Skip to content
ឱព្រះជាម្ចាស់អើយ! យើងខ្ញុំរង់ចាំតែព្រះអង្គមួយ បទកាកគតិ
(ព្យាការីអេសាយ ៣៣,១៣-១៦)
១៣ | ឱ! អ្នកដែលនៅ | ស្រុកឆ្ងាយៗត្រូវ | នាំគ្នាប្រុងស្តាប់ |
| អំពីកិច្ចការ | ដែលយើងធ្វើស្រាប់ | ត្រូវខំត្រងត្រាប់ |
| | ស្តាប់ទាំងអស់គ្នា | ។ |
| ឯអ្នកដែលនៅ | ជិតៗនេះត្រូវ | កុំនៅរួញរា |
| ត្រូវទទួលស្គាល់ | បារមីឫទ្ធា | អានុភាពចេស្តា |
| | យើងខ្លាំងក្លាក្រៃ | ។ |
១៤ | នៅក្រុងស៊ីយ៉ូន | អ្នកបាបញ័រខ្លួន | រន្ធត់ភិតភ័យ |
| ពួកទមិឡតក់ស្លុត | ញ័រអស់ជើងដៃ | គេពោលស្រដី |
| | ស្តីតាមគំនិត | ។ |
១៥ | ថាមានតែអ្នក | ដែលប្រព្រឹត្តជាក់ | មាគ៌ាសុចរិត |
| និងអ្នកនិយាយ | តែពាក្យដែលពិត | ទើបអាចស្ថេរស្ថិត |
| | កៀកកិតនៅជាប់ | ។ |
| គឺអ្នកមិនធ្វើ | ទៅតាមអំពើ | ហឹង្សាមិនគាប់ |
| មិនរកកំរៃ | ប្រវ័ញ្ចគៃកិប | មិនទទួលយក |
| | សំណូកទៀតផង | ។ |
១៦ | មនុស្សបែបនេះ | នឹងបាននៅរស់ | កន្លែងខ្ពស់ខ្ពង់ |
| មានថ្មរឹងមាំ | ជ្រកកោនទៀតផង | អាហារគ្រប់គ្រាន់ |
| | ទាំងទឹកមិនខ្វះ | ។ |