ពាក្យអរព្រះគុណព្រះជាម្ចាស់របស់លោកតាស៊ីម៉ូន បទពាក្យ ៧
(លូកា ២,២៩-៣២)
២៩ | «បពិត្រព្រះម្ចាស់ជាចៅហ្វាយ | ពេលនេះឯងហើយទ្រង់សម្រេច | |
តាមព្រះបន្ទូលគ្មានកលកិច្ច | សន្យាឥតភ្លេចលុះឥឡូវ | ។ | |
ដូច្នេះសូមឱ្យរូបខ្ញុំជា | បម្រើគ្រប់គ្រាផុតហ្មងសៅ | ||
សូមឱ្យខ្ញុំចាកលោកនេះទៅ | ឱ្យខ្ញុំជួបនូវក្តីសុខសាន្ត | ។ | |
៣០ | ព្រោះដ្បិតភ្នែកខ្ញុំបានឃើញច្បាស់ | ពីការសង្គ្រោះមិនដែលខាន | |
៣១ | ដែលព្រះអង្គទ្រង់ប្រោសប្រទាន | ដល់ជនគ្រប់ប្រាណគ្រប់ជាតិសាសន៍ | ។ |
៣២ | គឺជាពន្លឺដែលនាំឱ្យ | គ្រប់ជាតិជិតឆ្ងាយស្គាល់ព្រះម្ចាស់ | |
និងជាសិរីរុងរឿងច្បាស់ | ស្រាអែលជារាស្រ្តនៃព្រះអង្គ» | ។ |