១ | ឱ! ផ្ទៃមេឃអើយចូរត្រងត្រាប់ | ពាក្យខ្ញុំថ្លែងប្រាប់ជាដំណឹង | |
| ផែនដីអើយចូរអ្នកខំប្រឹង | ស្តាប់ឱ្យបានដឹងខ្ញុំបរិយាយ | ។ |
២ | សូមឱ្យពាក្យខ្ញុំទាំងប៉ុន្មាន | ដែលបានទូន្មានរៀងរាល់ថ្ងៃ | |
| ឱ្យដូចសន្សើមភ្លៀងធ្លាក់ថ្មី | រុក្ខជាតិខៀវខ្ចីស្រស់បំព្រង | ។ |
៣ | ខ្ញុំនឹងប្រកាសពីព្រះនាម | មិនព្រមនៅស្ងៀមមិនភ្លេចម្តង | |
| លើកតម្កើងភាពខ្ពស់កន្លង | រុងរឿងគ្មានហ្មងព្រះនៃយើង | ។ |
៤ | ព្រះអម្ចាស់ប្រៀបដូចថ្មដា | ជាផ្ទាំងសិលាដ៏សែនរឹង | |
| មាគ៌ាព្រះអង្គសុចរិតត្រង់ | បរិសុទ្ធឥតហ្មងឥតមានខ្ចោះ | ។ |
៥ | ប៉ុន្តែព្រះអង្គទ្រង់ជ្រាបថា | អ្នកទាំងអស់គ្នាក្បត់ទាំងអស់ | |
| ដោយអ្នកមានចិត្តមិនត្រង់ស្មោះ | ព្រះអង្គផាត់អស់មិនទុកនៅ | ។ |
| លែងរាប់លែងរកលែងទុកថា | ជាបុត្រធីតាជាកូនចៅ | |
| អ្នករាល់គ្នាមានចិត្តអាស្រូវ | វៀចវេរមិនត្រូវក្បត់ព្រះអង្គ | ។ |
៦ | ឱ! ជនលេលាឥតប្រាជ្ញអើយ | ចុះហេតុម្តេចឡើយមិនលះបង់ | |
| ព្រះគុណព្រះមានច្រើនកន្លង | តោងគិតផ្គូផ្គងគិតនឹកនា | ។ |
| ទ្រង់ជាបិតាដែលបង្កើត | ឱ្យមានកំណើតកើតជន្មា | |
| ឱ្យអ្នកបានក្លាយជាប្រជា | ជាតិមាំអស្ចារ្យខ្លាំងទៀតផង | ។ |
៧ | ចូរអ្នករាល់គ្នានឹកនាចាំ | គិតអំពីឆ្នាំដែលកន្លង | |
| ឪពុកដូនតាកុំមានហ្មង | រ៉ាយរ៉ាប់ប្រាប់ផងហេតុការណ៍គ្រប់ | ។ |
៨ | ពេលព្រះខ្ពង់ខ្ពស់ប្រទានដី | ជាកេរថ្លាថ្លៃទ្រព្យសំណព្វ | |
| ពេលទ្រង់បំបែកមនុស្សលោកសព្វ | ថែមទាំងកំណត់ព្រំដែនឱ្យ | ។ |
| ព្រះអង្គប្រទានតាមចំនួន | ឱ្យបានសមសួនមិនបណ្តោយ | |
| គ្នាតិចបានតិចមិនឱ្យធ្លោយ | គ្នាច្រើនទ្រង់ឱ្យធំល្វើយល្វឹង | ។ |
៩ | ព្រះម្ចាស់ជ្រើសយកអ៊ីស្រាអែល | ទុកជារាស្រ្តផ្ទាល់នៃព្រះអង្គ | |
| ទាំងពូជយ៉ាកុបថែមទៀតផង | ទុកជាកេរទ្រង់ដ៏ថ្កើងថ្កាន | ។ |
១០ | ព្រះម្ចាស់រកឃើញអ៊ីស្រាអែល | នៅតាមទីវាលរហោស្ថាន | |
| ក្នុងដីហួតហែងព្រៃស្មសាន | សុទ្ធតែតិរច្ឆានស្នាក់នៅជុំ | ។ |
| តែព្រះអង្គបានបីបាច់ថែ | ថ្នាក់ថ្នមរូបគេហើយអប់រំ | |
| ការពារក្រសោបឱបនៅជុំ | គេរស់សុខដុមផុតវេទនា | ។ |
១១ | ព្រះអង្គការពារនិងណែនាំ | ឱ្យដើរត្រង់ចំផ្លូវសាស្តា | |
| ដូចសត្វឥន្ទ្រីយ៍ជាបក្សា | ត្រដាងស្លាបវាបាំងកូនបាន | ។ |
១២ | មានតែព្រះម្ចាស់មួយព្រះអង្គ | ដឹកនាំរាស្រ្តទ្រង់យ៉ាងចំណាន | |
| ឱ្យគេរស់នៅយ៉ាងសុខសាន្ត | ព្រះផ្សេងមិនបានដូចទ្រង់ឡើយ | ។ |