Skip to content
ទំនុកតម្កើងលេខ ៩៣ (៩២) បទកាកគតិ
១ | ព្រះអម្ចាស់ថា | មហាក្សត្រា | រុងរឿងថ្កើងថ្កុំ |
| ទ្រង់ប្រកបដោយ | ចេស្តាឧត្តម | ផែនដីនៅមាំ |
| | ឥតរង្គើឡើយ | |
២ | បល្ល័ង្កព្រះអង្គ | ស្ថិតស្ថេររឿងរុង | យូរលង់មកហើយ |
| ជន្មាព្រះអង្គ | អស់កល្បអន្លាយ | ដើមមករៀងអាយ |
| | អង្វែងជានិច្ច | ។ |
៣ | បពិត្រព្រះម្ចាស់ | រលកលោតផ្លោះ | មុជងើបខ្លាំងតិច |
| ខ្ទ័រខ្ទារគគ្រឹក | ជួនជោរជួននាច | សំឡេងបាចសាច |
| | សម្បើមអស្ចារ្យ | ។ |
៤ | ប៉ុន្តែព្រះម្ចាស់ | គ្រងរាជ្យខ្ពស់ណាស់ | ងរឿងមហា |
| នៅបរមសុខ | មានឫទ្ធិចេស្តា | ខ្លាំងមហិមា |
| | ជាងមហាសមុទ្រ | ។ |
៥ | បពិតព្រះម្ចាស់ | ក្រឹត្យវិន័យព្រះ | ត្រឹមត្រូវបរិសុទ្ធ |
| ដំណាក់ព្រះអង្គ | ល្អល្អះបំផុត | វិសេសវិសុទ្ធ |
| | អស់កល្បតទៅ | ។ |