Skip to content
ទំនុតម្កើងរបស់ព្យាការីអេស៊េគីអែល បទកាកគតិ
(ព្យាការីអេសាយ ៣៨,១០-១៥.១៧-២០)
១០ | ខ្ញុំនឹកគិតថា | នឹងមានវាសនា | រស់ពាក់កណ្តាល |
| អាយុនៃមនុស្ស | មិនត្រេកត្រអាល | នៅស្ថានកណ្តាល |
| | ទៅទៀតបានឡើយ | ។ |
១១ | ខ្ញុំនឹកគិតថា | លែងឃើញភក្ត្រា | អម្ចាស់ទៀតហើយ |
| លែងឃើញទាំងមុខ | លែងទាំងឆ្លងឆ្លើយ | ឱមនុស្សម្នាអើយ |
| | ខ្ញុំលាក្សិណក្ស័យ | ។ |
១២ | ជីវិតខ្ញុំត្រូវ | ឃ្លាតចាកឆ្ងាយទៅ | ផុតអាយុខៃ |
| ដូចជាគង្វាល | រើគ្មានសំចៃ | ជំរំអាស្រ័យ |
| | ស្នាក់នៅពេលមុន | ។ |
| ព្រះម្ចាស់ធ្វើឱ្យ | ជីវិតខ្ញុំផុយ | នាពេលសាយ័ណ្ហ |
| ដូចជាងតម្បាញ | ត្បាញចប់គ្រប់គ្រាន់ | រូតរះបន្ទាប់ |
| | មូរក្រណាត់ទុក | ។ |
១៣ | ខ្ញុំត្រូវវិនាស | មុនពេលថ្ងៃរះ | នៅមិនស្រណុក |
| ឈឺពេញទាំងកាយ | រស់ដូចទូលទុក្ខ | ដូចសិង្ហសម្រុក |
| | ចាប់ជាចំណី | ។ |
| ឱព្រះម្ចាស់អើយ | ចាប់ពីថ្ងៃហើយ | លុះដល់រាត្រី |
| ព្រះអង្គធ្វើឱ្យ | ជីវិតខ្ញុំក្ស័យ | ដេកនៅក្នុងដី |
| | ជារៀងដរាប | ។ |
១៤ | ខ្ញុំស្រែកខ្ញុំយំ | ដូចត្រចៀកកាំ | ខ្ញុំថ្ងូរដូចព្រាប |
| ភ្នែកខ្ញុំស្រវាំង | មើលមិនឃើញទៀត | សូមព្រះម្ចាស់ឆ្លៀត |
| | ជួយផងព្រះអើយ | ។ |
១៥ | ឱ្យខ្ញុំនិយាយ | អ្វីខ្លះទូលថ្វាយ | ទើបព្រះអង្គឆ្លើយ |
| គឺទ្រង់ធ្វើទុក្ខ | ពុំមានល្ហែល្ហើយ | ប្រាសដេកលើខ្នើយ |
| | មិនលក់ព្រួយចិត្ត | ។ |
១៧ | ឥឡូវទ្រង់ប្រោស | ឱ្យខ្ញុំជាសះ | ព្រោះទ្រង់អាណិត |
| ប្រទានឱ្យខ្ញុំ | រស់មានជីវិត | ទុក្ខព្រួយខ្ញុំបាត់ |
| | សែនអរព្រឺព្រួច | ។ |
| ទ្រង់សព្វព្រះទ័យ | ករុណាប្រណី | រំដោះខ្ញុំរួច |
| ពីដៃមច្ចុរាជ | អំពើបាបខូច | ខ្ញុំសែនអរព្រួច |
| | រួចផុតល្ហែល្ហើយ | ។ |
១៨ | អ្នកស្លាប់អស់ជន្ម | មិនអាចអរគុណ | ព្រះអង្គបានឡើយ |
| រួមទាំងមច្ចុរាជ | ទៀតផងក៏ដោយ | គ្មានសង្ឃឹមឡើយ |
| | ពឹងលើព្រះអង្គ | ។ |
១៩ | មានតែមនុស្ស | មានជីវិតរស់ | ស្ថិតស្ថេរគង់វង្ស |
| ទើបគេអាចលើក | តម្កើងព្រះអង្គ | ប្រាប់តកូនផង |
| | ពីព្រះទ័យស្មោះ | ។ |
២០ | ឱព្រះម្ចាស់អើយ | សូមកុំកន្តើយ | មេត្តាសង្គ្រោះ |
| យើងខ្ញុំមិនភ្លេច | ដំណាក់របស់ | ព្រះជាអម្ចាស់ |
| | លេងភ្លេងរាំថ្វាយ | ។ |