Skip to content
ទំនុកតម្កើងលេខ ៤៧ (៤៦) បទកាកគតិ
២ | ឱជនទាំងឡាយ | ចូរអរសប្បាយ | ទះដៃអបអរ |
| ច្រៀងលើកតម្កើង | ព្រះម្ចាស់បវរ | ទទួលអំណរ |
| | ដោយចិត្តរីករាយ | ។ |
៣ | ដ្បិតព្រះអម្ចាស់ | ព្រះខ្ពង់ខ្ពស់ណាស់ | គួរស្ញប់ស្ញែងក្រៃ |
| ព្រោះតែព្រះអង្គ | ជាមហាក្សត្រថ្លៃ | ឧត្តមប្រពៃ |
| | លើដីទាំងអស់ | ។ |
៤ | ព្រះអង្គបង្ក្រាប | គ្រប់ជាតិឱ្យរាប | មកជាចំណុះ |
| មិនឱ្យរួចខ្លួន | ជាតិណាមួយសោះ | ស្ម័គ្រចិត្តស្រួលស្រុះ |
| | ក្រោមអំណាចយើង | ។ |
៥ | ព្រះអង្គជ្រើសរើស | ទឹកដីគ្រប់ទិស | ជាមរតកថ្កើង |
| ឱ្យយើងខ្ពស់មុខ | គ្មានអ្វីកើតឡើង | វិសេសរុងរឿង |
| | យ៉ាកុបល្អឯក | ។ |
៦ | ព្រះអម្ចាស់យាង | ឡើងក្រោមសូរសៀង | ខ្ញៀវខ្ញាអនេក |
| ទ្រង់យាងទៅខ្ពស់ | ឥតមានរារែក | អមដោយសម្រែក |
| | ស្នូរត្រែតន្ត្រី | ។ |
៧ | ចូរយើងនាំគ្នា | រូតរះម្នីម្នា | ថ្វាយពរសិរី |
| ព្រះជាអម្ចាស់ | រុងរឿងពេកក្រៃ | ស្មូតលាយតន្ត្រី |
| | ថ្វាយព្រះនៃយើង | ។ |
៨ | ដ្បិតព្រះអង្គជា | ព្រះមហាក្សត្រា | វិសេសថ្កុំថ្កើង |
| នៅលើផែនដី | ជាព្រះនៃយើង | ចូរនាំគ្នាថ្កើង |
| | ស្មូតកំណាព្យថ្វាយ | ។ |
៩ | ព្រះម្ចាស់គ្រងរាជ្យ | ពេញដោយអំណាច | លើជាតិជិតឆ្ងាយ |
| គង់លើបល្ល័ង្ក | ឥតបីនឿយណាយ | វិសុទ្ធពេកក្រៃ |
| | រាស្រ្តបានសុខសាន្ត | ។ |
១០ | ពួកមេដឹកនាំ | មកមីរជួបជុំ | ឥតមានខកខាន |
| ជាប្រជាជន | វិសុទ្ធថ្កើងថ្កាន | ព្រះដ៏ចំណាន |
| | អប្រាហាំថ្លៃ | ។ |
| ដ្បិតមហាក្សត្រ | ម្ចាស់ផែនដីស្ថិត | ក្រោមម្លប់បារមី |
| អំណាចព្រះម្ចាស់ | ខ្លាំងលើសអ្វីៗ | ក្នុងនាលោកីយ៍ |
| | គ្មានអ្វីស្មើផង | ។ |