១ | បពិត្រព្រះម្ចាស់ខ្ញុំសូមជ្រក | ក្រោមម្លប់ជម្រកនៃព្រះអង្គ | |
| កុំឱ្យរូបខ្ញុំត្រូវបាត់បង់ | ទាំងកេរ្តិ៍ឈ្មោះផងអាប់អាសារ | ។ |
២ | ដោយព្រះអង្គមានព្រះហឫទ័យ | សុចរិតថ្លាថ្លៃសូមមេត្តា | |
| ផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំវាចា | សង្គ្រោះជីវ៉ាឱ្យបានរស់ | ។ |
៣ | សូមព្រះអង្គទៅជាថ្មដា | លាក់ពួនអាត្មាខ្ញុំផុតគ្រោះ | |
| ទ្រង់សព្វព្រះទ័យប្រណីប្រោស | ជីវិតខ្ញុំរស់បានសុខសាន្ត | ។ |
៤ | ឱព្រះជាម្ចាស់សូមរំដោះ | ខ្ញុំពីឃ្នាងខ្នោះពួកតិរច្ឆាន | |
| រួចផុតពីដៃជនសាមាន្យ | មនុស្សទាំងប៉ុន្មានប៉ងយាយី | ។ |
៥ | បពិត្រព្រះជាអម្ចាស់អើយ | រូបខ្ញុំនេះហើយផ្ញើជីវី | |
| ជីវិតលើទ្រង់គ្រប់នាទី | សង្ឃឹមតាំងពីនៅក្មេងវ័យ | ។ |
៦ | ខ្ញុំសូមពឹងផ្អែកលើព្រះអង្គ | តាំងពីនៅក្នុងផ្ទៃម្តាយថ្លៃ | |
| ព្រះអង្គតែមួយសព្វព្រះទ័យ | ដុសខាត់កែឆ្នៃខ្ញុំឥតឈប់ | ។ |
៧ | មនុស្សម្នាជាច្រើនចេះតែនឹក | ឆ្ងល់ខ្ញុំល្ងាចព្រឹកទាំងថ្ងៃយប់ | |
| តាមពិតខ្ញុំមានព្រះជាម្លប់ | ជិវិតខ្ញុំស្ងប់រៀងរហូត | ។ |
៨ | ខ្ញុំតែងពោលពាក្យកោតសរសើរ | ព្រះគ្មានអ្វីស្មើខ្ពស់បំផុត | |
| តម្កើងសិរីទ្រង់រហូត | ព្រះតែមួយគត់ទាំងយប់ថ្ងៃ | ។ |
៩ | ឥឡូវនេះខ្ញុំចាស់ជរា | ទ្រុឌទ្រោមគ្រាំគ្រាកម្លាំងថយ | |
| មេត្តាកុំបោះបង់ខ្ញុំឡើយ | កុំទុកខ្ញុំឱ្យនៅឯកា | ។ |
១០ | ដ្បិតខ្មាំងសត្រូវរបស់ខ្ញុំ | គេនៅជួបជុំពោលមុសា | |
| អស់អ្នកដែលឃ្លាំចាំប្រហារ | គេពិភាក្សាយោបល់គ្នា | ។ |
១១ | គេថាព្រះម្ចាស់លែងអើពើ | លែងការពារមើលថែគាំពារ | |
| ចូរដេញតាមចាប់គាត់គ្រប់គ្នា | ព្រោះគ្មាននរណាជួយគាត់បាន | ។ |
១២ | ឱ! ព្រះជាម្ចាស់អើយសូមកុំ | យាងចាកចោលខ្ញុំចេញចាកស្ថាន | |
| សូមយាងមកជួយកុំបីខាន | ឆាប់ៗនឹងបានខ្ញុំធូរស្បើយ | ។ |
១៣ | សូមឱ្យអស់អ្នកដែលប៉ុនប៉ង | ប្រហារខ្ញុំបង់ត្រូវអន្តរាយ | |
| សាបសូន្យទាំងឈ្មោះបាត់ទាំងកាយ | កិត្តិយសប្រែក្លាយបាត់សូន្យឈឹង | ។ |
