ក្រុងយេរូសាឡឹមថ្មី បទពាក្យ ៧
(ព្យាការីអេសាយ ៦១,១០-១១)
១០ | ខ្ញុំមានអំណរសប្បាយខ្លាំង | ព្រោះតែព្រះអង្គស្តាប់អង្វរ | |
ព្រះអង្គសង្គ្រោះខ្ញុំកំដរ | រហូតរៀងមកមិនដែលខាន | ។ | |
លំអខ្ញុំដូចកូនកំលោះ | ពាក់មកុដស្រស់ល្អភុំផាន | ||
ដូចកូនក្រមុំយ៉ាងចំណាន | នៅលើវិមានថ្ងៃរៀបការ | ។ | |
១១ | ដីធ្វើឱ្យគ្រាប់ពូជផ្សេងដុះ | ពន្លកសក្បុសនៅក្នុងច្បារ | |
លូតលាស់ស្គុះស្គាយស្រស់យ៉ាងណា | ក្តីសុចរិតថ្លាមិនបាត់បង់ | ។ | |
និងការសរសើរលើកតម្កើង | លូតលាស់ផុសឡើងមិនបង្អង់ | ||
ចេញពីទឹកដីល្អផូរផង់ | នៅមុខទូទាំងជាតិទាំងឡាយ | ។ |