ | |
៦ | ផ្ទៃមេឃប្រកាសប្រាប់ | ឱ្យបានឆាប់ឥតរួញរា | |
ព្រះម្ចាស់មានឫទ្ធា | ជាចៅក្រមដ៏សុចរិត | ។ | |
៧ | ប្រជាជនបវរ | នាំគ្នាមកស្តាប់ពាក្យពិត | |
អ៊ីស្រាអែលកុំគិត | យើងនេះពិតព្រះអ្នកហើយ | ។ | |
៨ | យើងមិនស្តីបន្ទោស | អ្នកទាំងអស់ដែលបានថ្វាយ | |
យញ្ញបូជាទាំងឡាយ | អចិន្ត្រៃយ៍មិនដែលអាក់ | ។ | |
៩ | យើងមិនត្រូវការយក | គោបាមកពីផ្ទះអ្នក | |
ពពែធាត់ដល់ថ្នាក់ | ពីក្រោលអ្នកនោះឡើយណា | ។ | |
១០ | ដ្បិតសត្វទាំងប៉ុន្មាន | ដែលធ្លាប់មានក្នុងព្រឹក្សា | |
សត្វរាប់សែននោះណា | គឺសុទ្ធជាកម្មសិទ្ធិយើង | ។ | |
១១ | យើងស្គាល់អស់បក្សី | នៅតាមព្រៃមិនរំលង | |
សត្វរស់តាមភ្នំផង | ជារបស់យើងមិនសល់ | ។ | |
១២ | ប្រសិនបើយើងឃ្លាន | យើងនឹងហ៊ានមិនបាច់ខ្វល់ | |
អ្វីៗគ្មានសេសសល់ | លើសកលយើងជាម្ចាស់ | ។ | |
១៣ | យើងមិនដែលត្រូវការ | សាច់គោបាយើងស្អប់ណាស់ | |
ហើយក្រៅអំពីនោះ | យើងមិនប៉ះឈាមពពែ | ។ | |
១៤ | តង្វាយផងទាំងឡាយ | ដែលអ្នកថ្វាយជាហូរហែ | |
គឺពាក្យតម្កើងដែរ | អ្នកត្រូវតែគោរពតាម | ។ | |
១៥ | នៅពេលមានអាសន្ន | កុំស្លោស្លន់រកយើងភ្លាម | |
យើងនឹងមិននៅស្ងៀម | យើងមកភ្លាមរំដោះអ្នក | ។ | |
១៦ | ព្រះម្ចាស់មានបន្ទូល | ទៅមនុស្សពាលឥតស្ទើរស្ទាក់ | |
ហេតុអ្វីបានជាអ្នក | សូត្រឥតអាក់ក្រឹត្យវិន័យ | ។ | |
ហើយចេះតែទន្ទេញ | ឥតទោម្នេញរៀងរាល់ថ្ងៃ | ||
ពាក្យសម្ពន្ធមេត្រី | ជាមួយយើងដូច្នេះណា? | ។ | |
១៧ | ប៉ុន្តែអ្នកថ្លោះធ្លោយ | មិនស្តាប់ឡើយនូវវាចា | |
ទូន្មានគ្រប់អាត្មា | អ្នកបែរជាចោលបង់បោះ | ។ | |
១៨ | ពេលណាអ្នកជួបចោរ | អ្នកអបអររួមស្ម័គ្រស្មោះ | |
ចូលដៃគិតរួមរស់ | ពួកទុយ៌សពិតជាក់ច្បាស់ | ។ | |
១៩ | មាត់អ្នកតែងស្រដី | ពាក្យអប្រីយ៍ឥតអៀនខ្មាស | |
អណ្តាតអ្នកគ្រលាស់ | ពាក្យបោកប្រាសមិនដែលភ្លេច | ។ | |
២០ | អ្នកត្រៀមចិត្តត្រៀមកាយ | ឥតជិនណាយជាប់ជានិច្ច | |
ចោទបងប្អូនដោយល្បិច | ទោះជាសាច់ខ្លួនបង្កើត | ។ | |
២១ | អ្នកដែលធ្លាប់ប្រព្រឹត្ត | រឿងឧក្រិដ្ឋឥតកំណើត | |
យើងនៅស្ងៀមម្តេចកើត | គ្មានកំណើតយើងដាក់ទោស | ។ | |
២២ | អស់អ្នកដែលកែគេច | ខំបំភ្លេចព្រះជាម្ចាស់ | |
ចូររិះគិតឱ្យច្បាស់ | សេចក្តីនេះទាំងអស់ទៅ | ។ | |
ក្រែងយើងបំផ្លាញអ្នក | ពិតជាជាក់មិនទុកទៅ | ||
ហើយគ្មានអ្នកណាទៅ | ជួយរំដោះយកអ្នកឡើយ | ។ | |
២៣ | អ្នកណាថ្វាយពាក្យថ្កើង | មកដល់យើងជាតង្វាយ | |
យើងរីករាយស្រស់ស្រាយ | យើងសប្បាយជួយសង្គ្រោះ | ។ |