ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញ បទព្រហ្មគីតិ
(១ ធីម៉ូថេ ៣,១៦)
១៦ | យើងត្រូវតែស្គាល់ថា | គម្រោងការលាក់កំបាំង | |
ការប្រណិប័តន៍ក្លាខ្លាំង | នៃព្រះអង្គធំធេងណាស់ | ។ | |
ព្រះគ្រីស្តបានយាងមក | ទ្រង់ជ្រើសយកធ្វើឋានៈ | ||
មនុស្សសុចរិតស្ម័គ្រ | ដោយជឿជាក់ព្រះវិញ្ញាណ | ។ | |
ព្រះអង្គបង្ហាញច្បាស់ | ទេវទូតអស់ទាំងប៉ុន្មាន | ||
បានឃើញមិនខកខាន | ហើយគេបានប្រកាសពី | ។ | |
ព្រះអង្គក្នុងចំណោម | សាសន៍ផ្សេងព្រមនៅមូលមីរ | ||
គេជឿគ្រប់ទិសទី | គ្រប់ជីវីលោកទាំងអស់ | ។ | |
ព្រះជាម្ចាស់ទ្រង់បាន | លើកអង្គប្រាណព្រះគ្រីស្តនោះ | ||
ឱ្យមានសិរីយស | រុងរឿងខ្ពស់ពេកកន្លង | ។ |