Skip to content
ទំនុកតម្កើងលេខ ២១ (២០) បទពាក្យ ៧
២ | បពិត្រអម្ចាស់ | រាជាអរណាស់ | ព្រោះតែឫទ្ធា |
| នុភាពព្រះអង្គ | ដែលជួយការពារ | ឱ្យព្រះករុណា |
| | មានជោគមានជ័យ | ។ |
៣ | ព្រះអង្គប្រទាន | ឱ្យរាជាបាន | ទទួលអ្វីៗ |
| ទ្រង់មិនបដិសេធ | ពាក្យអង្វរស្តី | ទៅតាមព្រះទ័យ |
| | របស់រាជា | ។ |
៤ | ព្រះអង្គប្រទាន | ពរជ័យឱ្យមាន | ដល់ស្តេចគ្រប់គ្រា |
| ទ្រង់ពាក់មកុដមាស | ពីលើសិរសា | នៃព្រះករុណា |
| | រុងរឿងប្រណីត | ។ |
៥ | រាជាទូលសូម | ព្រះអង្គក៏ព្រម | ប្រទានជីវិត |
| ឱ្យព្រះករុណា | ព្រះជន្មវែងពិត | ដោយគ្មានកម្រិត |
| | អង្វែងឥតស្រាន្ត | ។ |
៦ | ដោយព្រះអម្ចាស់ | មានជ័យជំនះ | រាជាក៏បាន |
| ទទួលសិរី | រុងរឿងថ្កើងថ្កាន | អម្ចាស់ប្រទាន |
| | ថ្លៃថ្លាឧត្តម | ។ |
៧ | ព្រះអង្គតែងតាំង | រាជាឱ្យនាំ | ព្រះពរសក្តិសម |
| ទ្រង់គង់ជាមួយ | រាជារឹងមាំ | ហើយមានទាំងព្រម |
| | អំណរបរិបូណ៌ | ។ |
៨ | រាជាផ្អែកពឹង | បង្អែកពំនឹង | គ្មានចិត្តផ្លាស់ប្តូរ |
| ហឫទ័យស្មោះត្រង់ | បរិសុទ្ធហែហូរ | ព្រះរាជ្យយឺនយូរ |
| | ឥតមានរង្គោះ | ។ |
៩ | ព្រះករុណាចាប់ | ខ្មាំងសត្រូវជាប់ | ឱ្យបានទាំងអស់ |
| ទ្រង់ប្រើអំណាច | ឫទ្ធីខ្ពង់ខ្ពស់ | ចាប់ពួកទាំងនោះ |
| | ដែលស្អប់រាជា | ។ |
១០ | ករុណាមកដល់ | កម្ទេចគ្មានសល់ | ឱ្យគេវេទនា |
| ដូចភ្លើងឆេះសុស | ព្រះម្ចាស់មុខជា | រំលាយពួកវា |
| | ដោយព្រះអង្គខ្ញាល់ | ។ |
១១ | ព្រះករុណាទ្រង់ | នឹងលុបពូជពង្ស | វាមិនឱ្យសល់ |
| អស់ពីផែនដី | រហូតកប្បកល្ប | មិនឱ្យកង្វល់ |
| | ប្រហារផុតពូជ | ។ |
១២ | បើគេឃុបឃិត | រួមផ្សំគំនិត | អំពើខិលខូច |
| នោះគេមិនអាច | ធ្វើទៅបានរួច | គម្រោងការដូច |
| | ចិត្តគេប៉ុនប៉ង | ។ |
១៣ | រាជាទ្រង់ឫទ្ធិ | ទ្រង់ទាញធ្នូយឹត | បាញ់សត្រូវផង |
| ព្រះករុណាធ្វើ | ឱ្យភ័យកន្លង | ពួកខ្មាំងយង់ឃ្នង |
| | ត្រូវបរាជ័យ | ។ |
១៤ | ឱព្រះអម្ចាស់ | សូមទតឱ្យច្បាស់ | កុំផ្ទុំទៀតអី |
| មេត្តាតើនឡើង | សម្តែងបារមី | ខ្ញុំច្រៀងបទថ្វាយ |
| | តម្កើងព្រះអង្គ | ។ |