Skip to content
ទំនុកតម្កើងលេខ ៥៧ (៥៦) បទព្រហ្មគីតិ
២ | ឱព្រះជាម្ចាស់ | សូមមេត្តាប្រោស | អាណិតមេត្តា |
| ដ្បិតទូលបង្គំ | ពឹងរាល់វេលា | ជ្រកក្រោមឫទ្ធា |
| | ចេស្តាបារមី | ។ |
៣ | ខ្ញុំស្រែកហៅរក | សូមព្រះយាងមក | ប្រញាប់ឃ្មាតខ្មី |
| ព្រះខ្ពស់បំផុត | លើភពផែនដី | ប្រទានសព្វអ្វី |
| | តាមខ្ញុំប្រាថ្នា | ។ |
៤ | សូមទ្រង់ប្រទាន | សង្គ្រោះពីស្ថាន | បរមសុខណា |
| សូមជួយកម្ចាត់ | សត្រូវឫស្យា | សម្តែងមេត្តា |
| | ករុណាដល់ខ្ញុំ | ។ |
៥ | សត្រូវនាំគ្នា | ព័ទ្ធខ្ញុំដូចជា | សត្វសិង្ហដ៏ធំ |
| ចាំស៊ីសាច់មនុស្ស | ដូចមានគំនុំ | វាមើលមកខ្ញុំ |
| | ដូចនំចំណី | ។ |
៦ | ឱព្រះម្ចាស់អើយ | កុំគង់កន្តើយ | សម្តែងបារមី |
| ឧត្តុង្គឧត្តម | ថ្កុំថ្កើងថ្លាថ្លៃ | ចែងចាំងលើដី |
| | រស្មីត្រចង់ | ។ |
៧ | សត្រូវរបស់ | រូបខ្ញុំទាំងអស់ | ប្រុងប្រៀបប៉ុនប៉ង |
| គេរាយអន្ទាក់ | ចាំដាក់ខ្ញុំផង | ចាប់ខ្ញុំតែម្តង |
| | យកទៅសម្លាប់ | ។ |
| គេជីករណ្តៅ | ធំហើយសែនជ្រៅ | ហើយគេពួនស្តាប់ |
| ពេលណាខ្ញុំធ្លាក់ | គេនឹងមកចាប់ | តែមិនចំណាប់ |
| | ភ្លាត់ធ្លាក់ខ្លួនឯង | ។ |
៨ | បពិត្រព្រះម្ចាស់ | ខ្ញុំទុកចិត្តច្បាស់ | លើទ្រង់ក្រៃលែង |
| ទុកចិត្តទាំងស្រុង | បារមីជាក់ស្តែង | ខ្ញុំសូមសម្តែង |
| | បទទំនុកថ្មី | ។ |
៩ | ព្រលឹងខ្ញុំអើយ | កុំនៅកន្តើយ | ប្រញាប់ឃ្មាតខ្មី |
| ឱឃឹមនិងពិណ | កុំនៅស្ងៀមអី | បន្លឺបទថ្មី |
| | ដាស់ថ្ងៃឱ្យរះ | ។ |
១០ | ឱព្រះម្ចាស់អើយ | រូបខ្ញុំនេះហើយ | នឹងតម្កើងព្រះ |
| នៅក្នុងចំណោម | ប្រជាទាំងអស់ | លើកព្រះដោយស្មោះ |
| | ឱ្យជាតិផ្សេងយល់ | ។ |
១១ | ដ្បិតព្រះហឫទ័យ | ករុណាប្រណី | ព្រះម្ចាស់ខ្ពស់ដល់ |
| ទៅលើផ្ទៃមេឃ | ឥតមានកិច្ចកល | បារមីខ្ពស់ដល់ |
| | វេហាស៍អាកាស | ។ |
១២ | ព្រះជាម្ចាស់អើយ | កុំនៅកន្តើយ | បង្ហាញឱ្យច្បាស់ |
| បារមីឧត្តុង្គ | ឧត្តមត្រចះ | ព្រះខ្ពង់ខ្ពស់ណាស់ |
| | នៅលើមេឃា | ។ |
| សូមឱ្យសិរី | រុងរឿងថ្លាថ្លៃ | ភ្លឺមហិមា |
| រស្មីចែងចាំង | នៅលើវេហា | ភ្លឺខ្លាំងអស្ចារ្យ |
| | លើដីទាំងមូល | ។ |