១៤ | រីឯរូបខ្ញុំ ខ្ញុំសង្ឃឹម | លើព្រះជាធំជាពំនឹង | |
| នៅតែសរសើរគិតសញ្ជឹង | កោតក្រែងព្រះអង្គជាដរាប | ។ |
១៥ | ពីព្រឹកដល់ល្ងាចខ្ញុំនៅតែ | តំណាលហូរហែនិយាយប្រាប់ | |
| ពីស្នាព្រះហស្តថ្លៃគួរគាប់ | ពីដើមរៀបរាប់ច្រើនមហិមា | ។ |
១៦ | បពិត្រព្រះជាម្ចាស់ខ្ញុំអើយ | ព្រោះព្រះអង្គហើយយកអាសា | |
| ខ្ញុំថ្កើងរំលឹកធម៌ករុណា | សុចរិតថ្លៃថ្លារបស់ទ្រង់ | ។ |
១៧ | បពិត្រព្រះជាម្ចាស់ខ្ញុំអើយ | ទ្រង់អប់រំហើយគ្មានសៅហ្មង | |
| តាំងពីក្មេងទល់គ្រានេះម្តង | ចិត្តនៅចាំចងតែព្រះអង្គ | ។ |
១៨ | ឱ! ព្រះជាម្ចាស់ថ្លៃខ្ញុំអើយ | សក់សទៅហើយធ្មេញបាក់ផង | |
| ខ្ញុំចាស់ជរាគ្រានេះម្តង | សូមកុំបោះបង់ខ្ញុំចោលឡើយ | ។ |
| ដើម្បីឱ្យខ្ញុំអាចប្រកាស | ពីស្នាព្រះហស្តព្រះម្ចាស់ថ្លៃ | |
| ប្រាប់អ្នកជាន់ក្រោយឱ្យយល់ន័យ | ឫទ្ធាបារមីព្រះជាម្ចាស់ | ។ |
១៩ | បពិត្រព្រះជាម្ចាស់ខ្ញុំអើយ | ហឫទ័យល្វឹងល្វើយសុចរិតណាស់ | |
| ដ្បិតទ្រង់ធ្វើការអស្ចារ្យខ្ពស់ | ឱព្រះជាម្ចាស់គ្មានអ្នកដូច | ។ |
២០ | ព្រះអង្គបានធ្វើឱ្យយើងខ្ញុំ | ជួបអាសន្នធំឈឺថ្ងូរថ្ងួច | |
| ព្រះអង្គនឹងស្រង់ខ្ញុំឱ្យរួច | ជីវិតខ្ញុំដូចកើតជាថ្មី | ។ |
២១ | ព្រះនឹងប្រទានឱ្យរូបខ្ញុំ | មានកិត្តិយសធំរឹតប្រពៃ | |
| ព្រះអង្គសម្រាលទុក្ខជាថ្មី | ខ្ញុំរាល់ខែថ្ងៃមិនដែលខាន | ។ |
២២ | រីឯរូបខ្ញុំនឹងរៀបចំ | ចាប់ទាញប្រគុំឥតស្រាកស្រាន្ត | |
| ចាប៉ីកំដរលេងកំសាន្ត | ថ្លែងអរព្រះគុណព្រះអង្គខ្លាំង | ។ |
| ដ្បិតព្រះអង្គមានព្រះហឫទ័យ | ស្មោះស្ម័គ្រប្រពៃខ្ញុំព្រមទាំង | |
| ដេញពិណច្រៀងរាំថ្វាយព្រះអង្គ | ព្រះម្ចាស់ផូរផង់អ៊ីស្រាអែល | ។ |
២៣ | ខ្ញុំនឹងលេងភ្លេងច្រៀងអំណរ | ព្រោះទ្រង់បន្តប្រោសឥតដែល | |
| ឱ្យខ្ញុំមានទុក្ខធ្ងន់ក្រាស់ក្រែល | រំដោះជីវិតខ្ញុំតទៅ | ។ |
២៤ | ខ្ញុំនឹងពោលថ្លែងពីសេចក្តី | សុចរិតប្រពៃគ្មានហ្មងសៅ | |
| ដ្បិតអ្នកដែលមានចិត្តអាស្រូវ | អ្នកនោះនឹងត្រូវអាម៉ាស់មុខ | ។ |