១ | បពិត្រព្រះម្ចាស់ដ៏ប្រសើរ | ព្រះអង្គធ្លាប់ធ្វើជាជម្រក | |
| ពីជំនាន់មុនតរៀងមក | ឱ្យយើងខ្ញុំជ្រកបានប្រពៃ | ។ |
២ | មុនពេលមានភ្នំកកើតឡើង | មុនពេលព្រះអង្គបង្កើតដី | |
| មុនពិភពលោកនិងអ្វីៗ | ព្រះអម្ចាស់ថ្លៃជាបិតា | ។ |
៣ | ព្រះអង្គធើ្វឱ្យមនុស្សគ្រប់ទី | ក្លាយជាធូលីដីវិញណា | |
| គឺព្រះអង្គមានបន្ទូលថា៖ | «អស់ពូជពង្សអដាំវិលវិញ!» | ។ |
៤ | ចំពោះព្រះអង្គរយៈពេល | មួយពាន់ឆ្នាំក្រែលដូចម្សិលមិញ | |
| ឬដូចជាពេលមួយយប់ពេញ | កន្លងផុតចេញទៅថ្មីៗ | ។ |
៥ | ព្រះអង្គដកយកជីវិតមនុស្ស | ជីវិតទាំងអស់សព្វអ្វីៗ | |
| គឺប្រៀបបីដូចជាស្មៅខ្ចី | មិនពិបាកអីដូចយល់សប្តិ | ។ |
៦ | នៅពេលព្រឹកព្រាងមានរស្មី | ស្មៅដុះពីដីហើយត្រឡប់ | |
| ជាក្រៀមស្រពោនសែនអភ័ព្វ | ពេលល្ងាចស្ងួតងាប់គ្មានសល់អ្វី | ។ |
៧ | យើងខ្ញុំនឹងត្រូវវិនាសបង់ | ដោយសារព្រះអង្គមិនប្រណី | |
| ពេលទ្រង់ខ្ញាល់ខ្លាំងខ្ញុំភិតភ័យ | ព្រោះព្រះម្ចាស់ថ្លៃដាច់មេត្តា | ។ |
៨ | ព្រះអង្គចាប់យកកំហុសខ្ញុំ | មកត្រដាងចំមុខភ័ក្ត្រា | |
| ពន្លឺព្រះអង្គចាំងកាលណា | ឃើញអស់កិច្ចការខ្ញុំប្រព្រឹត្ត | ។ |
៩ | ដោយសារព្រះអង្គព្រះពិរោធ | ជីវិតខ្ញុំសោតដុនដាបពិត | |
| អាយុត្រូវចប់ផុតជីវិត | ដង្ហើមបើកបិទកាន់តែខ្លី | ។ |
១០ | អាយុយើងខ្ញុំរស់បានត្រឹម | តែចិតសិបឆ្នាំមិនវែងអី | |
| បើបានប៉ែតសិបនោះប្រពៃ | ក្រោយមកស្នូលដីបែកខ្ចាត់ខ្ចាយ | ។ |
| ក្នុងពេលដែលខ្ញុំមានជីវិត | ខ្ញុំតែងនឹកគិតតែងខ្វល់ខ្វាយ | |
| និងជួបតែទុក្ខឥតស្រស់ស្រាយ | ជីវិតឃ្លាតឆ្ងាយត្រូវមរណា | ។ |
១១ | តើនរណាស្គាល់កម្លាំងក្រោធ | នៃព្រះពិរោធដ៏អស្ចារ្យ | |
| ដើម្បីគោរពខ្លាចចេស្តា | ព្រះអង្គយ៉ាងណាឱ្យត្រឹមត្រូវ | ។ |
១២ | សូមណែនាំខ្ញុំឱ្យដឹងថា | អាយុសង្ខារខ្ញុំឥឡូវ | |
| កំណត់ប៉ុណ្ណាឱ្យត្រឹមត្រូវ | ដើម្បីជាផ្លូវខ្ញុំរិះគិត | ។ |
១៣ | ឱព្រះអម្ចាស់សូមប្រញាប់ | យាងមកឆាប់ៗប្រាប់ការពិត | |
| កុំនៅបង្អង់សូមអាណិត | អាសូរដល់ចិត្តអ្នកបម្រើ | ។ |
១៤ | សូមសម្តែងហឫទ័យមេត្តា | ដោយក្តីករុណាដ៏ប្រសើរ | |
| ចំពោះខ្ញុំជាអ្នកបម្រើ | ខ្ញុំមានអំណរគ្រប់វេលា | ។ |
១៥ | ព្រះអង្គឱ្យខ្ញុំកើតទុក្ខធំ | អស់ពេលច្រើនឆ្នាំខ្ញុំវេទនា | |
| សូមប្រោសឱ្យខ្ញុំផុតទុក្ខា | សប្បាយយូរយាយ៉ាងនោះដែរ | ។ |
១៦ | សូមសម្តែងឱ្យខ្ញុំឃើញច្បាស់ | ពីការសង្គ្រោះឥតកែប្រែ | |
| ឱ្យកូនចៅខ្ញុំឃើញហូរហែ | ភាពថ្កុំថ្កើងដែរនៃព្រះអង្គ | ។ |
១៧ | ឱព្រះម្ចាស់អើយសូមសម្តែង | សេចក្តីស្រឡាញ់មកខ្ញុំផង | |
| សូមជួយពង្រឹងការទាំងពួង | ខ្ញុំឱ្យខ្ជាប់ខ្ជួនរៀងរហូត | ។ |