Skip to content
ទំនុកតម្កើងលេខ ១២៥ (១២៤) បទកាកគតិ
១ | អ្នកផ្ញើជីវិត | លើព្រះមានឫទ្ធិ | អ្នកនោះប្រៀបបាន |
| នឹងភ្នំស៊ីយ៉ូន | ស្រស់បស់ភុំផាន | ស្ថិតស្ថេរសុខសាន្ត |
| | ជាទីសង្ឃឹម | ។ |
២ | ភ្នំព័ទ្ធជិតជុំ | ទីក្រុងឧត្តម | យេរូសាឡឹម |
| ឯព្រះអម្ចាស់ | ក៏គង់នៅជុំ | រាស្រ្តផុតទុក្ខធំ |
| | បានសុខសិរី | ។ |
៣ | ដ្បិតស្តេចយង់ឃ្នង | ពុំអាចគ្រប់គ្រង | នៅលើទឹកដី |
| នៃជនសុចរិត | គ្មានចិត្តព្រៃផ្សៃ | ចិត្តចង់ធ្វើអ្វី |
| | ដែលជាកំហុស | ។ |
៤ | ឱ! ព្រះអម្ចាស់ | សូមសម្តែងព្រះ | ហឫទ័យសប្បុរស |
| ទៅលើអស់អ្នក | មានចិត្តត្រង់ស្មោះ | ល្អឥតមានទាស់ |
| | ជាមនុស្សទៀងត្រង់ | ។ |
៥ | រីអ្នកចូលចិត្ត | ដើរផ្លូវទុច្ចរិត | វៀចវេរសៅហ្មង |
| សូមព្រះអម្ចាស់ | ដេញគេទៅផង | ឱ្យទៅនៅក្នុង |
| | ហ្វូងមនុស្សគម្រក់ | ។ |
| សូមទ្រង់ប្រទាន | អ៊ីស្រាអែលបាន | ផុតគ្រោះអាក្រក់ |
| រួចពីមនុស្សបាប | ភូតភរកុហក | ផុតមនុស្សគម្រក់ |
| | សុខសាន្តតទៅ | ។ |