ទំនុកតម្កើងលេខ ១១៣ (១១២) បទព្រហ្មគីតិ
១ | អស់អ្នកបម្រើព្រះ | ជាអម្ចាស់ចូរនាំគ្នា | |
សរសើរកុំរួញរា | ថ្កើងនាមានៃព្រះម្ចាស់ | ។ | |
២ | ចូរតម្កើងព្រះនាម | ព្រះម្ចាស់ភ្លាមកុំក្រឡះ | |
កុំភ្លេចព្រះអម្ចាស់ | ពីពេលនេះរហូតទៅ | ។ | |
៣ | តាំងពីអារុណរះ | ភ្លឺស្រឡះមានកម្តៅ | |
ទល់ពេលថ្ងៃលិចទៅ | សរសើរនៅយ៉ាងស្ម័គ្រស្មោះ | ។ | |
៤ | ព្រះអម្ចាស់គងស្ថិត | លើប្រជាជាតិទាំងអស់ | |
សិរីរុងរឿងខ្ពស់ | ព្រះម្ចាស់ហួសផុតអាកាស | ។ | |
៥ | តើមាននរណាមួយ | អាចធ្វើឱ្យដូចព្រះម្ចាស់ | |
ព្រះអង្គគង់ខ្ពស់ណាស់ | លើអាកាសវិសុទ្ធក្រៃ | ។ | |
៦ | ព្រះអង្គត្រួតពិនិត្យ | យ៉ាងល្អន់ល្អិតមកផែនដី | |
លើមេឃមិនសល់អ្វី | សព្វផែនដីមិនកំបាំង | ។ | |
៧ | ទ្រង់លើកអ្នកទន់ខ្សោយ | មិនបណ្តោយឱ្យឈឺស្លាំង | |
លើកផុតពីភក់់ជ្រាំ | ផុតអស់ទាំងធូលីដី | ។ | |
៨ | ដើម្បីឱ្យគេកាន់ | អំណាចបានល្អប្រពៃ | |
នឹងពួកដឹកនាំនៃ | រាស្រ្តប្រុសស្រីរបស់ទ្រង់ | ។ | |
៩ | ព្រះអង្គប្រទានឱ្យ | ស្រ្តីអារខ្សោយមានកូនផង | |
សប្បាយឥតសៅហ្មង | កូនរហង់នៅក្នុងផ្ទះ | ។ |