២១ | ព្រះបិតាហៅបងប្អូនមក | ឱ្យរងទុក្ខសោកគ្មានល្ហែល្ហើយ | |
| ព្រោះតែព្រះគ្រីស្តយើងនេះហើយ | រងទុក្ខឥតស្បើយគំរូស្រាប់ | ។ |
២២ | ព្រះអង្គពុំដែលបានប្រព្រឹត្ត | អំពើឧក្រិដ្ឋនាំមានបាប | |
| ទាំងព្រះបន្ទូលធ្លាប់ថ្លែងប្រាប់ | គួរឱ្យត្រងត្រាប់រហូតទៅ | ។ |
២៣ | ទោះបីត្រូវគេជេរប្រមាថ | ពាក្យបកអាក្រាតនាំហ្មងសៅ | |
| ក៏ទ្រង់វិនិច្ឆ័យរាល់វេលា | យុត្តិធម៌គ្រប់គ្រាគ្មានសង្ស័យ | ។ |
| ព្រះអង្គបានផ្ញើខ្សែជីវិត | លើព្រះម្ចាស់ពិតមិនរួញរា | |
| ដែលទ្រង់វិនិច្ឆ័យរាល់វេលា | យុត្តិធម៌គ្រប់គ្រាគ្មានសង្ស័យ | ។ |
២៤ | ព្រះគ្រីស្តបានផ្ទុកអំពើបាប | យើងទុកដរាបពេញអង្គកាយ | |
| ដែលជាប់ឈើឆ្កាងលុះក្សិណក្ស័យ | ឱ្យជនប្រុសស្រីជ្រះស្រឡះ | ។ |
| ព្រមទាំងឱ្យយើងមានជីវិត | ដោយរួមប្រព្រឹត្តសុចរិតច្បាស់ | |
| បងប្អូននឹងបានស្បើយជាសះ | ស្នាមរបួសចាស់នៃព្រះអង្គ | ។ |
២៥ | ដ្បិតបងប្អូនដូចជាហ្វូងចៀម | មានទុក្ខក្រំក្រៀមដោយខុសឆ្គង | |
| វង្វេងប្រាសចាកពីគន្លង | មាគ៌ាព្រះអង្គខ្ពស់បំផុត | ។ |
| ឥឡូវបងប្អូនជួបនឹងអ្នក | ដែលធ្លាប់ថ្នមថ្នាក់ដ៏វិសុទ្ធ | |
| គង្វាលដ៏សែនល្អមោះមុត | ថែទាំនៅជិតបងប្អូនវិញ | ។ |